ព័ត៌មានអន្ដរជាតិ
ថៃប្រាប់ពលរដ្ឋខ្លួនដែលរស់នៅព្រំដែនអ៊ីស្រាអែល-លីបង់ចាកចេញ
ខណៈពេលដែលអ៊ីស្រាអែលបញ្ជាឱ្យមានការប្រយុទ្ធតាមផ្លូវគោកចូលទឹកដីលីបង់ដែលខ្លួនអះអាងថា ខ្លួននឹងបោសសម្អាតក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ និងការប្តេជ្ញាវាយបករបស់ក្រុមហេសបូឡា ស្ថានទូតថៃប្រចាំប្រទេសអ៊ីស្រាអែលបានជូនដំណឹងដល់ប្រជាជនខ្លួនដែលរស់នៅតំបន់ជិនព្រំដែននៃប្រទេសទាំងពីរត្រូវចាកចេញជាបន្ទាន់។

យោងសេចក្តីជូនដំណឹងដែលផ្សព្វផ្សាយដោយភ្នាក់ងារព័ត៌មាន Khaosod ដោយសារជម្លោះនៅតែបន្ត ប្រជាជនថៃក្នុងប្រទេសអ៊ីស្រាអែល ជាពិសេសអ្នកដែលរស់នៅជិតព្រំដែនលីបង់ ត្រូវជំរុញឱ្យចាកចេញ។
អ៊ីស្រាអែលបានដាក់បទបញ្ជាថ្មីដោយតម្រូវឱ្យធ្វើសង្គ្រាមតាមផ្លូវគោកចូលទឹកដីលីបង់កាលថ្ងៃទី១ ខែតុលា។
ទន្ទឹមនឹងការប្រយុទ្ធគ្នារវាងភាគីទាំងពី អ៊ីរ៉ង់ក៏បានគំរាមវាយប្រហារកាន់តែខ្លាំងលើអ៊ីស្រាអែល បើអ៊ីស្រាអែលឆ្លើយតបនឹងការបាញ់កាំជ្រូចជិត២០០គ្រាប់ចូលទឹកដីអ៊ីស្រាអែល បើទោះបីជាកំាជ្រូចភាគច្រើនត្រូវបានស្ទាក់ចាប់និងកម្ទេចនៅលើអាកាស។
យោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានគំរាមវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតប្រឆាំងនឹងអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែលតបតសងសឹកចំពោះការវាយប្រហារដោយកាំជ្រួចដោយសាធារណរដ្ឋអ៊ីស្លាមនៅថ្ងៃទី១ខែតុលា នៅថ្ងៃដែលនាយករដ្ឋមន្ត្រីរុស្ស៊ីបំពេញទស្សនកិច្ចអ៊ីរ៉ង់។
អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Fars ថា ខ្លួននឹងវាយប្រហារឱ្យបានខ្លាំងកា្ល ប្រសិនបើរបបអ៊ីស្រាអែល មានប្រតិកម្មចំពោះប្រតិបត្តិការរបស់អ៊ីរ៉ង់៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ