Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ ២ទៀត នឹងវាយប្រហារវៀតណាម ក្នុងខែនេះ

បានផុស

នៅ

កាលពីថ្ងៃពុធទី២ខែតុលាឆ្នាំ២០២៤ ទីភ្នាក់ងារអាកាសធាតុជាតិវៀតណាម បានចេញការព្រមានអំពីព្យុះចំនួនពីរ ដែលនឹងកកើតក្នុងសមុទ្រចិនខាងត្បូង ហើយមកវាយប្រហារប្រទេស ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាល ពេញមួយខែតុលានេះតែម្តង។

(រូបថត៖ Tuoi Tre)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខែនេះ ចំនួនព្យុះនៅសមុទ្រចិនខាងត្បូង និងផលប៉ះពាល់ដែលអាចកើតមានលើដីគោកវៀតណាមគឺខ្ពស់ជាងកម្រិតមធ្យមជាងឆ្នាំមុនៗ។ លើសពីនេះ សីតុណ្ហភាពជាមធ្យមនៅទូទាំងប្រទេសក្នុងខែតុលានេះ ក៏ខ្ពស់ជាងកម្រិតមធ្យមលើសឆ្នាំមុនៗពី ០.៥ ទៅ ១.០ អង្សាសេផងដែរ។

ទាក់ទិននឹងទឹកភ្លៀងនៅភាគកណ្តាលប្រទេសវៀតណាមវិញ បរិមាណទឹកភ្លៀងសរុបនៅក្នុងតំបន់នេះ អាចខ្ពស់ជាងកម្រិតមធ្យមនៃឆ្នាំមុនពី ១០ទៅ៣០ភាគរយ។ មិនត្រឹមប៉ុណ្ណឹង ទីភ្នាក់ងារឧតុនិយមព្រមានថា ព្យុះផ្គររន្ទះនៅទូទាំងប្រទេស ក៏អាចនាំមកនូវខ្យល់កួច ផ្លេកបន្ទោរ ព្រឹល និងខ្យល់កន្ត្រាក់ខ្លាំងផងដែរ។

កាល​ពី​ខែ​មុន ព្យុះ​ចំនួន​ពីរ​បាន​បោកបក់​នៅ​តំបន់​សមុទ្រ​រួម​ទាំង​ព្យុះ​ទីហ្វុង យ៉ាកជី ផងដែរដែលវាយប្រហារ​ខេត្ត Quang Ninh និង​ទីក្រុង Hai Phong កាល​ពី​ថ្ងៃ​ទី ៧ ខែ​កញ្ញា។ ព្យុះទីហ្វុងនោះ បាននាំមកជាមួយនូវខ្យល់បក់យ៉ាងកាចសាហាវ និងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ជាប្រវត្តិសាស្ត្រ និងបំណាក់ដី ដែលបង្កការបំផ្លិចបំផ្លាញដល់ខេត្តភាគខាងជើង។

គិតត្រឹមថ្ងៃទី២៧ខែកញ្ញា ព្យុះទីហ្វុង គ្រោះទឹកជំនន់ និងបំណាក់ដីជាបន្តបន្ទាប់ បានឆក់យកជីវិតមនុស្សចំនួន៣១៨នាក់ ខណៈ ១ ៩៧៥នាក់ផ្សេងទៀតរងរបួស រីឯ២៦នាក់នៅតែបាត់ខ្លួន។ ទន្ទឹមនោះ ផ្ទះប្រហែល ២៨២ ០០០ខ្នងនិងសាលារៀន ៣ ៧៥៥ខ្នងត្រូវខូចខាត ចំណែកស្រូវចម្ការនិងដំណាំ ព្រមទាំងដើមឈើហូបផ្លែលើផ្ទៃដីប្រមាណ ២៨៥ ០០០ហិកតា ត្រូវទឹកជន់លិចឬបំផ្លិចបំផ្លាញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ភាគកណ្តាលវៀតណាម មានមនុស្សស្លាប់ដោយសារទឹកជំនន់ ខណៈជាង ១ម៉ឺននាក់ ត្រូវជម្លៀស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី និង លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែមករា និងលើកទិសដៅភារកិច្ចខែកុម្ភៈ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

តុលាការ​​ថៃ​​បើក​ផ្លូវ​ឲ្យ​ ថាក់ស៊ីន​​ចេញ​ក្រៅប្រទេស​បាន​ ក្រោយ​បង្ហាញ​វត្តមាន​សាធារណៈ​ច្រើន​

បច្ចេកវិទ្យា៥៥ នាទីutes មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លើង​ឆេះ​ព្រៃ​ដ៏សាហាវ​​នៅ Los Angeles គ្រប់គ្រងបាន​ទាំងស្រុង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BRICS ​ បង្វែរ​​ជំហរ​បង្កើត​រូបិយប័ណ្ណ​រួម ក្រោយ​ដូណាល់ ត្រាំ កាន់​អំណាច​​​

សន្តិសុខសង្គម២១ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

បច្ចេកវិទ្យា៥៥ នាទីutes មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

សន្តិសុខសង្គម១០ ម៉ោង មុន

ឆេះហាងកាហ្វេ ១ កន្លែង ដែលម្ចាស់បិទទ្វារចោលប្រមាណ ៣ ឆ្នាំ ដោយមិនដឹងមូលហេតុ

Sokha Hotels

ព័ត៌មានពេញនិយម