Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ប្រកាសក្តែងៗថា ខ្លួនវាយប្រហារកន្លែងណាក៏បានដែរ នៅមជ្ឈិមបូព៌ា

បានផុស

នៅ

មេទ័ពអ៊ីស្រាអែល បានប្រកាសក្តែងៗថា ប្រទេសរបស់ខ្លួន មានសមត្ថភាពអាចវាយប្រហារកន្លែងណាក៏បានដែរ នៅក្នុងតំបន់មជ្ឈិមបូព៌ា។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់សារព័ត៌មាន Times of Israel កាលពីថ្ងៃពុធទី២ខែតុលាឆ្នាំ២០២៤, ឧត្តមសេនីយ Herzi Halevi អគ្គសេនាធិការ IDF ព្រមានថា អ៊ីស្រាអែលនឹងឆ្លើយតបទៅការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ ហើយកងទ័ពរបស់លោក អាចវាយប្រហារបានគ្រប់កន្លែងទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ា។

លោកបាននិយាយក្នុងវីដេអូអំឡុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានអាកាស Tel Nof ថា «សត្រូវរបស់យើង មិនទាន់ដឹងអំពីរឿងនេះទេ មកទល់ពេលឥឡូវ ហើយឆាប់ៗ ពួកគេនឹងយល់ច្បាស់។ អ៊ីរ៉ង់​បាន​បាញ់មីស៊ីល​ប្រហែល ២០០ គ្រាប់​ទៅ​លើ​រដ្ឋ​អ៊ីស្រាអែល​កាលពី​ម្សិលមិញ។ អ៊ីរ៉ង់​បាន​វាយ​ប្រហារ​តំបន់​ជន​ស៊ីវិល និង​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ជន​ស៊ីវិល​ជា​ច្រើននាក់។ យើង​នឹង​ឆ្លើយ​តប យើង​ដឹង​ពី​របៀប​កំណត់​ទីតាំង​គោលដៅ​សំខាន់ៗ និង​របៀប​វាយ​ប្រហារ​ច្បាស់ណាស់»។

ឧត្តមសេនីយ Herzi Halevi (រូបថត៖ IDF)

ក្រោយការព្រមាននេះប៉ុន្មានម៉ោងផង អ៊ីស្រាអែល ក៏បើកការវាយប្រហារអាកាសលើទីក្រុង បេរូត សម្លាប់ពលរដ្ឋលីបង់ចំនួន៦នាក់។

ចំណែកទីក្រុង Dahieh ដែលជាបន្ទាយរឹងមាំរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងទីក្រុង បេរូត ក៏ត្រូវវាយប្រហារផងដែរ ខណៈនៅភាគខាងត្បូងប្រទេសលីបង់ឯណោះ យោធាអ៊ីស្រាអែលបានព្រមាននៅព្រឹកថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារតាមអាកាសនឹងបន្តទៀត។

(រូបថត៖ AP)

សូមបញ្ជាក់ជាថ្មី អ៊ីរ៉ង់​​បាន​​បាញ់​​មីស៊ីល​ផ្លោង​​​រាប់រយ​គ្រាប់​ដាក់​អ៊ីស្រាអែល ចំពេល​ការ​ប្រយុទ្ធ​គ្នា​រវាង​​ក្រុម​សកម្ម​ប្រយុទ្ធ​​​ហេសបូឡា​ដែលខ្លួន​គាំទ្រ​នៅ​លីបង់និង​អ៊ីស្រាអែល ក៏កំពុងពុះកញ្ជ្រោលដែរ។

ក្នុង​ចំណោម​មីស៊ីល​ផ្លោង​ទាំងនោះ​ មីស៊ីលភាគ​ច្រើនត្រូវស្ទាក់ចាប់បាននៅកណ្តាលអាកាស ប៉ុន្តែខ្លះបានទម្លាយសំណាញ់​ការពារ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រមុខ UN ថ្កោលទោសអ៊ីរ៉ង់ ក្រោយអ៊ីស្រាអែល ដាក់សម្ពាធខ្លាំងពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម