Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ពិភាក្សាជាមួយអាមេរិក ត្រៀមវាយកម្ទេចអណ្តូងប្រេងអ៊ីរ៉ង់

បានផុស

នៅ

ឆ្លើយតបសំណួរអ្នកកាសែតនៅពេលចាកចេញពីសេតវិមាន ប្រធានាធិបតិអាមេរិកលោក ចូ បៃដិន ប្រាប់ឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិភាក្សាជាមួយទីក្រុងហ្ស៊េរុយសាឡិម អំពីលទ្ធភាពបើកដៃឲ្យអ៊ីស្រាអែល វាយប្រហារកម្ទេចអណ្តូងប្រេងរបស់អ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី៤ខែតុលាឆ្នាំ២០២៤។

ប្រធានាធិបតិអាមេរិកលោក ចូ បៃដិន (រូបថត៖ Rex Features)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ លោក បៃដិន ធ្លាប់លើកឡើងជាច្រើនលើកច្រើនសាមកហើយថា លោក​នឹង​មិន​គាំទ្រ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដាច់ខាត។

ចំណែកអតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett ឯណោះវិញ បានអះអាងដា​ ការវាយប្រហាររោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជារឿងសំខាន់ដែលអាចជួយផ្លាស់ប្តូរមុខមាត់តំបន់មជ្ឈិមបូព៌ា និងកម្ទេចរបបភេរវករនេះបាន។

អណ្តូងប្រេងអ៊ីរ៉ង់ (រូបថត៖ AP)

ស្របពេលជាមួយគ្នានោះ​ មានផែនការលេចធ្លាយថា អ៊ីស្រាអែលរៀបគម្រោងវាយប្រហារអណ្តូងប្រេងរបស់អ៊ីរ៉ង់ជាមុនសិន ហើយបើអ៊ីរ៉ង់វាយបកវិញ អ៊ីស្រាអែលនឹងកំណត់គោលដៅលើរោងចក្រនុយក្លេអ៊ែររបស់ពួកគេតែម្តង។

សូមបញ្ជាក់ថា គ្រាន់តែលោកបៃដិន លើកឡើងបែបនេះភ្លាម ស្រាប់តែតម្លៃ​ប្រេង​ឆៅម៉ាក Brent បាន​ឡើង​ថ្លៃ​ដល់​ទៅ ៥% ភ្លាមៗ ហើយបើគិតចាប់តាំងពីអ៊ីរ៉ង់បាញ់មីស៊ីលរាប់រយគ្រាប់លើអ៊ីស្រាអែលកាលពីថ្ងៃអង្គារទី១ខែតុលាមក តម្លៃប្រេងឆៅរបស់ម៉ាកនេះ បានឡើងថ្លៃដល់១០%ទៅហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល ប្រកាសក្តែងៗថា ខ្លួនវាយប្រហារកន្លែងណាក៏បានដែរ នៅមជ្ឈិមបូព៌ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២១ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម