Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះទីហ្វុង ក្រាតធន វាយប្រហារតៃវ៉ាន់ពេញទំហឹង បង្កការបំផ្លិចបំផ្លាញធំធេង

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែតុលាឆ្នាំ២០២៤, ព្យុះទីហ្វុង ក្រាតធន (Krathon) បានវាយប្រហារទីក្រុងកំពង់ផែ Kaohsiung របស់កោះតៃវ៉ាន់ យ៉ាងពេញទំហឹងដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្រ្តាក់ ហើយបណ្តាលឲ្យមនុស្សចំនួន២នាក់និងរបួសជាង២០០នាក់ ថែមទាំងបង្កការបំផ្លិចបំផ្លាញយ៉ាងធំធេងទៀតផង។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីប្រកាសរបស់​រដ្ឋបាល​អាកាសធាតុ​តៃវ៉ាន់, ព្យុះនេះនាំមកជាមួយកម្លាំងខ្យល់​ល្បឿន១២៦គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ខ្យល់កន្ត្រាក់ឈានដល់ ១៦២គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយបោកផ្តួលរំលំដើមឈើ​ ហើយបង្កទឹកភ្លៀងជន់លិច​ផ្លូវ ​ជំរុញឲ្យ​បិទ​សាលារៀន និង​អាជីវកម្មមួយចំនួន ខណៈជើងហោះហើរខ្លះក៏ត្រូវផ្អាកសិនដែរ ចំណែកផ្ទះជាង ១០ម៉ឺនខ្នងគ្មានអគ្គិសនីប្រើប្រាស់។

ក្នុងអំឡុងពេលព្យុះនោះ ក៏មានសេចក្តីរាយការណ៍អំពីករណីអគ្គិភ័យឆាបឆេះមន្ទីរពេទ្យក្នុងតំបន់ Pingtung បណ្តាលឲ្យមនុស្សចំនួន៩នាក់ បាត់បង់ជីវិតផងដែរ ប៉ុន្តែគេមិនទាន់ផ្សារភ្ជាប់ហេតុការណ៍នេះទៅជាមួយព្យុះទីហ្វុងក្រាតធននៅឡើយទេ រង់ចាំការស៊ើបអង្កេតសិន។

(រូបថត៖ AP)

ស្របពេលជាមួយគ្នានោះ មនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីតំបន់ងាយរងគ្រោះដោយសារបំណាក់ដីភក់ ខណៈទាហានជិត ៤០ ០០០នាក់ ត្រូវឈរជើងរង់ចាំការជួយសង្គ្រោះក្នុងករណីចាំបាច់ណាមួយ។

រីឯនៅតំបន់ភ្នំនាភាគខាងត្បូងកោះតៃវ៉ាន់ឯណោះវិញ ទឹកភ្លៀងកម្រិតរហូតដល់១៦៩សង់ទីម៉ែត្រ ត្រូវបានកត់ត្រាក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ។

(រូបថត៖ AP)

សូមបញ្ជាក់ថា ខ្យល់ព្យុះទីហ្វុង កម្រវាយប្រហារឆ្នេរភាគខាងលិចកោះតៃវ៉ាន់ណាស់ ពោលរាល់ដងធ្លាប់តែបោកបក់នៅតំបន់ជួរភ្នំភាគខាងកើតឯណោះទេ។

គ្រោះធម្មជាតិដែលវាយប្រហារទីក្រុងនេះខ្លាំងបំផុត គឺ​ព្យុះទីហ្វុង Thelma ដែល​​បំផ្លាញ​ទីក្រុង​ក្នុង​ឆ្នាំ១៩៧៧ និង​​បណ្តាល​ឲ្យមនុស្សចំនួន៣៧នាក់​ស្លាប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តៃវ៉ាន់ ត្រៀមខ្លួន ខណៈព្យុះទីហ្វុងក្រាតធន នឹងវាយប្រហារចំតំបន់មានប្រជាជនច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម