ព័ត៌មានអន្ដរជាតិ
ទឹកទន្លេនៅ ឈៀងម៉ៃ ឡើងដល់កម្រិតគ្រោះថ្នាក់, ជំនន់នឹងវាយប្រហារនៅចុងសប្តាហ៍នេះ
នៅចុងសប្តាហ៍នេះ ខេត្ត ឈៀងម៉ៃ នៃប្រទេសថៃ ត្រូវប្រឈមនឹងគ្រោះទឹកជំនន់បន្ថែមទៀត ខណៈទឹកទន្លេ Ping ចាប់ផ្តើមឡើងដល់កម្រិតគ្រោះថ្នាក់ ៤.៩៥ម៉ែត្រនៅព្រឹកថ្ងៃសុក្រទី៤ខែតុលាឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post។

ពាក់ព័ន្ធគ្រោះធម្មជាតិនេះ អភិបាលខេត្តលោក Nirat Pongsitthithaworn បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ សូមប្រញាប់ប្រញាល់ជម្លៀសខ្លួននិងនាំយកទ្រព្យសម្បត្តិព្រមទាំងយានជំនិះ ទៅកាន់ទីទួលសុវត្ថិភាព។
មិនត្រឹមប៉ុណ្ណឹង មន្ទីរពេទ្យនិងគ្លីនិកទាំងឡាយដែលស្ថិតនៅតាមមាត់ទន្លេ ក៏ត្រូវជម្លៀសអ្នកជំងឺ ទៅកាន់តំបន់សុវត្ថិភាពផងដែរ ជាវិធានការការពារជាមុន។

កាលពីថ្ងៃព្រហស្បតិ៍ ទឹកជំនន់រហ័ស បានវាយប្រហារស្រុក Mae Rim រួចទៅហើយ ខណៈនៅភូមិ Rim Nua ទឹកជំនន់បានកម្ទេចផ្ទះរាប់សិបខ្នងនិងរមណីយដ្ឋានជាច្រើនកន្លែង។
ងាកទៅខេត្តឈៀងរ៉ៃឯណោះវិញ ទឹកទន្លេ Mae Sai បានហក់ឡើងខ្លាំងនៅក្នុងស្រុក Mae Sai នាវេលាម៉ោង៩ព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃពុធ។ តំបន់មួយចំនួនក្នុងស្រុក Wiang Pao ក៏ត្រូវបានជន់លិចផងដែរ។

ទឹកជំនន់ក៏កើតឡើងនៅក្នុងខេត្ត Loei ផងដែរ ដោយនៅទីនោះ ភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់រហ័សវាយប្រហារផ្ទះប្រជាពលរដ្ឋនិងតំបន់កសិកម្មមួយចំនួន នៅក្នុងសហគមន៍ Ban Nam Chan និង Ban Kaeng Hin នៃស្រុក Wang Saphung។
ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានឧតុនិយមថៃប្រកាសថា ភ្លៀងធ្លាក់នៅតំបន់ភាគខាងជើង ឦសាន កណ្តាល និងខាងកើត នឹងចាប់ផ្តើមធូរស្រាលនៅចុងសប្តាហ៍ ដោយសារខ្យល់ត្រជាក់ពីប្រទេសចិន បានរំកិលមកផ្នែកខាងលើនៃប្រទេសថៃ៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច