ព័ត៌មានអន្ដរជាតិ
តោខ្លា៥១ក្បាលងាប់ព្រោះឆ្លង H5N1 នៅវៀតណាម
នៅចន្លោះខែសីហា និងខែកញ្ញា តោនិងខ្លាចំនួន៥១ក្បាលបានងាប់បន្តកន្ទុយគ្នានៅឯសួនសត្វចំនួន២កន្លែងស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម ដោយសារតែជំងឺផ្ដាសាយបក្សីប្រភេទ H5N1។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម VNA។
បើយោងតាម VNA ក្នុងចំណោមសត្វដែលងាប់ មានខ្លាចំនួន៤៧ក្បាល តោ៣ក្បាល និងខ្លារខិន១ក្បាល ស្ថិតនៅសួនសត្វឯកជន My Quynh ក្នុងខេត្ត Long An និងសួនសត្វ Vuon Xoai ក្នុងខេត្ត Dong Nai។
យោងតាមលទ្ធផលតេស្តរបស់មជ្ឈមណ្ឌលជាតិសម្រាប់ការវិនិច្ឆ័យសុខភាពសត្វ តោខ្លាទាំងនោះបានងាប់ «ដោយសារតែវីរុស H5N1 ប្រភេទ A»។
មន្ត្រីម្នាក់នៅមជ្ឈមណ្ឌលគ្រប់គ្រងជំងឺខេត្ត Dong Nai លោក Phan Van Phuc បាននិយាយថា សត្វខ្លានៅសួនសត្វ Vuon Xoai ត្រូវបានផ្ដល់ចំណីជាសាច់មាន់ នៅមុនពេលពួកវាបានងាប់។
លោក Phuc បានរៀបរាប់ថា៖ «វាទំនងជាថាសត្វខ្លាបានឆ្លងមេរោគពីមាន់ឈឺ ហើយអាជ្ញាធរកំពុងតាមដានប្រភពនៃសត្វមាន់ដើម្បីកំណត់ពីមូលហេតុ»។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកសួនសត្វសរុបចំនួន៣០នាក់ មានទំនាក់ទំនងជិតស្និទ្ធជាមួយសត្វដែលងាប់ តែពួកគេមិនមានរោគសញ្ញាផ្លូវដង្ហើមអ្វីនោះទេ ពោលគឺនៅមានសុខភាពល្អធម្មតា។
សូមបញ្ជាក់ថា វៀតណាមបានរកឃើញថាមានករណីមនុស្សស្លាប់ជាលើកដំបូងដោយសារវីរុសផ្ដាសាយបក្សីកាលពីដើមឆ្នាំ២០២៤។
អង្គការសុខភាពពិភពលោក ធ្លាប់បានព្រមានប្រឆាំងនឹងការទទួលទានសាច់ និងស៊ុតឆៅ ឬមិនទាន់ចម្អិនឆ្អិនពីតំបន់ដែលកើតមានជំងឺផ្តាសាយបក្សី ដោយសារតែហានិភ័យខ្ពស់នៃការរីករាលដាលនៃការឆ្លងជំងឺ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?