ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់រងគ្រោះដោយសារទាំងព្យុះនិងភ្លើងដែលសម្លាប់មនុស្សយ៉ាងតិច៩នាក់
សារព័ត៌មាន AP បានផ្សាយនៅថ្ងៃទី៤ខែកញ្ញានេះថា អគ្គីភ័យឆាបឆេះមន្ទីរពេទ្យមួយនៅភាគខាងត្បូងកោះតៃវ៉ាន់បានសម្លាប់មនុស្សយ៉ាងតិចប្រាំបួននាក់កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលកោះនេះកំពុងរងការវាយប្រហារដោយព្យុះទីហ្វុង។

អគ្គីភ័យឆេះមន្ទីរពេទ្យនេះ បានកើតឡើងនៅក្នុងស្រុក Pingtung ខណៈដែលកោះនេះកំពុងរងការវាយប្រហារយ៉ាងខ្លាំងដោយព្យុះទីហ្វុង Krathon ដោយមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងខ្លាំង ហើយបានធ្វើឱ្យផ្នែកខ្លះនៃសេវាកម្មនៅលើកោះត្រូវផ្អាក។
ទាហានមកពីមូលដ្ឋានទ័ពក្បែរនោះត្រូវបានកេណ្ឌទៅជួយបុគ្គលិកពេទ្យនិងអ្នកពន្លត់អគ្គិភ័យក្នុងការជម្លៀសអ្នកជំងឺនិងពន្លត់ភ្លើង។ ក្នុងនោះអ្នកជំងឺ១៧៦នាក់ត្រូវបានបញ្ជូនទៅរថយន្តសង្គ្រោះបន្ទាន់ ខណៈពេលនោះក៏កំពុងមានភ្លៀងធ្លាក់ខ្លាំង។
តៃវ៉ាន់បានធ្វើឱ្យមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងការការពារភ្លើងឆេះកន្លែងសាធារណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយការហាមឃាត់ការជក់បារី និងជំរុញការអនុវត្តច្បាប់គ្រប់គ្រងអគារ។ ហេតុការណ៍បែបនេះក៏កម្រកើតមានដែរ ខណៈអ្នកដែលបានស្លាប់នៅក្នុងហេតុការណ៍នេះគឺភាគច្រើនដោយសាររតែស្រូបផ្សែងហុយចេញពីភ្លើង។ ជាមួយគ្នានេះមូលហេតុនៃការឆាបឆេះកំពុងស្ថិតនៅក្រោមការស៉ើបអង្គេតនៅឡើយ។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Krathon បានធ្វើឲ្យមានបំណាក់ដីនៅក្នុងទីក្រុងកំពង់ផែសំខាន់ Kaohsiung ដោយមានខ្យល់បក់ក្នុងល្បឿន១២៦ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងខ្យល់កាន់តែខ្លាំង។ នេះបើយោងតាមអាជ្ញាធរអាកាសធាតុរបស់តៃវ៉ាន់។ ព្យុះទីហ្វុងនេះ បានបោកបក់ផ្នែកភាគខាងកើត និងភាគខាងត្បូងនៃកោះនេះក្នុងរយៈពេលប្រាំថ្ងៃចុងក្រោយនេះ ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីតំបន់ភ្នំ ឬតំបន់ទំនាប។
រដ្ឋបាលអាកាសធាតុបានកំណត់ឱ្យអ្នកស្រុក Kaohsiung និង Pingtung មិនត្រូវចេញទៅខាងក្រៅ នៅពេលដែលមានខ្យល់ព្យុះឆ្លងកាត់ពីលើតំបន់របស់ពួកគេ ខណៈទឹកជំនន់ និងខ្យល់បក់ខ្លាំងបានបង្កការខូចខាតយ៉ាងច្រើនដល់ឧស្សាហកម្មនានានិងការនេសាទរ។ ព្យុះនេះបានកាត់ផ្តាច់ផ្លូវដឹកជញ្ជូន និងបណ្តាញអគ្គិសនី៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ