ព័ត៌មានអន្ដរជាតិ
លោក បៃដិន ថាមិនជឿអាចផ្ទុះសង្គ្រាមធំ នៅមជ្ឈិមបូព៌ា
ទោះភាពតានតឹងរវាងអ៊ីស្រាអែលកំពុងកើនឡើងខ្លាំងជាមួយគូបដិបក្ខជាច្រើនដែលមានដូចជា ក្រុមហាម៉ាស ក្រុមហេសបូឡា និងប្រទេសអ៊ីរ៉ង់ ក៏ដោយ ក៏លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា លោកមិនជឿនោះទេដែលថាវានឹងអាចផ្ទុះមានសង្គ្រាមធំនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៤ខែតុលា។

លោក បៃដិន បាននិយាយថា សង្គ្រាមនៅមជ្ឈិមបូព៌ាអាចបញ្ចៀសបាន ដោយគ្រាន់តែត្រូវការចាយពេលថែមទៀតដើម្បីដោះស្រាយភាពតានតឹង។
នៅពេលត្រូវគេសួរនាំថាតើនឹងមានការបញ្ជូនទាហានអាមេរិកទៅជួយអ៊ីស្រាអែលដែរឬក៏យ៉ាងណា លោក បៃដិន បានឆ្លើយថា៖ «យើងបានជួយអ៊ីស្រាអែលរួចរាល់ហើយ។ ពួកយើងនឹងការពារអ៊ីស្រាអែល»។
ភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលកំពុងស្ថិតនៅក្នុងកម្រិតខ្ពស់មួយ ខណៈដែលអ៊ីស្រាអែលកំពុងថ្លឹងថ្លែងពីជម្រើស ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលរបស់ទីក្រុងតេហេរ៉ង់កាលពីថ្ងៃអង្គារ។ អ៊ីរ៉ង់បានប្រាប់ថា ការបាញ់មីស៊ីលចូលដីអ៊ីស្រាអែលនេះគឺជាការឆ្លើយតបទៅនឹងសកម្មភាពយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។
ការបង្ហូរឈាមចុងក្រោយបំផុតនៅក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលមានអាយុកាលរាប់ទសវត្សរ៍ ត្រូវបានបង្កឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដោយការវាយប្រហារនោះបានសម្លាប់មនុស្ស ១២០០នាក់ ហើយប្រហែល ២៥០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
ការវាយសងសឹកជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤១ ០០០នាក់ និងធ្វើឲ្យប្រជាជនស្ទើរតែទាំងអស់នៅហ្គាហ្សាត្រូវរត់ភៀសខ្លួនចាកចេញពីផ្ទះសម្បែង ដែលជាហេតុបណ្តាលឲ្យកើតមានវិបត្តិស្រេកឃ្លាន និងនាំឲ្យមានការចោទប្រកាន់អំពីអំពើប្រល័យពូជសាសន៍ តែយ៉ាងណាការចោទប្រកាន់នេះត្រូវអ៊ីស្រាអែលបដិសេធ។
ចំណែកឯសកម្មភាពយោធាមួយផ្សេងទៀតនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ បានសម្លាប់មនុស្សរាប់រយនាក់ រងរបួសរាប់ពាន់នាក់ និងមួយលាននាក់បានផ្លាស់ទីលំនៅ។ អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា