Connect with us

ព័ត៌មានអន្ដរជាតិ

ឡើងកាន់តំណែងបាន២ថ្ងៃ ប្រមុខណាតូថ្មី គាំទ្រឲ្យអ៊ុយក្រែន បាញ់ចូលជ្រៅក្នុងដីរុស្ស៊ី

បានផុស

នៅ

សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងកៀវ ក្នុងនាមជាប្រមុខអង្គការណាតូថ្មី, លោក Mark Rutte បានបង្ហាញការគាំទ្រអ៊ុយក្រែន យ៉ាងពេញទំហឹង ហើយអំពាវនាវដល់បណ្តាប្រទេសលោកខាងលិចឈប់ស្ទាក់ស្ទើរទៅ គួរតែអនុញ្ញាតឲ្យអ៊ុយក្រែន ប្រើអាវុធទំនើបៗបាញ់ចូលជ្រៅក្នុងដីរុស្ស៊ី ដើម្បីវាយប្រហារទីតាំងយោធា។

ប្រមុខណាតូលោក Mark Rutte (ឆ្វេង) និងប្រធានធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rutte ទើបឡើងកាន់តំណែងជាអគ្គលេខាធិការអង្គការណាតូបានត្រឹម៤៨ម៉ោងប៉ុណ្ណោះ ក៏ស្រាប់តែបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលនៅទីក្រុងកៀវតែម្តង ហើយក្នុងអំឡុងដំណើរទស្សនកិច្ចនោះ លោកបានប្រាប់ទៅប្រធានធិបតីអ៊ុយក្រែន Volodymyr Zelenskyy ​ថា «ជាក់ស្តែង! អ៊ុយក្រែនមានសិទ្ធិការពារខ្លួន ហើយច្បាប់អន្តរជាតិនៅខាងអ៊ុយក្រែនជានិច្ច។ សិទ្ធិការពារខ្លួនរបស់អ៊ុយក្រែន មិនមែនមានត្រឹមព្រំដែនទេ ហើយរុស្ស៊ីកំពុងបន្តសង្រ្គាមខុសច្បាប់។ នោះមានន័យថា ការកំណត់គោលដៅលើយន្តហោះចម្បាំងនិងមីស៊ីលរបស់រុស្ស៊ី មុនពេលពួកគេប្រើប្រឆាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន ពិតជាអាចជួយសង្រ្គោះជីវិតមនុស្សបាន»។

ជាយូរមកហើយ អ៊ុយក្រែនតែងទទូចសុំ​លោក​ខាង​លិច ឲ្យ​អនុញ្ញាតដល់ខ្លួនបើកការវាយប្រហារចូលជ្រៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្តែបញ្ហានេះត្រូវបានសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនជំទាស់ ដោយបារម្ភថា វាធ្វើឲ្យជម្លោះជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាន់តែរីកធំ គាប់ជួនថ្មីៗនេះ ទីក្រុងមូស្គូថែមទាំងកែប្រែគោលការណ៍បាញ់នុយក្លេអ៊ែររបស់ខ្លួនទៅទៀត។

ប្រមុខណាតូលោក Mark Rutte (ឆ្វេង) និងប្រធានធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy (រូបថត៖ AP)

សូមបញ្ជាក់ថា មតិគាំទ្ររបស់លោក Rutte កើតឡើងមុនកិច្ចប្រជុំកំពូលដ៏សំខាន់មួយ ដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នៅថ្ងៃទី១២ខែតុលា ដែលនឹងមានការចូលរួមពីសំណាក់មេដឹកនាំគាំទ្រអ៊ុយក្រែនជាច្រើនរូបនៅក្នុងទម្រង់ដែលហៅថា Ramstein៕

ក្នុងកិច្ចប្រជុំនោះ គេសង្ឃឹមថា មេដឹកនាំទាំងឡាយនឹងប្រមែប្រមូលបានការគាំទ្រនិងជំនួយយោធាបន្ថែមទៀត ដើម្បីជួយអ៊ុយក្រែន យកទៅតទាំងជាមួយរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សម្ព័ន្ធមិត្តរុស្ស៊ី គំរាមឲ្យណាតូត្រៀមទទួលនុយក្លេអ៊ែរ បើហ៊ានវាយប្រហារទឹកដីរបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម