Connect with us

ព័ត៌មានអន្ដរជាតិ

ទ័ពចិន​ធ្វើ​បាប​អ្នកនេសាទ​វៀតណាម​និង​រឹបអូស​ផល​​នេសាទ​​នៅ​ជិត​កោះជម្លោះ​ក្នុង​សមុទ្រចិនខាងត្បូង

បានផុស

នៅ

ប្រទេសវៀតណាមបានថ្កោលទោសប្រទេសចិនជុំវិញករណីបុគ្គលិកអនុវត្តច្បាប់របស់ចិនវាយប្រហារអ្នកនេសាទ វៀត ណាម​ចំនួន១០នាក់ ធ្វើឱ្យខូចខាតឧបករណ៍នេសាទនិងរឹបអូសត្រីប្រហែល៤តោននៅជិតប្រជុំកោះ Paracel ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​AP នៅថ្ងៃទី០៤ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានឱ្យដឹងថា អ្នកនេសាទបីនាក់បានរងរបួសបាក់​អវៈយវៈ​ ហើយអ្នកផ្សេងទៀតរងរបួសរាងកាយផ្សេងៗទៀត។ អ្នក​ខ្លះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ពួក​គេ​ត្រឡប់​មក​ខេត្ត Quang Ngai វិញ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ។

ក្រសួងការបរទេសវៀតណាម បានស្តីបន្ទោស បុគ្គលិកអនុវត្តច្បាប់របស់ចិនចំពោះការវាយប្រហារនេះ ដោយនិយាយថាពួកគេបានរំលោភយ៉ាងធ្ងន់ធ្ងរនូវអធិបតេយ្យភាពរបស់វៀតណាមនៅក្នុងប្រជុំកោះ Paracel ខណៈច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង​មេដឹកនាំនៃប្រទេសទាំងពីរក្នុងការគ្រប់គ្រងទឹកដីរបស់ពួកគេឱ្យកាន់តែប្រសើរឡើងក្នុងជម្លោះកន្លងមក​។

ពាក់ព័ន្ធបញ្ហានេះមន្ត្រី​ចិន​មិន​បាន​ចេញ​ប្រតិកម្ម​ភ្លាមៗ​ទេ។ ទោះយ៉ាងណាវៀតណាម​បាន​បញ្ជូន​​កំណត់ទូត​​​តវ៉ា​និង​ការ​ប្រកាស​អាសន្ន​ជុំវិញ​ការ​វាយ​ប្រហារ​ទៅ​ឯកអគ្គរដ្ឋទូត​ចិន​នៅ​រដ្ឋធានី​ហាណូយ។

យោងតាម អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមលោក Pham Thu Hang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វៀតណាមទាមទារឱ្យទីក្រុង ប៉េកាំង គោរពអធិបតេយ្យភាពរបស់ខ្លួននៅក្នុងប្រជុំកោះ Paracel បើកការស៊ើប​អង្កេត និងផ្តល់ព័ត៌មានអំពីការវាយប្រហារនេះ។

យោងតាមកាសែតវៀតណាម Tien Phong បានដកស្រង់សម្តីអ្នកនេសាទម្នាក់ឈ្មោះ Tran Tien Cong ដោយនិយាយថា កប៉ាល់បរទេសពីរគ្រឿងបានចូលមកជិតពួកគេពីខាងក្រោយ ហើយបុគ្គលិកកប៉ាល់ចិនបានឡើងលើទូករបស់ពួកគេ ហើយបានចាប់ផ្តើមវាយអ្នកនេសាទដោយបង្គោលធ្វើពីដែកប្រវែងមួយម៉ែត្រ។

អ្នកនេសាទវៀតណាមបាន ភ័យស្លន់ស្លោ និងមិនបានតបតវិញទេ ដោយសារតែពួកគេត្រូវបានហ៊ុំព័ទ្ធដោយអ្នកវាយប្រហារ​ប្រមាណ៤០នាក់។ អ្នកនេសាទ​ម្នាក់ទៀត​បានលើកឡើងថា អ្នកវាយប្រហារបានបញ្ជាឱ្យពួកគេជិះទូកត្រឡប់ទៅប្រទេស វៀតណាមវិញ និងបាន​រឹបអូស​ឧបករណ៍​នេសាទ និង​ឧបករណ៍​ចាប់​ត្រី​របស់​ពួក​គេ និង​ត្រូវ​បាន​បង្ខំ​ឱ្យ​លុត​ជង្គង់មុន​ពេល​ដែល​អ្នក​វាយប្រហារទាំងនោះ​ចាកចេញ។

(រូបភាព៖ AP)

ប្រទេសចិនកាន់តែមានភាពឆេវឆាវក្នុងការអះអាងការទាមទារ​កាន់​កាប់​ស្ទើរតែសមុទ្រចិនខាងត្បូងទាំងមូល ខណៈដែលតាមរយៈផ្លូវទឹកនេះមានប្រហែល៥ពាន់ពាន់លានដុល្លារនៅក្នុងពាណិជ្ជកម្មពិភពលោកឆ្លងកាត់ជារៀងរាល់ឆ្នាំ។ ក្រៅពីនេះ បាតសមុទ្រដ៏ធំសម្បើមនេះក៏មានប្រេង និងឧស្ម័នធម្មជាតិដែរ។ ក្រៅពីចិន និងហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងតៃវ៉ាន់ក៏មានការទាមទារត្រួតស៊ីគ្នានៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះផងដែរ។

ចំណែកសហរដ្ឋអាមេរិកមិនមានការអះអាងណាមួយនៅក្នុងដែនទឹកដែលមានជម្លោះនោះទេ ប៉ុន្តែបានដាក់ពង្រាយនាវាកងទ័ពជើងទឹក និងយន្តហោះចម្បាំងរបស់កងទ័ពអាកាស ដើម្បីល្បាតផ្លូវទឹក និងលើកកម្ពស់សេរីភាពនៃការធ្វើនាវា ចរណ៍ និងការហោះហើរពីលើ ខណៈចិន​បាន​ព្រមាន​អាមេរិក​កុំ​ឲ្យ​ជ្រៀតជ្រែក​ដោយចិនថា វា​ជា​ជម្លោះ​អាស៊ី​សុទ្ធសាធ។

ប្រជុំកោះ Paracel ស្ថិតនៅចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសវៀតណាម និងប្រហែល​ចម្ងាយដូចគ្នាពីខេត្ត Hainan ភាគខាងត្បូងបំផុតរបស់ប្រទេសចិន ក្នុងនោះប្រទេស​ទាំង​ពីរ​រួម​ជាមួយ​កោះ​តៃវ៉ាន់ទាមទារ​យក​កោះ​នេះ​ដូចៗគ្នា។

ប្រជុំកោះទាំងនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិនតាំងពីឆ្នាំ ១៩៧៤ នៅពេលដែលទីក្រុងប៉េកាំងបានដណ្តើមយកពួកវាពីប្រទេសវៀតណាមនៅក្នុងជម្លោះដែនសមុទ្រដ៏ខ្លី ប៉ុន្តែមានអំពើហិង្សា។ ប្រទេសចិនក៏មានកំពង់ផែ និងអគារតូចៗនៅលើកោះនេះអស់រយៈពេលជាច្រើនឆ្នាំ រួមជាមួយនឹងឧទ្ធម្ភាគចក្រ និងរ៉ាដាផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១១ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម