ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ គំរាមវាយកម្ទេចរោងចក្រចម្រាញ់ប្រេង និងប្រភពថាមពលរបស់អ៊ីស្រាអែល វិញ
ក្រោយលេចឮដំណឹងថា អ៊ីស្រាអែលពិភាក្សាជាមួយអាមេរិកដើម្បីរៀបផែនការវាយកម្ទេចអណ្តូងប្រេងអ៊ីរ៉ង់ ស្រាប់តែពេលនេះមេទ័ពអ៊ីរ៉ង់មេបញ្ជាការរងកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា ខ្លួនក៏នឹងបំផ្លាញវិស័យថាមពលរបស់អ៊ីស្រាអែលដែរ ជាពិសេសរោងចក្រចម្រាញ់ប្រេងតែម្តង។

លោក Ali Fadavi បានគំរាមកាលពីថ្ងៃសុក្រទី៤ខែតុលាឆ្នាំ២០២៤ថា «បើសត្រូវសាងកំហុស យើងនឹងកម្ទេចប្រភពថាមពលរបស់ពួកគេទាំងអស់ ដូចជារោងចក្រចម្រាញ់ប្រេងនិងឧស្ម័នជាដើម។ អ៊ីស្រាអែល មានរោងចក្រថាមពលតែ៣និងរោងចក្រចម្រាញ់ប្រេងមួយចំនួនប៉ុណ្ណោះ។ ដូច្នេះ បើអ៊ីរ៉ង់ វាយប្រហាររោងចក្រទាំងអស់ក្នុងពេលតែមួយ នោះអ៊ីស្រាអែលចប់ហើយ»។
នៅថ្ងៃដដែលនោះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ក៏បញ្ជាក់ច្បាស់ៗផងដែរថា ការវាយប្រហារដោយមីស៊ីលរបស់ប្រទេសខ្លួនគឺ «ស្របច្បាប់និងត្រឹមត្រូវទាំងស្រុង» ហើយថែមប្រកាសថា នេះគ្រាន់តែជាការដាក់ទណ្ឌកម្មតិចតួចប៉ុណ្ណោះរបស់ទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងទីក្រុង តែល អាវីវ ហើយអ៊ីរ៉ង់ ត្រៀមខ្លួនជាស្រេចអស់ហើយ ដើម្បីវាយប្រហារអ៊ីស្រាអែលម្តងទៀតប្រសិនបើចាំបាច់។

ការគំរាមរបស់អ៊ីរ៉ង់នេះ កើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតិអាមេរិកលោក ចូ បៃដិន ប្រាប់ឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិភាក្សាជាមួយទីក្រុងហ្ស៊េរុយសាឡិម អំពីលទ្ធភាពបើកដៃឲ្យអ៊ីស្រាអែល វាយប្រហារកម្ទេចអណ្តូងប្រេងរបស់អ៊ីរ៉ង់។
ទោះបីជាយ៉ាងណាក៏ដោយ លោក បៃដិន ធ្លាប់លើកឡើងជាច្រើនលើកច្រើនសាមកហើយថា លោកនឹងមិនគាំទ្រការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ដាច់ខាត។

គ្រាន់តែលោកបៃដិន លើកឡើងបែបនេះភ្លាម ស្រាប់តែតម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ទៅ ៥% ភ្លាមៗ ហើយបើគិតចាប់តាំងពីអ៊ីរ៉ង់បាញ់មីស៊ីលរាប់រយគ្រាប់លើអ៊ីស្រាអែលកាលពីថ្ងៃអង្គារទី១ខែតុលាមក តម្លៃប្រេងឆៅរបស់ម៉ាកនេះ បានឡើងថ្លៃដល់១០%ទៅហើយ។
គេកំពុងរង់ចាំមើលថាតើ តម្លៃប្រេងឆៅសកលនឹងហក់ឡើងឬប្រែប្រួលយ៉ាងណាទៀត បើស្ថានការណ៍នៅមជ្ឈិមបូព៌ាហាក់ដូចជាមិនធូរស្រាលទាល់តែសោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល ពិភាក្សាជាមួយអាមេរិក ត្រៀមវាយកម្ទេចអណ្តូងប្រេងអ៊ីរ៉ង់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា