Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស៧០នាក់រួម​ទំាងកុមារ​​ត្រូវ​បាន​សម្លាប់​ដ៏​រង្គាល​នៅ​​ហៃទី​​ដោយ​ក្រុម​អ្នកលេង​

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស៧០នាក់រួមទាំងកុមារត្រូវបានសម្លាប់ដោយក្រុមប្រដាប់អាវុធមួយ ដែលបានវាយប្រហារទីក្រុងតូច​មួយក្នុងប្រទេសហៃទី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី​៥ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអង្គការសហប្រជាជាតិ មនុស្សចំនួន១៦នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលសមាជិកក្រុម​អ្នក​លេង​​ Gran Grif បានវាយលុកក្នុងតំបន់ Artibonite ភាគពាយព្យនៃរដ្ឋធានី Port-au-Prince។ អង្គការ​​សហប្រជាជាតិ​បាន​​និយាយ​ថា សមាជិក​ក្រុម​នេះបាន​ដុត​បំផ្លាញ​ផ្ទះ​យ៉ាង​តិច៤៥ខ្នង និង​រថយន្ត៣៤គ្រឿង»។

បើយោងតាមខ្សែ​វីដេអូ​បង្ហាញ​ពី​ក្រុម​មនុស្ស​ដែល​រត់​គេច​ពី​អំពើ​ហិង្សា​ដោយ​ជិះ​ម៉ូតូ​និង​ថ្មើរ​ជើង ខណៈរដ្ឋអាជ្ញា​រដ្ឋាភិបាល​បាន​​ពណ៌នា​ការ​វាយ​ប្រហារ​នេះ​ថា​ ជា«ការ​សម្លាប់​រង្គាល»។ ក្រុមក្មេងទំនើងទាំងនោះមានសមាជិកប្រហែល១០០នាក់ ហើយ​​ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មរួមទាំងឃាតកម្ម ការចាប់រំលោភ ប្លន់ និងការចាប់ជំរិត។

ទាំង​ស្ថាបនិកនិង​មេដឹកនាំ​បច្ចុប្បន្ន​ត្រូវ​រង​ទណ្ឌកម្ម​របស់​អាមេរិកនៅឡើយ ខណៈការវាយលុករបស់ក្រុម​អ្នកលេង​កាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើងជិតមួយខែ បន្ទាប់ពីអាជ្ញាធរហៃទីបានពង្រីកការបង្ក្រាបដើម្បីគ្របដណ្តប់ទូទាំងប្រទេស។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីហៃទី លោក Garry Conille បានប្តេជ្ញាថា នឹងបង្ក្រាបក្រុមក្មេងទំនើងប្រដាប់អាវុធឲ្យអស់។ ដើម្បីប្រតិបត្តិការណ៍បោសសម្អាតនេះ រួមមាន មន្រ្តីប៉ូលិសចំនួន ២៥០០នាក់មកពីប្រទេសផ្សេងៗ រួមទាំង ១០០០នាក់ ដែលសន្យាបញ្ជូនមកពីប្រទេសកេនយ៉ា។ ការដាក់ពង្រាយប៉ូលិសទាំងនេះត្រូវបានអនុញ្ញាតសម្រាប់រយៈពេលមួយឆ្នាំជាមួយនឹងការពិនិត្យឡើងវិញដែលនឹងធ្វើឡើងប្រាំបួនខែម្ដង។

(រូបភាព៖ AP)

ក្រុមក្មេងទំនើងប្រដាប់អាវុធបានដណ្តើមកាន់កាប់ផ្នែកជាច្រើននៃប្រទេសហៃទី ដែលបានធ្វើឲ្យមានបេសកកម្មប៉ូលិសគាំទ្រ​ដោយ​អង្គការសហប្រជាជាតិ ដែលដឹកនាំដោយមន្រ្តីប៉ូលិសមកពីប្រទេសកេនយ៉ា ចាប់តាំងពីខែមិថុនាក្នុងការប៉ុនប៉ង​ដណ្តើម​យកការគ្រប់គ្រងមកវិញ ដែលក្នុងនោះមានមន្ត្រីប៉ូលិសកេនយ៉ារហូតដល់ ១០០០ នាក់ ។

គួរបញ្ជាក់ថា ក្រុម Gran Grif ត្រូវ​បានគេស្គាល់ថា​ជា​ក្រុម​​អ្នក​លេង​​ដ៏​ឃោរឃៅ​បំផុត​មួយ​របស់​ក្រុម​ជន​ជាតិ​ហៃទី។ កាលពីខែមករាឆ្នាំ២០២៣ សមាជិករបស់ខ្លួនត្រូវបានគេចោទប្រកាន់ថា បានវាយប្រហារប៉ុស្តិ៍ប៉ូលិសនៅជិត Pont-Sondé និងបានសម្លាប់មន្ត្រីប៉ូលិស៦នាក់ និងក្រុមនេះក៏ត្រូវបានស្តីបន្ទោសផងដែរ ចំពោះការបង្ខំឱ្យបិទមន្ទីរពេទ្យដែលបម្រើមនុស្សជាង៧០ម៉ឺននាក់៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៩ នាទីutes មុន

ឆ្នាំ​២០២៥ FFC គ្រោងចំណាយ​ជាង​៨​លាន​ដុល្លារ​លើការងារ​សំខាន់១០

ជីវិតកម្សាន្ដ២៧ នាទីutes មុន

តួឯកចិនរឿង «Big World» ប្រឹងប្រែងច្រៀង តាំងពីជំទង់ ក្លាយជាតួសម្ដែងលេចធ្លោប្រចាំទឹកដីកំណើត

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ខេត្តកំពង់ធំ
ព័ត៌មានជាតិ៣៣ នាទីutes មុន

ខេត្តកំពង់ធំ សម្រេចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានជាង៤២ម៉ឺនក្បាលដី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម