Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានការណ៍កាន់តែក្តៅ! បាតុករមីយ៉ាន់ម៉ាហាត់សមរួចជាស្រេច ដើម្បីប្រយុទ្ធជាមួយយោធា (មានវីដេអូ)

បានផុស

នៅ

ក្រុមអ្នកតវ៉ាក្នុងប្រទេសមីយ៉ាន់ម៉ា បានហាត់សមសម្រាប់ការប្រយុទ្ធនៅតាមដងផ្លូវជាមួយយោធា។ ការហាត់សមនេះត្រូវបានគេមើលឃើញថា សកម្មជនបានតុបតែងខ្លួនជាប៉ូលិសបង្ក្រាបកុបកម្មហើយ ត្រូវរងគ្រោះដោយការគប់ដបទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការហាត់សមនៅទីក្រុងយ៉ាំងហ្គោននេះ អ្នកតុបតែងខ្លួនជាប៉ូលិសត្រូវបានបង្ខំឲ្យដកថយដោយការគប់ឧបករណ៍នានា ខណៈអ្នកផ្សេងទៀតបានធាក់ខែលរបស់ពួកគេ បន្ទាប់ពីមេក្រុមម្នាក់ដែលមានកាន់មេក្រូ បានផ្តល់សញ្ញាឲ្យវាយប្រហារ។

ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ជួរប៉ូលិសត្រូវបានបំបែកហើយក្រុមអ្នកតវ៉ាបានទះដៃអបអរសាទរ។

ការរៀបចំនេះបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការបង្ក្រាបដ៏ឃោរឃៅកាន់តែខ្លាំងឡើង ដែលបានសម្លាប់មនុស្សរាប់សិបនាក់ចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី១ខែកុម្ភៈមក។

ការហាត់សមនៅតាមដងផ្លូវសាធារណៈបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីប៉ូលិសបិទសង្កាត់មួយនៅក្នុងទីក្រុងយ៉ាំងហ្គោន ហើយបានឆែកឆេរតាមផ្ទះដើម្បីស្វែងរកក្រុមបាតុករប្រឆាំងរដ្ឋប្រហារ។

សង្កាត់ Sanchuang ក្នុងទីក្រុងយ៉ាំងហ្គោន បានជួបប្រទះការតវ៉ាជារៀងរាល់ថ្ងៃ ចាប់តាំងពីរដ្ឋប្រហារមក ហើយហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅទីនោះម្តងទៀតកាលពីថ្ងៃចន្ទ ដើម្បីអំពាវនាវឲ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី។

នៅពេលរាត្រី កងកម្លាំងសន្តិសុខបានបិទផ្លូវនានា ខណៈក្រុមអ្នកតវ៉ាប្រមាណ២០០នាក់ត្រូវជាប់នៅក្នុងនោះ ដែលរឿងនេះបានបង្កឲ្យមានក្តីព្រួយបារម្ភយ៉ាងខ្លាំងពីអង្គការសហប្រជាជាតិនិង មហាអំណាចលោកខាងលិច៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daly Mail

ចុចអាន៖ ប៉ូលិសដែលក្បត់យោធាមីយ៉ាន់ម៉ារៀបរាប់បទបញ្ជាបាញ់ក្រុមបាតុករ

ចុចអាន៖ ​ស្តាប់​​ដូន​ជី​ក្លាហាន​​​ម្នាក់​​រៀប​​រាប់​​ពី​​ការ​​លុត​​ជង្គង់​អង្វរ​ប៉ូលិស​​ឲ្យ​ឈប់​​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ១៣ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ១៣ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ១៧ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

Sokha Hotels

ព័ត៌មានពេញនិយម