Connect with us

ព័ត៌មានអន្ដរជាតិ

ដៃទន្លេអាម៉ាហ្សូន រីងស្ងួតអាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេល ១២២ឆ្នាំ

បានផុស

នៅ

ស្របពេលប្រទេសជាច្រើននៅលើពិភពលោកកំពុងជួបគ្រោះទឹកជំនន់ ប៉ុន្តែបើងាកទៅមើលតំបន់អាមេរិកឡាទីនឯណោះវិញ ដៃទន្លេអាម៉ាហ្សូន កំពុងជួបគ្រោះរាំងស្ងួតដោយទឹកស្ទឹង Negro បានធ្លាក់ចុះដល់កម្រិតទាបដ៏អាក្រក់បំផុតមិនធ្លាប់មានសោះក្នុងរយៈពេល១២២ឆ្នាំ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់សារព័ត៌មាន AP ដោយដកស្រង់ប្រភពពីភ្នាក់ងារភូមិសាស្រ្តប្រេស៊ីល នៅថ្ងៃសៅរ៍ទី៥ខែតុលាឆ្នាំ២០២៤, កម្ពស់ទឹកស្ទឹង Negro នៅកំពង់ផែ Manaus បានធ្លាក់ចុះដល់ ១២.៦៦ម៉ែត្រ បើធៀបទៅនឹងកម្រិតធម្មតាប្រហែល ២១ម៉ែត្រ។

(រូបថត៖ AP)

មិនត្រឹមប៉ុណ្ណឹង បើតាមការព្យាករ ស្ទឹងនេះនឹងបន្តរីងទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខ ដោយសារតែមិនសូវមានភ្លៀងធ្លាក់នៅតំបន់អាងទឹកខាងលើ។

(រូបថត៖ AP)

ច្បាស់ណាស់ គ្រោះរាំងស្ងួតបែបនេះ នឹងបង្កជាផលលំបាកហើយប៉ះពាល់ខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង អ្នកនាង Gracita Barbosa អាយុ២៨ឆ្នាំ ដែលធ្វើការជាអ្នកគិតលុយនៅហាងបណ្តែតទឹកមួយនៅស្ទឹង Negro បានសម្រេចចិត្ត​ឈប់​ធ្វើ​ការ ​ព្រោះ​លែងមានទូកចូលទីនោះទៀតហើយ ដោយសារតែកម្រិតទឹកទាបពេក។

(រូបថត៖ AP)

សូមបញ្ជាក់ថា រាល់ដង កម្រិតទឹកទន្លេ អាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល តែងតែហក់ឡើងនៅរដូវវស្សា ហើយស្រកវិញនៅរដូវប្រាំង ប៉ុន្តែរាំងស្ងួតដ៏ធ្ងន់ធ្ងរក្នុងឆ្នាំនេះ គឺអាក្រក់ខ្លាំងបំផុត។ មិនមែនតែស្ទឹង Negro ទេ ដៃទន្លេអាម៉ាហ្សូនសំខាន់ៗផ្សេងទៀត រួមទាំងស្ទឹង Madeira ក៏កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទន្លេអាម៉ាហ្សូនកំពុងជួបប្រទះគ្រោះរាំងស្ងួត​ខ្លាំងបំផុត​​ក្នុង​កំណត់​ត្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម