ព័ត៌មានអន្ដរជាតិ
ព្យុះភ្លៀង និងទឹកជំនន់រហ័សវាយលុកប្រទេសបូស្នៀនៅតំបន់បាល់កង់
ព្យុះភ្លៀងដ៏ខ្លាំងបង្កើតជាទឹកជំនន់និងបំណាក់ដីបានវាយប្រហារប្រទេសបូស្នៀពេញមួយយប់ថ្ងៃសុក្រ សម្លាប់មនុស្សយ៉ាងហោចណាស់១៩នាក់នៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេស ខណៈបរិមាណទឹកបានកើនឡើងយ៉ាងខ្លាំងហូរចូលផ្ទះប្រជាជនភ្លាមៗពេលពួកគេកំពុងដេកលក់។

ក្រុមជួយសង្គ្រោះនៅភាគខាងត្បូងប្រទេសបានឲ្យដឹងថា មនុស្សមួយចំនួនបានបាត់ខ្លួន ហើយបានអំពាវនាវដល់អ្នកស្ម័គ្រចិត្ត និងកងទ័ពឱ្យជួយ ស្របពេលដែលផ្លូវត្រូវបានបិទ។ ផ្ទះដែលនៅសេសសល់គ្មានអគ្គិសនីប្រើប្រាស់ ខណៈមនុស្សជាច្រើនបានរងផលប៉ះពាល់និង ត្រូវបានជម្លៀសចេញជាបន្ទាន់។
ខ្សែវីដេអូដែលថតបានដោយដ្រូន ដែលបានចាក់ផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះ បានបង្ហាញពីភូមិ និងទីប្រជុំជនទាំងអស់បានលិចនៅក្រោមទឹក ខណៈដែលវីដេអូនៅលើបណ្តាញសង្គមបានបង្ហាញពីទិដ្ឋភាពទឹកភក់ដ៏គួរឱ្យភ្ញាក់ផ្អើល និងផ្លូវដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

លើសពីនេះផ្លូវដ៏មមាញឹកបំផុតមួយ ដែលតភ្ជាប់ពីទីក្រុង Sarajevo ជាមួយឆ្នេរ Adriatic ត្រូវបានទឹកហូរចូលទៅក្នុងទន្លេ។ មនុស្សជាច្រើនត្រូវបានរងគ្រោះដោយសារទឹកជំនន់ និងការបាក់ដីជាបន្តបន្ទាប់ ខណៈមានព័ត៌មានអំពីជនរងគ្រោះ អ្នករបួស និងបាត់ខ្លួនជាច្រើននាក់ គ្រាន់តែមិនទាន់មានចំនួនលម្អិត។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរបានជំរុញឲ្យប្រជាពលរដ្ឋស្នាក់នៅជាន់ខាងលើនៃផ្ទះរបស់ពួកគេ ដោយសារទឹកហក់ឡើងខ្លាំងអាចនាំយករបស់របរក្នុងផ្ទះនិងរថយន្ត និងជន់លិចអគារជាន់ក្រោមយ៉ាងលឿន។
ខ្យល់បក់ខ្លាំងបានបង្អាក់ចរាចរណ៍នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងនៃសមុទ្រ Adriatic ហើយទឹកជំនន់យ៉ាងគំហុកដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបានគំរាមកំហែងដល់ទីក្រុង និងភូមិជាច្រើនក្នុងប្រទេសក្រូអាស៊ីផងដែរ។ ជាមួយគ្នានេះទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងប្រទេសម៉ុងតេណេហ្គ្រោ ភាគខាងត្បូងនៃប្រទេសបូស្នៀ ដោយមានភូមិមួយចំនួនត្រូវបានរងប៉ះពាល់ ផ្លូវត្រូវបានកាត់ផ្ដាច់ដោយសារទឹកជំនន់ និងផ្ទះប្រជាពលរដ្ឋជាច្រើនត្រូវបានជន់លិច៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់