Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្ត​៥​​និង​ក្រុងបាងកក​​​នឹង​ត្រូវ​ជន់​​​លិច​​ក្នុង​​រយៈពេល​១សប្តាហ៍ទៀត

បានផុស

នៅ

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មានថៃ Khaosod English ខេត្ត​៥​របស់​ប្រទេស​ថៃ​​​នៅតាមបណ្តោយ​​​​​​ដង​ទន្លេ​ចៅប្រាយ៉ា (Chao Phraya) ​រួមទាំង​ទីក្រុង​បាងកក​ផង នឹង​ត្រូវ​ជន់​រយៈពេល​១សប្តាហ៍​ទៀត ខណៈពេល​នេះ​ខេត្តមួយចំនួន​​នៅ​ភាគ​ខាងជើង​​​​​ប្រទេសថៃ​ ដូច​ជា​ខេត្ត​ឈៀងម៉ៃ ខេត្ត​ឈៀរ៉ៃ​ជាដើមបាន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​​ដ៏ខ្លាំង។​

ការ​លិច​តាម​ដង​​ទន្លេ​ចៅ​ប្រាយ៉ា​​កាលឆ្នាំ​២០១១។ រូបថត Daniel Julie
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត​ចំនួន​ប្រាំ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​នឹង​រង​ឥទ្ធិពល​ទឹក​ជំនន់​ទន្លេចៅ​ប្រាយ៉ា ​រួម​មាន ​ខេត្តSuphan Buri ខេត្ត Ayutthaya ខេត្ត Chai Nat ខេត្ត Nakhon Pathom និង ខេត្តSamut Prakarn និង​ទីក្រុង​បាងកក​ក៏​រង​​សម្ពាធ​​ខ្លាំង​ក្នុងការ​​លិចលង​ផង​ដែរ ខណៈរដ្ឋមន្ត្រីសន្តិសុខសង្គមលោក Varawut Silpa-archa កាលពីថ្ងៃសៅរ៍ ​បាន​​បញ្ជា​ឱ្យ​សាងសង់​​ជំរក​បណ្តោះ​អាសន្ន​១៧​កន្លែង​​​សម្រាប់​ត្រៀម​ជម្លៀស​​​​អ្នក​លិចលង់​។

​នៅ​​ប៉ុន្មាន​ម៉ោង​ទៀត​ពី​ពេល​នេះ ទំនប់​ចៅប្រាយ៉ា​​នឹង​ត្រូវ​ចាប់​ផ្តើម​បញ្ចេញ​ទឹក​បន្ថែម​ទៀត​ក្នុង​ចន្លោះ​ពី ២០០០ ទៅ ២៤០០ ម៉ែត្រ​គុប​ក្នុង​មួយ​វិនាទី។

ខេត្តជាច្រើន​​នៅភាគខាងជើង​ប្រទេសថៃ​​បាន​ទទួល​រងការ​លិចលង់​​​​រយៈពេល​១ខែ​ ដោយចាប់ផ្តើម​ពី​ដើម​ខែ​កញ្ញា​​ដោយ​សារ​​ឥទ្ធិពល​ព្យុះ​យ៉ាក់ជីកាល​ពេលនោះបណ្តាល​ឱ្យ​មាន​ទឹកជំនន់រហ័សបណ្តាល​ឱ្យ​មានស្លាប់​និងរបួស​រាប់រយនាក់ ព្រម​ទាំង​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​រាប់​ពាន់​លាន​ដុល្លារ៕​

ដោយ រ៉ាន់ រើយ

ទឹកលិចនៅខេត្តឈៀងរ៉ៃ​ប្រទេសថៃ​កាល​ពី​ខែ​កញ្ញា។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ការរញ្ជួយដីនៅ​បាងកក​ បង្កការ​ខូច​ខាត​ដល់អាគារជាច្រើនក្នុងក្រុង

Sokha Hotels

ព័ត៌មានពេញនិយម