ព័ត៌មានអន្ដរជាតិ
ចិន ជម្លៀសប្រជាជនចេញពីលីបង់ជាង២០០នាក់
ប្រទេសចិន បានប្រកាសកាលពីថ្ងៃទី៥ខែតុលាថា ខ្លួនបានជម្លៀសប្រជាជនចំនួន២១៥នាក់ចេញពីលីបង់ ដែលជាកន្លែងអ៊ីស្រាអែលបានធ្វើការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ចាប់តាំងពីខែកញ្ញា ហើយបណ្តាលឲ្យមនុស្សជាង ១ ១០០នាក់បានស្លាប់។
ក្រសួងការបរទេសរបស់ទីក្រុងប៉េកាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រហូតមកដល់ពេលនេះ ពលរដ្ឋចិនចំនួន ២១៥នាក់ត្រូវបានជម្លៀសដោយសុវត្ថិភាពពីលីបង់ ដោយចែកចេញជា២ក្រុម ក្រោមការរៀបចំ និងការចាត់ចែងរបស់រដ្ឋាភិបាលចិន។ ស្ថានទូតចិនប្រចាំប្រទេសលីបង់ បន្តបំពេញបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសលីបង់ ហើយនឹងបន្តជួយពលរដ្ឋចិននៅទីនោះ ក្នុងការចាត់វិធានការសន្តិសុខ»។
ប្រទេសជាច្រើនបានចាប់ផ្ដើមដកជនជាតិរបស់ខ្លួនចេញពីលីបង់ បន្ទាប់ពីមានការវាយឆ្មក់ជើងគោក រួមមាន កូរ៉េខាងត្បូង រុស្ស៊ី បារាំង អេស្ប៉ាញ អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។
នៅសប្តាហ៍នេះ អ៊ីស្រាអែលបានបញ្ជាក់ថា កងទ័ពរបស់ខ្លួនបានបើកការលុកលុយជើងគោកចូលទៅក្នុងផ្នែកខ្លះនៃភាគខាងត្បូងលីបង់ ដែលជាបន្ទាយដ៏រឹងមាំនៃក្រុមហេសបូឡាដែលមានការគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំតាមដែនអាកាសជាច្រើនថ្ងៃទៅលើតំបន់នានានៅទូទាំងលីបង់។
ថ្មីៗនេះ អ៊ីស្រាអែលបានផ្ដោតការយកចិត្តទុកដាក់នៅព្រំដែនភាគខាងជើងរបស់ខ្លួនជាមួយប្រទេសលីបង់ ដែលជាកន្លែងមានការប៉ះទង្គិចគ្នាជារៀងរាល់ថ្ងៃចាប់តាំងពីក្រុមហេសបូឡាបានបើកការវាយប្រហារគាំទ្រក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្ត បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣៕
ដោយ៖ ឈាង
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ