ព័ត៌មានអន្ដរជាតិ
ដំរីជាង១០០ក្បាល ត្រូវជម្លៀសចេញពីដែនជម្រក ព្រោះទឹកជំនន់នៅថៃ
សត្វដំរីជាង ១០០ក្បាលនៅភាគខាងជើងប្រទេសថៃ កាលពីថ្ងៃទី៤ខែតុលាត្រូវបានជម្លៀសទៅកាន់ទីទួលខ្ពស់ ដើម្បីគេចពីទឹកជំនន់ដែលកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែសត្វជាច្រើនផ្សេងទៀតនៅតែជាប់គាំងមិនទាន់អាចជម្លៀសខ្លួនបានឡើយ។

លោកស្រី Saengduean Chailert នាយកឧទ្យានធម្មជាតិ Elephant Nature Park ក្នុងខេត្ត Chiang Mai បានបង្ហោះវីដេអូនៃសត្វដំរីដែលភ័យស្លន់ស្លោហក់ចូលទឹកភក់ ហើយបានស្នើឲ្យរដ្ឋាភិបាលបញ្ជូន «ជំនួយជាបន្ទាន់»។ លោកស្រីបានសរសេរនៅលើបណ្តាញសង្គមថា៖ «ទឹកកំពុងជន់លិចកាន់តែអាក្រក់ទៅៗ។ តំបន់ទាំងមូលត្រូវបានជន់លិច ភូមិទាំងមូលត្រូវបានជន់លិច… ឥឡូវនេះ យើងគ្មានកន្លែងទៅណាទេ»។
ឧទ្យាននេះស្ថិតនៅក្រោមការគ្រប់គ្រងនៃមូលនិធិ Save the Elephant ដែលជាអង្គការក្រៅរដ្ឋាភិបាលអភិរក្សដំរីធំបំផុតមួយរបស់ប្រទេសថៃ។
មន្ត្រីម្នាក់នៃមូលនិធិ បានប្រាប់ថា ក្រៅពីដំរីចំនួន១២៦ក្បាល សត្វប្រហែល៥ពាន់ក្បាលផ្សេងទៀត រួមមាន ឆ្កែ ឆ្មា គោ ជ្រូក និងទន្សាយ បានជាប់គាំងនៅក្នុងទឹកជំនន់។
យោងតាមការិយាល័យស្រុក ទឹកជំនន់ដ៏ធំបានវាយប្រហារផ្នែកខ្លះនៃភាគខាងជើងប្រទេសថៃ ខណៈដែលភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះបានធ្វើឲ្យទន្លេ Ping ឈានដល់កម្រិត «ធ្ងន់ធ្ងរ» កាលពីថ្ងៃព្រហស្បតិ៍។
ខេត្តមួយចំនួននៅភាគខាងជើងរបស់ប្រទេស បានរងគ្រោះដោយទឹកជំនន់ដ៏ធំ ចាប់តាំងពីព្យុះទីហ្វុងយ៉ាកជីបានវាយប្រហារតំបន់ទាំងនោះកាលពីដើមខែកញ្ញា ដោយក្នុងនោះតំបន់មួយបានរាយការណ៍អំពីទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល៨០ឆ្នាំ។
បើយោងតាមវិទ្យាស្ថានបរិស្ថានថៃ ដំរីប្រមាណ ៣៨០០ក្បាលកំពុងត្រូវបានថែរក្សានៅក្នុងឧទ្យាន ហើយមានជាង ៤០០០ក្បាលផ្សេងទៀត ដែលរស់នៅក្នុងព្រៃ។ ដំរីអាស៊ីត្រូវបានចាត់ថ្នាក់ថាជាសត្វជិតផុតពូជដោយអង្គការ IUCN៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង