Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu រិះគន់​ការ​អំពាវនាវ​របស់​បារាំងឲ្យ​ហាមឃាត់ការ​ផ្ដល់​​សព្វាវុធ​ឲ្យ​អ៊ីស្រាអែល

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានរិះគន់ប្រធានាធិបតីបារាំង លោក Emmanuel Macron ជុំវិញការអំពាវនាវរបស់លោកឲ្យបញ្ឈប់ការផ្តល់អាវុធដល់អ៊ីស្រាអែល សម្រាប់ប្រើប្រាស់នៅក្នុងតំបន់ហ្គាហ្សា។

លោក Benjamin Netanyah និង​លោក Emmanuel Macron (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Macron បាន​ប្រាប់​វិទ្យុ France Inter ថា៖ «រឿង​អាទិភាព​គឺ​យើង​ត្រឡប់​ទៅ​រក​ដំណោះស្រាយ​នយោបាយ​វិញ គឺ​ថា​យើង​ឈប់​ផ្តល់​អាវុធ​ដើម្បី​ប្រយុទ្ធ​នៅ​ហ្គាហ្សា»។

នៅឯកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីបារាំងបានរំលឹកឡើងវិញនូវការព្រួយបារម្ភរបស់លោក ចំពោះជម្លោះនៅតំបន់ហ្គាហ្សា ទោះបីជាមានការអំពាវនាវឲ្យមានបទឈប់បាញ់ក៏ដោយ ហើយលោកក៏​បានរិះគន់ការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការបញ្ជូនកងទ័ពជើងគោកចូលទៅក្នុងប្រទេសលីបង់ផង​ដែរ។

លោក Netanyahu បានឆ្លើយតបថា៖ វា​ជា​រឿង «អាម៉ាស់ចំពោះពួកគេ» ដោយសំដៅទៅលើលោក Macron និងមេដឹកនាំលោកខាងលិចផ្សេងទៀត ដែលបានអំពាវនាវឲ្យមានអ្វីដែលលោកបានពិពណ៌នាថាជាការហាមឃាត់អាវុធ​ចំពោះ​អ៊ីស្រាអែល។

លោក Netanyahu បាននិយាយថា៖ «អ៊ីស្រាអែលនឹងឈ្នះដោយមានឬ​ក៏​គ្មានការគាំទ្ររបស់ពួកគេ» ដោយបន្ថែមថា ការអំពាវនាវឲ្យមានការ​ហាម​ឃាត់​អាវុធគឺជា «រឿង​គួរ​ឲ្យ​អាម៉ាស់»។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំងមួយ ដែល​ចាក់​ផ្សាយកាលពីថ្ងៃសៅរ៍ លោក Macron បានប្រកាស​ថា៖ «បារាំងមិនបាន​ផ្តល់អាវុធណាមួយ ដល់អ៊ីស្រាអែល​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​គិត​ថា​​នឹង​គ្មាន​នរណា​ស្ដាប់​យើង​ទេ។ ខ្ញុំយល់ឃើញ​ថា វាជាកំហុសមួយ រួមទាំងសន្តិសុខរបស់អ៊ីស្រាអែល»។ លោក​បានបន្ត​ទៀត​ថា ជម្លោះកំពុង​ឈាន​ទៅ​រក «ការស្អប់ខ្ពើម»។

លោក Macron ក៏បាននិយាយផងដែរថា ការជៀសវាងការកើនឡើង​ភាព​តានតឹង​នៅក្នុងប្រទេសលីបង់ គឺជា «អាទិភាព» ហើយថា «លីបង់មិនអាចក្លាយជា​តំបន់​ហ្គាហ្សា​ថ្មីបាន​ឡើយ»។

ការិយាល័យរបស់លោក Netanyahu បានឆ្លើយតបដោយប្រកាស​ថា ប្រទេសណាដែលមិនឈរជាមួយអ៊ីស្រាអែល គឺកំពុងគាំទ្រអ៊ីរ៉ង់ និង​បក្ខពួករបស់​អ៊ីរ៉ង់។

លោក Netanyahu បានរៀបរាប់​ថា៖ «នៅពេលដែលអ៊ីស្រាអែលប្រយុទ្ធប្រឆាំងនឹងកម្លាំងនៃអំពើព្រៃផ្សៃដែលដឹកនាំដោយអ៊ីរ៉ង់ ប្រទេសស៊ីវិល័យទាំងអស់គួរតែឈរយ៉ាងរឹងមាំនៅ​ខាង​ភាគីអ៊ីស្រាអែល។ ផ្ទុយ​ទៅ​វិញ ប្រធានាធិបតី Macron និងមេដឹកនាំលោកខាងលិចផ្សេងទៀត ឥឡូវនេះកំពុងអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មអាវុធប្រឆាំងនឹងអ៊ីស្រាអែល»។

ការិយាល័យរបស់លោក Macron ក្រោយមកបាននិយាយថា ប្រទេសបារាំងគឺជា «មិត្តដ៏រឹងមាំរបស់អ៊ីស្រាអែល» ដោយបន្ថែមថា ប្រតិកម្មរបស់លោក Netanyahu គឺ «ហួសហេតុ និងផ្តាច់ចេញពីមិត្តភាពរវាងបារាំង និងអ៊ីស្រាអែល»។

គួរ​រំឭក​ថា ថ្ងៃចន្ទគឺ​ជា​គំរប់​​ខួបលើកទីមួយនៃការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល​កាល​ពី​ថ្ងៃទី​៧​ខែតុលា ដែល​​បណ្ដាល​ឲ្យ​មនុស្សប្រហែល ១២០០​នាក់ត្រូវបានសម្លាប់ និង ២៥១​នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ ក្រសួង​សុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុមហាម៉ាស បាន​និយាយ​ថា មនុស្ស​ជាង ៤​ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់​នៅ​តំបន់​ហ្គាហ្សា ក្រោយ​ការ​វាយ​សង​សឹក​ពី​អ៊ីស្រាអែល៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៤៦ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម