ព័ត៌មានអន្ដរជាតិ
មិនធម្មតា! ចិន និងរុស្ស៊ីត្រៀមសាងសង់ស្ថានីយ៍អវកាសនៅភពព្រះចន្ទ
ប្រទេសចិន និងរុស្ស៊ីបានប្រកាសផែនការសាងសង់ស្ថានីយ៍អវកាសនៅភពព្រះចន្ទ ។ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos និយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋបាលអវកាសជាតិរបស់ប្រទេសចិនដើម្បីអភិវឌ្ឍកន្លែងស្រាវជ្រាវនៅលើផ្ទៃព្រះចន្ទ ។
សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារអវកាសនៃប្រទេសទាំងពីរនិយាយថា វានឹងអាចប្រើបានសម្រាប់ប្រទេសផ្សេងទៀតផងដែរ ។
វាកើតឡើងនៅពេលដែលប្រទេសរុស្ស៊ីរៀបចំដើម្បីអបអរសាទរខួបលើកទី ៦០ នៃការហោះហើរយានអវកាសដែលមានមនុស្សបើកជាលើកដំបូង ។
សេចក្តីថ្លែងការណ៍មួយពីទីភ្នាក់ងារទាំងពីរបាននិយាយថា ស្ថានីយ៍វិទ្យាសាស្ត្រអន្តរជាតិភពព្រះចន្ទនឹងអនុវត្តការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនរួមទាំងការរុករក និងការប្រើប្រាស់ព្រះចន្ទ ។
សេចក្តីថ្លែងការណ៍បាននិយាយថា “ប្រទេសចិន និងរុស្ស៊ីនឹងប្រើប្រាស់បទពិសោធន៍ដែលប្រមូលបានរបស់ពួកគេនៅក្នុងវិទ្យាសាស្ត្រអវកាស ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងប្រើប្រាស់ឧបករណ៍អវកាស និងបច្ចេកវិទ្យាអវកាសដើម្បីរួមគ្នាបង្កើតផែនទីបង្ហាញផ្លូវសម្រាប់សាងសង់ស្ថានីយ៍ស្រាវជ្រាវវិទ្យាសាស្ត្រអន្តរជាតិភពព្រះចន្ទ” ។
សេចក្តីថ្លែងការណ៍បន្ថែមទៀតថា ទាំងប្រទេសរុស្ស៊ី និងចិននឹងសហការគ្នាក្នុងការរៀបចំផែនការ ការរចនា ការអភិវឌ្ឍន៍ និងប្រតិបត្តិការស្ថានីយ៍ស្រាវជ្រាវនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ មហាសេដ្ឋីជប៉ុន ប្រកាសជ្រើសរើសមនុស្ស៨នាក់ ជិះយានអវកាស រួមដំណើរទៅភពព្រះចន្ទ
ចុចអាន ៖ មហាអំណាចពិភពលោក៣ កំពុងតតាំងគ្នាដើម្បីរុករករ៉ែនៅឋានព្រះចន្ទ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់