Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ីរី និងអ៊ីរ៉ង់ ពិភាក្សាគ្នាអំពីមធ្យោបាយគាំទ្រលីបង់

បានផុស

នៅ

ប្រធានាធិបតីស៊ីរី លោក Bashar al-Assad និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃសៅរ៍បានពិភាក្សាគ្នាអំពីវិធីគាំទ្រប្រទេសលីបង់ ចំពេលមានការវាយលុករបស់យោធាអ៊ីស្រាអែលដែលកំពុងបន្ត​កាន់​តែ​ខ្លាំង​ឡើងៗ។

លោក Bashar al-Assad និងលោក Abbas Araghchi (រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA លោក Assad បានសង្កត់ធ្ងន់លើទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងស៊ីរី និងអ៊ីរ៉ង់ ក្នុងអំឡុងកិច្ចប្រជុំជាមួយលោក Araghchi និងគណៈប្រតិភូរបស់លោក។

លោកប្រធានាធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃសម្ព័ន្ធភាពរបស់ពួកគេក្នុងការប្រឈមមុខនឹងបញ្ហាប្រឈម ជាពិសេសសកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងតំបន់។

លោក Assad បានកោត​សរសើរការឆ្លើយតបដ៏ខ្លាំងក្លារបស់អ៊ីរ៉ង់ចំពោះ​អ៊ីស្រាអែល និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ស៊ីរីក្នុងការទប់ទល់នឹងអ្វីដែល​លោក​បានពិពណ៌នាថាជា «ការ​ឈ្លាន​ពាន»។

ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដើម្បីបញ្ឈប់ការវាយប្រហារ និងជំនួយ​ដល់​ជនស៊ីវិលលីបង់ដែល​បាន​ជម្លៀស​ខ្លួន​ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម