Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋ Florida ប្រកាសអាសន្ន ខណៈព្យុះសង្ឃរាថ្មីមួយទៀត នឹងវាយប្រហារ

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទទី៧ខែតុលាឆ្នាំ២០២៤, រដ្ឋ Florida បានប្រកាសអាសន្ន ដោយសារខ្លួនត្រូវត្រៀមលក្ខណៈទប់ទល់ជាមួយព្យុះសង្ឃរាថ្មីមួយទៀតដែលនឹងមកវាយប្រហារ ពោលគឺត្រឹម១០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្យុះកំណាច Helene បោកបក់ភាគអាគ្នេយ៍សហរដ្ឋអាមេរិក សម្លាប់មនុស្ស២២៧នាក់ និងរាប់រយនាក់បាត់ខ្លួន។

(រូបថត៖ NHC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការប្រកាសអាសន្ននេះដែរ, លោកអភិបាលរដ្ឋ Ron DeSantis ក៏ព្រមានឲ្យប្រជាពលរដ្ឋទាំងអស់ សូមត្រៀមខ្លួនជម្លៀសក្នុងករណីចាំបាច់ ហើយត្រូវតាមដានព័ត៌មាននិងការជូនដំណឹងផ្សេងៗឲ្យបានជាប់លាប់។។

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិបញ្ជាក់ថា ព្យុះ Milton ដែលបច្ចុប្បន្នស្ថិតនៅឆ្នេរសមុទ្រម៉ិកស៊ិក បានវិវត្តខ្លួនទៅជាព្យុះសង្ឃរាប្រភេទទី១ហើយកាលពីថ្ងៃអាទិត្យ ហើយមានកម្លាំងខ្យល់១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនៅឆ្នេរសមុទ្រភាគខាងលិចរដ្ឋ Florida។

(រូបថត៖ AP)

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិបន្តថា «ប្រាកដណាស់ ព្យុះដ៏មានឥទ្ធិពលដែលគំរាមកំហែងដល់អាយុជីវិតមួយនេះ ច្បាស់ជាវាយប្រហារឆ្នេរភាគខាងលិចរដ្ឋ Florida នៅពាក់កណ្តាលសប្តាហ៍នេះជាក់ជាមិនខានឡើយ»។

តាមការព្យាករ, ឥទ្ធិពលរបស់ព្យុះ Milton នឹងបង្កភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃចន្ទដល់ថ្ងៃអង្គារ ហើយនឹងមានភ្លៀងធ្លាក់កាន់តែខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់នៅថ្ងៃពុធនិងយប់ថ្ងៃព្រហស្បតិ៍។

(រូបថត៖ AP)

កម្រិតទឹកភ្លៀងអាចមានចន្លោះពី១២៧-២០៣មិល្លីម៉ែត្រនៅទូទាំងឧបទ្វីប Florida និង Keys ខណៈតំបន់ខ្លះអាចមានភ្លៀងធ្លាក់រហូតដល់ទៅ៣០៤មិល្លីម៉ែត្រឯណោះ ជាហេតុបង្កហានិភ័យទឹកជំនន់រហ័សនិងការជន់លិចនៅទីតាំងមួយចំនួន។

សូមបញ្ជាក់ថា បើនិយាយពីរដ្ឋ Florida, កាលពី១០ថ្ងៃមុន រដ្ឋនេះបានកត់ត្រាតួលេខមនុស្សស្លាប់ចំនួន១៤នាក់ដោយសារព្យុះកំណាច Helene ដែលជាព្យុះសម្លាប់មនុស្សច្រើនជាងគេបំផុតនៅដីគោកអាមេរិក ចាប់តាំងពីព្យុះ Katrina កាលពីឆ្នាំ២០០៥មក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មនុស្សស្លាប់កើនដល់ជាង ២០០នាក់ ដោយសារព្យុះកំណាច Helene នៅអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម