ព័ត៌មានអន្ដរជាតិ
ទីក្រុងបាងកក ប្រឈមទឹកជំនន់ ដ៏គ្រោះថ្នាក់ នៅសប្តាហ៍នេះ
នាយកដ្ឋានធារាសាស្ត្រថៃ បានចេញការព្រមានដល់ប្រជាពលរដ្ឋដែលនៅតាមដងទន្លេចៅប្រាយ៉ា រួមទាំងអ្នកក្រុងបាងកកផងដែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាកម្ពស់ទឹកនឹងហក់ឡើងខ្លាំងហើយស្ថានភាពទឹកជំនន់អាចឈានដល់កម្រិតគ្រោះថ្នាក់នៅសប្តាហ៍នេះ។

អ្នកជំនាញផ្នែកវិស្វកម្មនៅនាយកដ្ឋានបានប្រាប់ទៅ Bangkok Post កាលពីថ្ងៃអាទិត្យទី៦ខែតុលាឆ្នាំ២០២៤ថា កម្រិតទឹកនឹងឡើងខ្ពស់ ដោយសារតែការបើកទំនប់នៅអាងទឹកចៅប្រាយ៉ាខាងលើ ក្នុងខេត្ត Chai Nat។
មន្ត្រីដដែលអះអាងថា អាងនោះនឹងបង្កើនការរំដោះទឹកពី ២ ១៥០ម៉ែត្រគូបក្នុងមួយវិនាទី ទៅដល់ ២ ៤០០ម៉ែត្រគូប ក្នុងមួយវិនាទីនៅសប្តាហ៍នេះ។ ដូច្នេះហើយតំបន់នៅជាប់នោះចាប់ពីស្រុក Sapphaya នៃខេត្ត Chai Nat ទៅដល់ទីក្រុងបាងកក នឹងមានទឹកហូរខ្លាំងហើយជំនន់អាចឈានដល់កម្រិតគ្រោះថ្នាក់។
លើសពីនេះបើតាមការបញ្ជាក់ពីមន្ត្រីជំនាញ, ទីក្រុងបាងកក ក៏អាចប្រឈមនឹងជំនន់ធ្ងន់ធ្ងរផងដែរ ប្រសិនបើខែនេះ ភ្លៀងនៅតែធ្លាក់មកខ្លាំង ធ្វើឲ្យលូហូរមិនទាន់ ជាពិសេសចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២ខែនេះ។
យ៉ាងណាក្តី បច្ចុប្បន្ន ក្រុមមន្ត្រីក៏កំពុងពិនិត្យមើលប្រព័ន្ធបង្ហូរទឹកក្នុងទីក្រុង ដើម្បីធានាដល់ការគ្រប់គ្រងស្ថានភាពទឹក ខណៈក្រុងបាងកក ក៏បូមបង្ហូរទឹកចូលទៅទន្លេ Chin និង Bang Pakong ផងដែរ ដើម្បីត្រៀមទប់ទល់ជាមួយភ្លៀងធ្លាក់ខ្លាំងក្នុងខែនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្ត៥និងក្រុងបាងកកនឹងត្រូវជន់លិចក្នុងរយៈពេល១សប្តាហ៍ទៀត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ