Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស​ស្លាប់​២​នាក់ និង​របួស៨នាក់ ក្នុង​ការ​បំផ្ទុះ​ដ៏​ធំ​មួយ​ក្បែរ​ព្រលាន​យន្តហោះ​ប៉ាគីស្ថាន

បានផុស

នៅ

ការបំផ្ទុះដ៏ធំមួយនៅខាងក្រៅអាកាសយានដ្ឋាន Karachi ក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ បានសម្លាប់កម្មករ២​នាក់មកពីប្រទេសចិន និងយ៉ាងហោចណាស់៨​នាក់រងរបួស។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប៉ូលិស និងមន្ត្រី​ប្រចាំ​តំបន់ រថយន្ត​ដឹកប្រេង១​គ្រឿងបានផ្ទុះនៅខាងក្រៅព្រលានយន្តហោះ Karachi ដែល​ជា​​អាកាសយានដ្ឋាន​ធំបំផុតរបស់ប្រទេសប៉ាគីស្ថាន។ យ៉ាង​ណា​មិញ ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Zia Ul Hassan បានប្រាប់ស្ថានីយទូរទស្សន៍ក្នុងស្រុក Geo ថា វាគឺជាការវាយប្រហារមួយសំដៅទៅលើជនបរទេស។

ប្រភព​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់​ផ្សេង​ទៀត ​បាន​ប្រាប់​​ទីភ្នាក់ងារ​ព័ត៌មាន AP ថា វា​ជា​ការ​វាយ​ប្រហារ​​សំដៅ​លើ​ជនជាតិ​ចិន ដែល​ជា​​ម្នាក់​ក្នុង​ចំណោម​​​អ្នក​​រង​របួស។

កម្មករចិនរាប់ពាន់នាក់ស្ថិតនៅក្នុងប្រទេសប៉ាគីស្ថាន ដែលភាគច្រើននៃពួកគេចូលរួមក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់រដ្ឋាភិបាល​​ក្រុងប៉េកាំង ដែលតភ្ជាប់អាស៊ីខាងត្បូង និង​អាស៊ី​កណ្តាល ជាមួយរដ្ឋធានីចិន។

វីដេអូ​បាន​បង្ហាញ​ពី​អណ្តាត​ភ្លើង​បាន​ឆាប​ឆេះ​រថយន្ត​ជា​ច្រើន​គ្រឿង និង​ផ្សែង​យ៉ាង​ក្រាស់​ដែល​ហុយ​ចេញ​ពី​កន្លែង​កើត​ហេតុ ហើយ​​មាន​ការ​ដាក់​ពង្រាយ​យោធា​យ៉ាង​​ច្រើន​​នៅ​កន្លែង​នោះ ព្រម​ទាំង​មាន​ការ​​​ហាម​ឃាត់​ការ​ចេញ​ចូល។

អគ្គអធិការរង លោក Azfar Mahesar បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា វាហាក់ដូចជាការផ្ទុះ​រថយន្ត​ដឹកប្រេង១​គ្រឿង។ លោក​ថា៖ «យើងកំពុងកំណត់ពីសភាព និងហេតុផលសម្រាប់ការ​បំផ្ទុះ។ វាត្រូវការពេលវេលា»។ លោក​ Mahesar បាន​បន្ថែម​ថា មន្ត្រី​ប៉ូលិស​ក៏​​ស្ថិត​ក្នុង​ចំណោម​អ្នក​រង​​របួស​ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

មនុស្ស​ស្លាប់​២​នាក់ និង​របួស៨នាក់ ក្នុង​ការ​បំផ្ទុះ​ដ៏​ធំ​មួយ​ក្បែរ​ព្រលាន​យន្តហោះ​ប៉ាគីស្ថាន

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

វៀតណាម​កើប​ចំណូល​ជាង​ ៧ ប៊ីលាន​ដុល្លារ​ ពី​ការ​នាំ​ចេញ​ជលផល​ ៩ ខែ​ដើម​ឆ្នាំ​ ​

ព័ត៌មានជាតិ១០ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺដើម្បីបន្តបេសកកម្ម និងបុព្វហេតុក្នុងការអភិវឌ្ឍប្រទេសជាតិ

ព័ត៌មានជាតិ១៦ នាទី មុន

WMC រៀបចំកិច្ចពិភាក្សារវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្ត្រី ស្តីពីសុវត្ថិភាព និងសេរីភាពបញ្ចេញមតិ

ព័ត៌មានជាតិ២៤ នាទី មុន

សភាពាណិជ្ជកម្មកម្ពុជានឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅប្រទេសឡាវ

Sokha Hotels

ព័ត៌មានពេញនិយម