Connect with us

ព័ត៌មានអន្ដរជាតិ

​អំពើហិង្សា​នៅ​ហៃទី​បង្ខំ​មនុស្ស​រាប់​ពាន់​នាក់​ចាកចេញ​ពីផ្ទះ

បានផុស

នៅ

មនុស្សជិត ៦៣០០ នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីការវាយប្រហារដ៏សាហាវ​នៅកណ្តាលប្រទេសហៃទី​ដោយក្រុមអ្នកលេង​ក្រៅច្បាប់់​ បាន​សម្លាប់មនុស្សយ៉ាងហោចណាស់​៧០នាក់។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការទេសន្តរប្រវេសន៍អន្តរជាតិរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីសប្តាហ៍មុនថា ជិត​៩០ភាគរយ​នៃអ្នកផ្លាស់ទីលំនៅកំពុងស្នាក់នៅជាមួយសាច់ញាតិ ខណៈដែល១២ភាគរយ ភៀសខ្លួនទៅកន្លែងផ្សេងទៀតរួមទាំងសាលារៀនផងដែរ។

ការវាយប្រហារនៅ Pont-Sondé បានកើតឡើង​ដំបូង​​កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយសមាជិក​ក្រុមអ្នកលេងបាន​ចូល​មក​បាញ់​និង​លួច​ចូលដុត​ផ្ទះប្រជាពលរដ្ឋ​ ខណៈសាកសពនៅរាយប៉ាយនៅតាមដងផ្លូវនៃទីក្រុង Pont-Sondé ដែល ពួកគេជាច្រើនបានស្លាប់ដោយការបាញ់ចំក្បាល។

ការ​ប៉ាន់​ស្មាន​ដំបូង​បាន​បង្ហាញ​ថា​ចំនួន​អ្នក​ស្លាប់​មាន​ចំនួន​២០​នាក់ ប៉ុន្តែ​សកម្មជន​និង​មន្ត្រី​រដ្ឋាភិបាល​បាន​រក​ឃើញ​សាកសព​បន្ថែម​ទៀត​នៅ​ពេល​ដែល​ពួក​គេ​ចូល​ទៅ​កាន់​តំបន់​នានា​ក្នុង​ក្រុង ក្នុងចំណោមជនរងគ្រោះមានម្តាយវ័យក្មេង ទារកទើបនឹងកើតនិងពេទ្យឆ្មបថែមទៀត។

ឆ្លើយតបនឹងបញ្ហានេះនាយករដ្ឋមន្ត្រីហៃទីលោក Garry Conille បានប្តេជ្ញាថាជនល្មើសនឹងប្រឈមមុខនឹងច្បាប់ដោយថា៖ «​ចាំបាច់​ត្រូវ​ចាប់​ពួកគេ នាំ​ពួកគេ​ទៅ​កាត់ទោស​ដាក់​ពន្ធនាគារ តបស្នងលើអ្វីដែលពួកគេបានធ្វើលើជនរងគ្រោះ»។

ជាមួយគ្នានេះសហភាពអឺរ៉ុបក៏បានថ្កោលទោសចំពោះអំពើហិង្សានេះនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រផងដែរថា៖«ការកើនឡើងមួយផ្សេងទៀតនៃអំពើហិង្សាដ៏ធ្ងន់ធ្ងរក្រុមឧក្រិដ្ឋជនទាំងនេះកំពុងធ្វើបាបប្រជាជនហៃទី» ។ រដ្ឋាភិបាលរបស់ប្រទេសហៃទីក៏បានដាក់ពង្រាយអង្គភាពប៉ូលិសដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានី Port-au-Prince ទៅកាន់ទីក្រុង Pont-Sondé បន្ទាប់ពីការវាយប្រហារនេះ ហើយបានបញ្ជូនការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តដើម្បីជួយដល់មនុស្សក្នុងតំបន់នោះ។

(រូបភាព៖ AP)

គួរបញ្ជាក់ថាអំពើហិង្សាជាក្រុមនៅទូទាំងតំបន់ Artibonite ដែលផលិតអាហារភាគច្រើនរបស់ប្រទេសហៃទីបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ចាប់តាំងពីការកើនឡើងនោះ ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍គឺជាការសម្លាប់រង្គាលដ៏ធំ បំផុតមួយ។ ហេតុការណ៍ស្រដៀងគ្នានេះក៏បានកើតឡើងនៅក្នុងរដ្ឋធានី Port-au-Princeផងដែរ ដែល ៨០ភាគរយនៃតំបន់នោះ ត្រូវបានគ្រប់គ្រងដោយក្រុមអ្នកលេង បណ្ដាលឲ្យសង្កាត់ជាច្រើនមិនមានសុវត្ថិភាព ហើយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយអំពើហិង្សាមិនអាចត្រឡប់ទៅផ្ទះវិញបានឡើយ ទោះបីជាផ្ទះរបស់ពួកគេមិនត្រូវបានបំផ្លាញក៏ដោយ។

សរុបមកមនុស្សជាង ៧០០០០ នាក់ ច្រើនជាងពាក់កណ្តាលនៃពួកគេគឺជាកុមារ មកដល់ឥឡូវនេះត្រូវបានផ្លាស់ទីលំនៅនៅទូទាំងប្រទេសហៃទីកើនឡើង ២២ភាគរយ ចាប់តាំងពីខែមិថុនា នេះបើយោងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក។ យោងតាមទីភ្នាក់ងារនេះបាននិយាយថា ទីក្រុង Port-au-Prince ធ្វើជាម្ចាស់ផ្ទះមួយភាគបួននៃជនភៀសខ្លួនរបស់ប្រទេស ដែលជារឿយៗរស់នៅក្នុងកន្លែងដែលមានមនុស្សច្រើនកុះករ មិនសូវមានលទ្ធភាពទទួលបានសេវាមូលដ្ឋានឡើយ ភាគច្រើនបានរាយការណ៍ពីការលំបាកសំខាន់ៗ រួមទាំងកង្វះអាហារ កន្លែងថែទាំសុខភាព និងកង្វះការផ្គត់ផ្គង់សំខាន់ៗលើទីផ្សារក្នុងស្រុក៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម៥០ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ៥៦ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម