ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បញ្ចេញតួលេខទាហានស្លាប់ និងចំនួនរ៉ុកកែតដែលសត្រូវបាញ់ចូលដីខ្លួន
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញផ្សាយនូវរបាយការណ៍អំពីប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្គាហ្សា តំបន់ West Bank និងប្រទេសលីបង់។ ការចេញផ្សាយនេះ ធ្វើឡើងនៅថ្ងៃទី៧ខែតុលា ចំគម្រប់ខួប១ឆ្នាំត្រឹមនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ខណៈការប្រឈមមុខដាក់គ្នានៅក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែតានតឹងខ្លាំងឡើង។
បើយោងតាមរបាយការណ៍របស់ IDF ប្រតិបត្តិករ និងសមាជិកហាម៉ាសប្រមាណ ១៧ ០០០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា គិតចាប់តាំងពីពេលដែលក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់នេះបានលួចវាយឆ្មក់ចូលប្រទេសអ៊ីស្រាអែលនាថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ហើយបណ្ដាលឲ្យមនុស្សស្លាប់ ១ ២០០នាក់ និងមនុស្ស ២៥១នាក់ត្រូវចាប់ធ្វើជាចំណាប់ខ្មាំង។ នៅក្នុងថ្ងៃដំបូងនៃការវាយឆ្មក់របស់ហាម៉ាស កងកម្លាំង IDF ក៏បានសម្លាប់ក្រុមភេរវករបានចំនួន ១ ០០០នាក់ផងដែរ។
របាយការណ៍ IDF បានបង្ហាញទៀតថា ខ្លួនបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ហាម៉ាសចំនួន ៨រូប ព្រមទាំងបានសម្លាប់មេបញ្ជាការកងពលតូចច្រើនជាង ៣០រូបផងដែរ។ បន្ថែមពីនេះ មេបញ្ជាការ និងប្រតិបត្តិករក្រុមហ៊ុនច្រើនជាង ១៦៥នាក់ផ្សេងៗទៀតក៏ត្រូវបានសម្លាប់ដូចគ្នា។
ការវាយប្រហារនៅលើតំបន់ហ្គាហ្សា ធ្វើឡើងនៅគោលដៅចំនួនប្រមាណ ៤០ ៣០០ទីតាំង ហើយទាហានអ៊ីស្រាអែលបានរកឃើញរូងសម្ងាត់ក្រោមដីប្រហែល ៤ ៧០០កន្លែងរបស់ក្រុមហាម៉ាស។
ក្រោយ១ថ្ងៃបន្ទាប់ពីការវាយឆ្មក់របស់ហាម៉ាសចូលដីអ៊ីស្រាអែល ក្រុមហេសបូឡាដែលមានមូលដ្ឋាននៅលីបង់ បានចាប់ផ្ដើមវាយប្រហារព្រំដែនភាគខាងជើងប្រទេសអ៊ីស្រាអែល ដោយអះអាងថា សកម្មភាពនេះធ្វើឡើងដើម្បីគាំទ្រដល់តំបន់ហ្គាហ្សា។ ការប្រយុទ្ធចាប់ផ្ដើមផ្ទុះឡើងជាច្រើនខែ រហូតដល់ខែកញ្ញាឆ្នាំនេះទើបអ៊ីស្រាអែលផ្ដោតការវាយប្រហាររបស់ខ្លួនកាន់តែខ្លាំងនៅប្រទេសលីបង់ ហើយបានប្រល័យជីវិតមេដឹកនាំកំពូលក្រុមហេសបូឡា និងបើកប្រតិបត្តិការវាយលុកជើងគោកចូលទៅក្នុងទឹកដីលីបង់។
យោងតាម IDF ទីតាំងជិត ១១ ០០០គោលដៅនៅលីបង់ ត្រូវបានរងការប្រហារពីអ៊ីស្រាអែល។
IDF បានបញ្ជាក់ថា ដ្រូន រ៉ុកកែត និងមីស៊ីល ចំនួន ២៦ ០០០គ្រាប់ ត្រូវបានបាញ់ពីរណសិរ្សជាច្រើនផ្សេងៗគ្នារបស់សត្រូវមកលើទឹកដីអ៊ីស្រាអែល ដោយមានដូចជា ការផ្លោងគ្រាប់ចំនួន ១៣ ២០០គ្រាប់ពីហ្គាហ្សា, ១២ ៤០០គ្រាប់ពីលីបង់, ប្រមាណ ៦០គ្រាប់ពីស៊ីរី, ១៨០គ្រាប់ពីយេមែន និង ៤០០គ្រាប់ពីអ៊ីរ៉ង់។
IDF ក៏បានឲ្យដឹងដែរថា អង្គភាពចារកម្មយោធារបស់ខ្លួន បានចាប់សួរនាំជនសង្ស័យប៉ាឡេស្ទីនប្រមាណ ៧ ០០០នាក់នៅហ្គាហ្សា តែភាគច្រើននៃពួកគេឥឡូវនេះត្រូវបានដោះលែងឲ្យត្រឡប់ទៅវិញរួចមកហើយ។
នៅក្នុងប្រតិបត្តិការ មន្ត្រីសន្តិសុខក្នុងតំបន់ កងកម្លាំងបម្រុង និងទាហានអ៊ីស្រាអែលចំនួន ៧២៨នាក់ត្រូវបានសម្លាប់ ហើយអ្នករងរបួសមាន ៤ ៥៧៦នាក់ នៅក្នុងសង្គ្រាមរយៈពេល១ឆ្នាំមកនេះ។ ទន្ទឹមនោះ IDF បានប្រាប់ថា ទាហានចំនួន ៥៦នាក់របស់ខ្លួនត្រូវបានច្រឡំដៃសម្លាប់ដោយគ្នាឯង ឬបណ្ដាលមកពីបញ្ហាយោធាផ្សេងៗទៀត៕
ដោយ៖ ឈាង
ចុចអាន៖ លោក Netanyahu ថា អ៊ីស្រាអែលកំពុងប្រយុទ្ធតតាំងជាមួយសត្រូវចំនួន៧
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក