ព័ត៌មានអន្ដរជាតិ
អឺរ៉ុបប្រើយន្តការការពារស៊ីវិលលើកដំបូងជួយបូស្នៀដែលរងគ្រោះដោយទឹកជំនន់
ក្រុមជួយសង្គ្រោះមកពីប្រទេសជិតខាងប្រទេសបូស្នៀ និងបណ្តាប្រទេសសហភាពអឺរ៉ុបបន្តចូលរួមជួយប្រទេសបូស្នៀដើម្បីសម្អាតកម្ទេចថ្ម និងស្វែងរកមនុស្សដែលនៅតែបាត់ខ្លួនបន្ទាប់ពីទឹកជំនន់ និងបំណាក់ដីដ៏ធ្ងន់ធ្ងរដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃប្រទេសនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/photo_2024-10-07_14-57-15-1024x682.jpg)
ប្រទេសបូស្នៀបានស្វែងរកជំនួយពីសហភាពអឺរ៉ុប បន្ទាប់ពីព្យុះភ្លៀងធ្លាក់ដ៏ខ្លាំងពេញមួយយប់កាលពីថ្ងៃសុក្រសប្តាហ៍មុន បានធ្វើឱ្យតំបន់ទាំងមូលពោរពេញដោយទឹកនិងកម្ទេចកម្ទី ដោយការបំផ្លាញផ្លូវថ្នល់ និងស្ពាន និងបានសម្លាប់មនុស្សយ៉ាងហោចណាស់១៨នាក់ និងរាប់សិបនាក់រងរបួស។
ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅលើបណ្តាញសង្គម X. ថា៖«ពួកយើងបានធ្វើឱ្យយន្តការការពារស៊ីវិល EU របស់យើងដំណើរការហើយ ហើយកំពុងបញ្ជូនក្រុមសង្គ្រោះទៅអន្តរាគមន៍ ដែលនេះជាសកម្មភាពសាមគ្គីភាពរបស់សហភាពអឺរ៉ុប»។
ក្រុមមន្ត្រី បាននិយាយថា យ៉ាងហោចណាស់មនុស្ស១០នាក់នៅបន្តបាត់ខ្លួន ដែលភាគច្រើននៃពួកគេនៅក្នុងភូមិ Donja Jablanica ភាគខាងត្បូងប្រទេសបូស្នៀ ដែលភូមិស្ទើរតែទាំងស្រុងត្រូវបានកប់នៅក្នុងថ្ម និងកម្ទេចថ្មពីកន្លែងយកថ្មពីភ្នំនៅខាងលើ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/download-2024-10-07T145424.041.webp)
អាជ្ញាធរ បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះជនជាតិក្រូអាស៊ី បានមកដល់ហើយ ខណៈដែលក្រុមមកពីប្រទេសស៊ែប៊ី ត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ពង្រាយនៅពេលរសៀល បន្ទាប់មកក្រុមស្លូវេនីជាមួយសត្វឆ្កែហិតក្លិនផងដែរ។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា ប្រទេសម៉ុងតេណេហ្គ្រោ ខាងជើង ម៉ាសេដូនៀ ប៉ូឡូញ ឆេក និងតួកគី ក៏បានផ្តល់ជំនួយផងដែរ។
គួរបញ្ជាក់ថាដោយសារតែគ្រោះមហន្តរាយនេះការបោះឆ្នោតក្នុងស្រុកនៅប្រទេសបូស្នៀត្រូវបានពន្យារពេលបោះឆ្នោតនៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់ ប៉ុន្តែទឹកជំនន់បានគ្របដណ្តប់ការបោះឆ្នោតនៅទូទាំងប្រទេស។ ប្រទេសនេះមានភាពក្រីក្រ និងការបែកបាក់ជាតិសាសន៍ ខណៈប្រទេសបូស្នៀនេះបានតស៊ូដើម្បីងើបឡើងវិញបន្ទាប់ពីសង្រ្គាមដ៏ឃោរឃៅក្នុងឆ្នាំ ១៩៩២ដល់១៩៩៥ ។ ប្រទេសនេះកំពុងញាំញីដោយការឈ្លោះប្រកែកគ្នាខាងនយោបាយ និងអំពើពុករលួយផងដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/10/download-2024-10-07T145111.204.webp)
អត្ថបទ៖ ប៊ុន សុភាព
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត