Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហេសបូឡា៖ អ៊ីស្រាអែល គឺជាដុំសាច់មហារីក ដែលត្រូវតែកម្ចាត់ចោល

បានផុស

នៅ

ក្រុមហេសបូឡាបានប្រកាសនៅថ្ងៃចន្ទទី៧ខែតុលាឆ្នាំ២០២៤ថា​ ប្រទេសអ៊ីស្រាអែល គឺដុំសាច់មហារីក ដែលត្រូវតែកម្ចាត់ចោល។

សកម្មជនក្រុមហេសបូឡា (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងសេចក្តីប្រកាសនោះ ចលនាសកម្មប្រយុទ្ធលីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ ថែមទាំងប្តេជ្ញាបន្តប្រយុទ្ធជាមួយអ៊ីស្រាអែលដល់ទីបញ្ចប់ ទោះប្រើមធ្យោបាយអ្វីឬចំណាយអស់ប៉ុន្មានក៏ដោយ។

ក្នុងសេចក្តីប្រកាសរម្លឹកខួបមួយឆ្នាំនៃសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស, ចលនាសកម្មប្រយុទ្ធលីបង់អះអាងថា «ក្រុមហេសបូឡានិងប្រជាជនលីបង់ ទទួលខុសត្រូវគ្រប់យ៉ាងសម្រាប់ការសម្រេចចិត្តលូកដៃចូលជួយតំបន់ហ្គាហ្សាស្ទ្រីបនៅថ្ងៃទី៨ខែតុលាឆ្នាំ២០២៣។ យ៉ាងណាក៏ដោយ យើងមានទំនុកចិត្តលើការតស៊ូរបស់យើង ប្រឆាំងការឈ្លានពានរបស់អ៊ីស្រាអែល។ ប្រទេស​នេះ​ជា​ដុំ​សាច់មហារីក ​ដែល​ត្រូវតែកម្ចាត់ចោល មិន​ថា​ត្រូវ​ប្រើ​ពេល​យូរ​ប៉ុនណានោះទេ»។

ការផ្ទុះនៅប្រទេសលីបង់ (រូបថត៖ AP)

សេចក្តីប្រកាសនេះកើតឡើងនៅថ្ងៃតែមួយដែលកងកម្លាំងការពារអ៊ីស្រាអែល បញ្ជាក់ថា រ៉ុកកែត៣៥គ្រាប់បាញ់ចេញពីលីបង់ បានវាយប្រហារភាគខាងជើងប្រទេស ប៉ុន្តែមិនបង្កការខូចខាតធំធេងទេ ព្រោះរ៉ុកកែតមួយចំនួន ត្រូវស្ទាក់ចាប់បាន។

សូមជម្រាបថា ចាប់តាំងពីខែតុលាឆ្នាំ២០២៣មក ក្រុមហេសបូឡានិងអ៊ីស្រាអែល បានបាញ់គ្នាឆ្លងដែនសឹងរាល់ថ្ងៃ ដោយចលនាសកម្មប្រយុទ្ធលីបង់អះអាងថា ជាការគាំទ្រដល់ក្រុមហាម៉ាស នៅជ្រោយហ្គាហ្សា។

ការផ្ទុះនៅប្រទេសលីបង់ (រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ មកដល់ថ្ងៃ​ទី២៣ខែ​កញ្ញាឆ្នាំនេះ អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាសទ្រង់ទ្រាយធំ ទៅលើ​ក្រុម​ហេសបូឡា​ ហើយកាលពីសប្តាហ៍មុន ក៏វាយលុក​​នៅ​ភាគ​ខាង​ត្បូង​ប្រទេសលីបង់​ទៀត ដោយការប្រយុទ្ធគ្នានេះបានសម្លាប់មនុស្សជាង ១ ៤០០នាក់នៅក្នុងប្រទេសលីបង់ និងបង្ខំឲ្យមនុស្សជាងមួយលាននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែង។

ងាកទៅ​អ៊ីស្រាអែលឯណោះវិញ មានសេចក្តីរាយការណ៍ថា ទាហាន​យ៉ាងតិច៨នាក់ ​ត្រូវបាត់បង់ជីវិត​ក្នុង​យុទ្ធនាការជើងគោកនា​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល បញ្ចេញ​តួលេខ​ទាហាន​ស្លាប់ និង​ចំនួន​រ៉ុកកែត​ដែល​សត្រូវ​បាញ់​ចូល​ដីខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម