Connect with us

ព័ត៌មានអន្ដរជាតិ

អភិបាល​ក្រុងមួយ​​នៅ​ម៉ិកស៊ិក ត្រូវ​គេ​សម្លាប់ក្រោយ​​​ចូល​កាន់​តំណែង​ប៉ុន្មានថ្ងៃ​

បានផុស

នៅ

អភិបាលក្រុងនៃរដ្ឋមួយនៅភាគខាងត្បូងប្រទេសម៉ិកស៊ិកត្រូវបានគេ​សម្លាប់ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកចូលកាន់តំណែង។​ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៨ខែកញ្ញានេះ។

(រូបភាព៖​​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Alejandro Arcos បានស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទសប្តាហ៍មុនជាអភិបាលក្រុង Chilpancingo ក្នុងរដ្ឋ Guerrero ដែលជាទីក្រុងមានអំពើហិង្សាយ៉ាងខ្លាំង ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀន បានធ្វើបាតុកម្មដោយ បើក​ចំហ ប្លន់រថពាសដែករបស់​រដ្ឋាភិបាល និងចាប់ប៉ូលិសធ្វើជាចំណាប់ខ្មាំងកាលពីឆ្នាំ២០២៣ ដើម្បីទាមទារដោះលែង​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន។

ការិយាល័យរដ្ឋអាជ្ញា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យដោយបញ្ជាក់ថា លោក Arcos ត្រូវបានសម្លាប់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីការស្លាប់របស់លោកនោះទេ។

​ទីក្រុង​ Chilpancingo គឺជាទីកន្លែងដែលមានការប្រយុទ្ធគ្នាដ៏បង្ហូរឈាមរវាងក្រុមគ្រឿងញៀនពីរគឺ Ardillos និង Tlacos​។ ​ការ​​ប្រយុទ្ធ​​គ្នា​នេះ​​បាន​បណ្តាល​ឱ្យ​មាន​ការ​សម្លាប់​យ៉ាង​សាហាវទៅលើមនុស្ស​រាប់​សិប​នាក់ និង​រឿង​អាស្រូវ​ល្បី​ៗ​មួយ​ចំនួន។

កាលពីខែកក្កដាឆ្នាំ ២០២៣ បាតុកម្មដែលធ្វើឡើងដោយមនុស្សរាប់រយនាក់នៅ Chilpancingo ក្នុង​ខែ​នោះ​ត្រូវបាន​រៀប​​ចំ​ឡើង​ដោយ​ក្រុម Ardillos ដើម្បី​ទាមទារ​ឲ្យដោះលែងមេដឹកនាំក្រុមអ្នកលេងពីរនាក់ដែលត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន និងអាវុធខុសច្បាប់។

បាតុករភាគច្រើនបានបិទចរាចរណ៍ទាំងអស់នៅលើផ្លូវហាយវេរវាងទីក្រុងម៉ិកស៊ិក និងទីក្រុង Acapulco អស់រយៈពេលពីរថ្ងៃ ដោយបានប្រយុទ្ធជាមួយកងកម្លាំងសន្តិសុខ និងបានប្រើរថពាសដែករបស់ប៉ូលិសដើម្បីទម្លុះទ្វារអគាររដ្ឋ សភា។ លើសពីនេះក្រុមបាតុករបានចាប់ពង្រត់សមាជិកប៉ូលិស និងកងសន្តិសុខ ១០នាក់ ព្រមទាំងមន្ត្រីរដ្ឋាភិបាលបីនាក់ ហើយចាប់ពួកគេធ្វើជាចំណាប់ខ្មាំងដើម្បីគំរាមទាមទារឲ្យមានការដោះលែងសមាជិករបស់ពួកគេដែលជាប់ឃុំ៕

(រូបភាព៖​​ AP)
(រូបភាព៖​​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម