Connect with us

ព័ត៌មានអន្ដរជាតិ

UN ព្រមានថា វដ្តទឹករបស់ពិភពលោកកាន់តែមិនទៀងទាត់

បានផុស

នៅ

អង្គការសហប្រជាជាតិ បាននិយាយថា ទឹកជំនន់និងគ្រោះរាំងស្ងួតកាន់តែខ្លាំងឡើងគឺជា «សញ្ញាទុក្ខព្រួយ» ខណៈពេលដែលការប្រែប្រួលអាកាសធាតុធ្វើឱ្យវដ្តទឹករបស់ភពផែនដីកាន់តែមិនអាចទាយទុកជាមុនបាន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៨ខែកញ្ញានេះ។

(រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយថា កាលពីឆ្នាំមុនទន្លេនានានៅលើពិភពលោកគឺស្ងួតជាងគេបំផុតក្នុងរយៈពេលជាង៣០ឆ្នាំ ខណៈផ្ទាំងទឹកកកបានទទួលរងការរលាយបាត់បង់ដ៏ធំបំផុតក្នុងរយៈពេលកន្លះសតវត្សមកនេះ ហើយក៏មានចំនួនដ៏ច្រើននៃទឹកជំនន់ផងដែរ។

អគ្គលេខាធិការ WMO លោកស្រី Celeste Saulo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយអមជាមួយរបាយការណ៍រដ្ឋនៃធនធានទឹកសកលថា៖«យើងទទួលបានសញ្ញាទុក្ខព្រួយពីភ្លៀងធ្លាក់ខ្លាំងកាន់តែខ្លាំងឡើង ទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលបណ្តាលឱ្យមានប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស ប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ច»។

លោកស្រីបន្ថែមថា ការឡើងកំដៅនៃបរិយាកាសផែនដីបានធ្វើឱ្យវដ្តទឹក«កាន់តែខុសប្រក្រតី និងមិនអាចទាយទុកជាមុនបាន ហើយយើងកំពុងប្រឈមមុខនឹងបញ្ហាកើនឡើងនៃទឹកច្រើនពេក ឬតិចពេក»។

ការប្រែប្រួលជាច្រើនដែលធ្វើឲ្យមានការកត់សម្គាល់ដូចជាផ្ទាំងទឹកកកនៅស្វីសរលាយលើសពីមធ្យមក្នុងឆ្នាំ២០២៤ បន្ទាប់​ពីរដូវ​ក្តៅ។​ កាលពីឆ្នាំមុនមានអាកាសធាតុក្តៅបំផុតក្នុងកំណត់ត្រា ដោយសីតុណ្ហភាព​ឡើងខ្ពស់ និង​អាកាសធាតុស្ងួត​រាលដាល​បាន​បង្ក​ឱ្យ​មាន​គ្រោះរាំងស្ងួត​អូសបន្លាយ​រយៈ​ពេល​យូរ​​ជាង​ធម្មតា​​ ស្របពេលក៏មានទឹកជំនន់ជាច្រើននៅជុំវិញពិភពលោកផងដែរ។

ព្រឹត្តិការណ៍ធ្ងន់ធ្ងរទាំងនេះត្រូវបានជះឥទ្ធិពលមួយផ្នែកដោយលក្ខខណ្ឌអាកាសធាតុដែលកើតឡើងដោយធម្មជាតិ រួមទាំងបាតុភូតអាកាសធាតុ La Nina និង El Nino ប៉ុន្តែក៏មានកាន់តែខ្លាំងឡើងដោយការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្សផងដែរ។

លោកស្រី Saulo បាននិយាយថា៖​«បរិយាកាសកាន់តែក្តៅ រក្សាសំណើមកាន់តែច្រើន ដែលអំណោយផលដល់ភ្លៀងធ្លាក់ខ្លាំង ខណៈការហួតកាន់តែលឿន និងការស្ងួតដីធ្វើឱ្យលក្ខខណ្ឌគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅៗ»។

(រូបភាព៖ AP)

បច្ចុប្បន្ននេះ ប្រជាជនចំនួន ៣.៦ ពាន់លាននាក់មានលទ្ធភាពប្រើប្រាស់ទឹកសាបមិនគ្រប់គ្រាន់យ៉ាងហោចណាស់ម្តងក្នុងមួយខែក្នុងមួយឆ្នាំ ហើយចំនួននេះ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​កើន​ឡើង​ដល់​ប្រាំ​ពាន់​លាន​នៅ​ឆ្នាំ២០៥០។ បើយោងតាមអង្គការសហប្រជាជាតិ។

ក្នុង​រយៈពេល​បី​ឆ្នាំ​មក​នេះ ទឹក​ទន្លេ​ជាង៥០ភាគរយ​បានរីង​ស្ងួត​ជាង​ធម្មតា។ យោងតាមទិន្នន័យបឋមសម្រាប់ខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការកើនឡើងសីតុណ្ហភាពមានន័យថា ផ្ទាំងទឹកកកបានរលាយក្នុងអត្រាដែលមិនធ្លាប់មានពីមុនមក ដោយបាត់បង់ទឹកច្រើនជាង៦០០ជីហ្គាតោន ដែលជាការអង្កេតដ៏អាក្រក់បំផុតក្នុងរយៈពេល៥០ឆ្នាំនៃការសង្កេត ។

ក្រៅពីការទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលផលិតដោយមនុស្ស ដែលបង្កឱ្យមានការកើន​ឡើងកំដៅពិភពលោក អង្គការសហប្រជាជាតិចង់ឱ្យធនធានទឹកសាបរបស់ពិភពលោកត្រូវបានត្រួតពិនិត្យឱ្យកាន់តែប្រសើរឡើង ដូច្នេះប្រព័ន្ធព្រមានជាមុនអាចកាត់បន្ថយការខូចខាតដល់មនុស្ស និងសត្វព្រៃដែលពឹងផ្អែកលើទឹកដើម្បីរស់រានមានជីវិត៕

(រូបភាព៖ Stock)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

កម្ពុជាគាំទ្រការជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ទាំងក្នុង និងក្រៅតំបន់ ឱ្យបានទូលំទូលាយ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អង់គ្លេស បញ្ជូន​ប្រមុខ​យោធា​ និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ទៅ​ប្រទេស​ចិន​ក្នុង​ពេល​ដំណាលគ្នា

កីឡា២១ នាទីutes មុន

លោក គង់​ ចាន់ធីណា​ ក្រៅតែ​ពី​បង្ហាត់​ក្បាច់​គុន​ក៏​មាន​បណ្ដុះ​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចេះ​ដឹងគុណ

សន្តិសុខសង្គម២៧ នាទីutes មុន

ឃាត់ខ្លួនក្រុមដើរទម្លាក់យោង ២ នាក់ ក្រោយធ្វើសកម្មភាពបន្លំខ្សែក ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាច្រើនសា

ព័ត៌មានជាតិ៣២ នាទីutes មុន

គិត​ពីទសវត្សឆ្នាំ១៩៩០ ទុន​វិនិយោគ​ពី​ប្រទេស​ចិន​នៅ​កម្ពុជា មានប្រមាណ ៣៦ ពាន់​លាន​​ដុល្លារ

សន្តិសុខសង្គម១២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម