ព័ត៌មានអន្ដរជាតិ
ថៃ ចង់ធ្វើជាអ្នកសម្របសម្រួល ដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា
ប្រទេសថៃ នឹងសហការជាមួយម៉ាឡេស៊ី ដើម្បីប្រើប្រាស់មធ្យោបាយការទូតដោះស្រាយជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ បានប្រកាសថានឹងឲ្យប្រទេសលោកស្រីក្លាយជាអ្នកសម្របសម្រួលនៅក្នុងការបើកកិច្ចចរចា។

លោកស្រី ផែថាថាន បាននិយាយកាលពីថ្ងៃចន្ទថា សមាជិកអាស៊ានទាំងអស់ត្រូវតែដើរតួនាទីសំខាន់ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសមួយនេះបានធ្លាក់ចូលក្នុងភាពវឹកវរចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១ នៅពេលយោធាបានផ្ដួលរំលំរដ្ឋាភិបាល ដែលបណ្ដាលឲ្យកើតមានបាតុកម្មរហូតឈានដល់ចលនាបះបោរប្រឆាំងនឹងរបបសឹកយោធាដែលកំពុងកាន់អំណាចបច្ចុប្បន្ន។
នាយករដ្ឋមន្ត្រីថៃ បានរៀបរាប់ថា៖ «អាស៊ានត្រូវតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំយកសន្តិភាពត្រឡប់ទៅមីយ៉ាន់ម៉ាវិញឲ្យបានឆាប់តាមដែលអាចធ្វើបាន»។
កន្លងមក សមាជិកទាំង១០នៃអាស៊ាន បានបង្កើតឡើងនូវកុងសង់ស៊ីស៥ចំណុច ជាគោលការណ៍គ្រឹះដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ា កាលពីខែមេសាឆ្នាំ២០២១ តែការអនុវត្តនេះមានការវិវឌ្ឍតិចតួចណាស់ បើទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតឲ្យមានកិច្ចសន្ទនាគ្នាក៏ដោយ។
រហូតមកដល់ពេលនេះ របបយោធាបានបដិសេធមិនចូលរួមក្នុងកិច្ចចរចាជាមួយគូប្រជែងរបស់ខ្លួន ដោយហៅពួកគេថាជាភេរវករ ក្បត់ជាតិក្នុងការបំផ្លាញប្រទេស។
ជម្លោះដ៏ចម្រូងចម្រាសដែលធ្វើឲ្យ១ភាគ៣នៃប្រជាជនមីយ៉ាន់ម៉ាសរុបចំនួន៥៥លាននាក់ស្ថិតនៅក្នុងតម្រូវការជំនួយមនុស្សធម៌ នឹងក្លាយជារបៀបវារៈដ៏ក្ដៅគគុកនៃកិច្ចប្រជុំអាស៊ានក្នុងប្រទេសឡាវ នាសប្ដាហ៍នេះ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង