ព័ត៌មានអន្ដរជាតិ
ភាពជូរចត់លាក់កំបាំងពីក្រោយការស្តារឡើងវិញបន្ទាប់ពីទឹកជំនន់ធ្ងន់ធ្ងរនៅកូរ៉េខាងជើង
ពីរខែបន្ទាប់ពីទឹកជំនន់ដ៏បំផ្លិចបំផ្លាញបានវាយប្រហារប្រទេសកូរ៉េខាងជើង កិច្ចខិតខំប្រឹងប្រែងស្តារឡើងិញនៅតែស្ថិតក្នុងកម្រិតមិនពេញលេញនៅឡើយ ខណៈលេចធ្លាយរូបភាពបង្ហាញពីស្ថានភាពដ៏លំបាកនៅកន្លែងសាងសង់ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Daily NK នៅថ្ងៃទី០៨ខែកញ្ញានេះ។

យោងតាមកាសែត Daily NK ដែលទទួលបានរូបភាពបង្ហាញពីស្ថានភាពដ៏លំបាកនៅកន្លែងសាងសង់ឡើងវិញ ដែលកម្មករត្រូវបានបង្ខំឱ្យកាន់ភក់ដោយដៃទទេ។ ខណៈរូបថតខ្លះបង្ហាញកាលពីដើមខែតុលា បង្ហាញពីបុរស និងស្ត្រីរាប់សិបនាក់នៅ Sinuiju ខេត្ត North Pyongan ដែលធ្វើការដោយគ្មានឧបករណ៍ត្រឹមត្រូវ។
ភាគច្រើនគឺធ្វើការដោយជើងទទេ ដោយបុរសស្លៀកតែខោខ្លី និងអាវក្រោមដៃ ដោយពួកគេខ្វះសម្លៀកបំពាក់ការងារ និងឧបករណ៍សុវត្ថិភាពជាមូលដ្ឋានដូចជា ស្រោមដៃ ប៉ែល ធុងទឹក និងថង់ គឺខ្វះខាត ដែលបង្ខំមនុស្សឱ្យប្រើដៃទទេរបស់ពួកគេដើម្បីធ្វើការ។
ប្រភពមួយបានពន្យល់ថា៖«កន្លែងស្តារស្បៀងអាហារសម្បូរតែមនុស្សប៉ុណ្ណោះ គ្រឿងបរិក្ខារ និងការផ្គត់ផ្គង់កំពុងខ្វះខាតយ៉ាងខ្លាំង កម្មករសំណង់រងគ្រោះច្រើនណាស់ សូម្បីតែទឹកក៏ខ្វះខាត»។ រូបថតខ្លះទៀតបង្ហាញកម្មករប្រហែល១០០ នាក់ឈរជុំវិញគ្រឿងចក្រធុនធ្ងន់ពីរគ្រឿង ខណៈកម្មករមិនអាចលាងសម្អាតខ្លួនប្រាណបានទេ បន្ទាប់ពីស្ដារភក់ពេញមួយថ្ងៃ ហើយត្រូវដេកក្នុងបន្ទាយទាំងញើសជោក។

ស្ថានភាពរស់នៅរបស់កម្មករដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញគឺមានភាពលំបាកវេទនាក្នុងនោះក៏ឃើញមាន បន្ទាយរបស់កម្មករស្ត្រីមានកន្លែងចង្អៀតដែលមានពិដានទាប និងកម្រាលឥដ្ឋគ្របដណ្ដប់ដោយកន្ទេលស្តើងនិង បន្ទះប្លាស្ទិកថ្លាដែលប្រើសម្រាប់បិទជញ្ជាំង រួមទាំងដំបូលគ្មានការការពារពីព្រះអាទិត្យទេ។
ប្រភពបានបន្ថែមថា៖«ការស៊ូទ្រាំនឹងកំដៅ ការស្រេកឃ្លាន និងការខិតខំគឺលំបាកពេកហើយ ថែមទាំងមានហ្វូងសត្វមូសខាំពួកគេដែលធ្វើឱ្យវាក្លាយជានរកទាំងរស់» ។ អ្នកខ្លះបាននិយាយថា«វាជាការធ្វើទារុណកម្មដោយមិនដឹងថាតើយើងត្រូវរស់នៅបែបនេះដល់ពេលណាទេ»។
ជាមួយគ្នានេះកង្វះអនាម័យត្រឹមត្រូវបាននាំឱ្យមានស្ថានភាពគ្មានអនាម័យទូទាំងកន្លែងសាងសង់ឡើងវិញ។ កម្មករត្រូវបង្ខំចិត្តសម្របខ្លួនទៅកន្លែងណាដែលពួកគេអាចធ្វើទៅបាន ខណៈការមិនមានទឹកគ្រប់គ្រាន់មិនអាចបោកសម្លៀកបំពាក់បានបណ្តាលឱ្យមានក្លិនស្អុយពេញខ្លួន។
ប្រទេសកូរ៉េខាងជើងបានទទួលរងនូវគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ តែទោះជាយ៉ាងណាប្រទេសនេះបានប្រកាសមិនទទួលយកជំនួយពីបណ្ដាប្រទេសផ្សេងទៀយដូចជាប្រទេសកូរ៉េខាងត្បូងដែលមានបំណងបញ្ជូនជំនួយឲ្យនោះទេដោយថាប្រទេសខ្លួនពឹងលើខ្លួនឯងដើម្បីជួយខ្លួនឯង។
ប៉ុន្តែ បើយោងតាមព័ត៌មានមួយចំនួនបានលេចឮថា រដ្ឋាភិបាលប្រទេសនេះបានជំរិតទារប្រាប់ពីប្រជាជនខ្លួនដែលធ្វើនូវក្រៅប្រទេសដូចជាកម្មករកូរ៉េខាងជើងដែលធ្វើការនៅប្រទេសរុស្ស៊ីជាដើម។ ជាមួយគ្នានេះក៏មានការរិតបន្តឹងជាច្រើនដូចជា ការដាក់កំហិតឲ្យប្រជាពលរដ្ឋរបស់ខ្លួនបរិច្ចាកធនធានផ្ទាល់ខ្លួនដូចជាស្រូវ អង្ករ ពោត និង ថវិការដើម្បីជួយឧបត្ថម្ភដល់ការស្ដារឡើងវិញពីគ្រោះទឹកជំនន់នេះថែមទៀត៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ