ព័ត៌មានអន្ដរជាតិ
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
គ្រាន់តែដឹងថា ព្យុះសង្ឃរា Milton បង្កើនឥទ្ធិពលឡើងដល់កម្រិតទី៥ ក្លាយជា «ព្យុះបិសាច» ដ៏កាចសាហាវបំផុត, ស្រាប់តែអ្នកឧតុនិយមអាមេរិក សម្រក់ទឹកភ្នែកតាមកញ្ចក់ទូរទស្សន៍ទាំងអារម្មណ៍ភិតភ័យ ហើយនិយាយថា «ឲ្យខ្ញុំសុំទោស! នេះដោយសារតែខ្ញុំរន្ធត់ចិត្តពេក»។

តាមការចុះផ្សាយរបស់ People, លោក John Morales បានសម្រក់ទឹកភ្នែកពេលផ្តល់ព័ត៌មានទាន់ហេតុការណ៍អំពីព្យុះ Milton លើកញ្ចក់ទូរទស្សន៍ WTVJ កាលពីថ្ងៃចន្ទទី៧ខែតុលាឆ្នាំ២០២៤។
ស្របពេលទឹកភ្នែកស្រក់បណ្តើរនិងមានអារម្មណ៍ភិតភ័យបណ្តើរ, លោកនិយាយថា «នេះជាព្យុះសង្ឃរាដែលមិនគួរឲ្យជឿនិងមិននឹកស្មានដល់ទាល់តែសោះ។ ឲ្យខ្ញុំសុំទោស នេះដោយសារខ្ញុំរន្ធត់ចិត្តពេក»។

Milton បានបង្កើនកម្លាំងទៅជាព្យុះសង្ឃរាកម្រិតទី៥យ៉ាងខ្លាំងក្លា នៅថ្ងៃអង្គារទី៨ខែតុលាឆ្នាំ២០២៤ ដោយនាំមកនូវកម្លាំងខ្យល់ល្បឿន ២៨១គីឡូម៉ែត្រក្នុងមួយម៉ោង។
ស្របពេលជាមួយគ្នានោះ អ្នករដ្ឋ Florida ប្រមាណ៦លាននាក់ ត្រូវព្រមានឲ្យជម្លៀសជាបន្ទាន់ ដល់ថ្នាក់អភិបាលក្រុង Tampa គំរាមថា បើអ្នកណាមិនជម្លៀស អ្នកនោះអាចនឹងស្លាប់ដោយសារព្យុះទៀតផង។
មិនត្រឹមប៉ុណ្ណឹង ដោយសារតែភាពធ្ងន់ធ្ងរនៃព្យុះនេះ តំបន់ជាច្រើនក្នុងរដ្ឋ Florida នៅតែបន្តស្ថិតក្នុងភាពអាសន្ន ហើយអាកាសយានដ្ឋានអន្តរជាតិ Orlando ក៏បន្តផ្អាកប្រតិបត្តិការដល់ថ្ងៃពុធផងដែរ ខណៈសាលារៀនជាច្រើនក្នុងតំបន់ Pinellas ត្រូវយកទៅធ្វើជាជម្រកបណ្តោះអាសន្ន។
សូមបញ្ជាក់ថា ព្យុះ Milton នឹងវាយប្រហាររដ្ឋ Florida ជាង១០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្យុះកំណាច Helene បោកបក់ភាគអាគ្នេយ៍សហរដ្ឋអាមេរិក សម្លាប់មនុស្ស២២៧នាក់ និងរាប់រយនាក់បាត់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋ Florida ជម្លៀសមនុស្សទ្រង់ទ្រាយធំ ស្របពេលព្យុះសង្ឃរា Milton បង្កើនកម្លាំងកាន់តែសាហាវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ