Connect with us

ព័ត៌មានអន្ដរជាតិ

ជា​លើក​ដំបូង! របប​សឹក​មីយ៉ាន់ម៉ា បញ្ជូន​អ្នក​តំណាង​ចូលរួម​កិច្ចប្រជុំ​អាស៊ាន

បានផុស

នៅ

មីយ៉ាន់ម៉ា នឹង​បញ្ជូន​អ្នក​តំណាង​របស់​ខ្លួន​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​នៅ​ប្រទេស​ឡាវ ក្នុង​សប្ដាហ៍​នេះ ដែល​​វា​​គឺ​ជា​លើក​ដំបូង​ហើយ​ក្នុង​រយៈពេល​៣​ឆ្នាំ​ ក្រោយ​របប​សឹក​យោធា​ផ្ដួល​រំលំ​រដ្ឋាភិបាល​កាល​ពី​​ខែ​កុម្ភៈ​ឆ្នាំ​២០២១ ហើយ​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​​បញ្ហា​សង្គ្រាម​ស៊ីវិល​ដែល​មិន​ទាន់​អាច​ដោះស្រាយ​ចេញ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ទី​៨​ខែ​តុលា។

លោក Min Aung Hlaing មេ​ដឹកនាំ​របប​សឹក​នៅ​មីយ៉ាន់ម៉ា (រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បញ្ហា​ជម្លោះ​ស៊ីវិល​នៅ​​មីយ៉ាន់ម៉ា នឹង​ក្លាយ​ជា​របៀបវារៈ​សំខាន់​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៩​​រហូត​ដល់​ថ្ងៃ​ទី​១១​ខែ​តុលា។ កន្លង​មក អាស៊ាន​​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ការទូត​សម្រាប់​ដំណោះស្រាយ​ភាព​វឹកវរ​​នៅ​មីយ៉ាន់ម៉ា​​​ តែ​មិន​ទទួល​បាន​ផ្លែផ្កា​​អ្វី​ឡើយ។

អាស៊ាន​ បាន​ហាមឃាត់​មេ​ដឹក​នាំ​របប​សឹក​មីយ៉ាន់ម៉ា​មិន​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ ក្រោយ​​រដ្ឋប្រហារ​ឆ្នាំ​២០២១ ហើយ​មេ​បញ្ជាការ​នៃ​របបសឹក​​ទៀត​សោត​ក៏​បាន​បដិសេធ​បញ្ជូន​អ្នក​តំណាង​​​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នយោបាយ​​របស់​ខ្លួន​ឲ្យ​ចូលរួម​​ផង​ដែរ។

យោង​តាម​ប្រភព​ពី​មន្ត្រី​ការទូត​មីយ៉ាន់ម៉ា ដែល​បាន​ប្រាប់​ទៅ AFP ប្រទេសសមាជិក​អាស៊ាន​មួយ​នេះ​នឹង​បញ្ជូន​ក្រុម​មន្ត្រី​ការបរទេស​ជាន់​ខ្ពស់​ ធ្វើ​ជា​​អ្នក​តំណាង​នៅ​ក្នុង​កិច្ច​ប្រជុំ​រយៈពេល​៣​ថ្ងៃ​នៅ​រដ្ឋធានី​វៀងចន្ទន៍។

ក្រោយ​ក្ដោប​អំណាច​បាន​ប៉ុន្មាន​សប្ដាហ៍ របប​សឹក​បាន​យល់​ព្រម​លើ​កុងសង់ស៊ីស​៥​ចំណុច ជា​គោលការណ៍​គ្រឹះ​ដោះស្រាយ​ស្ថានការណ៍​ និង​ស្ដារ​សុខ​សន្តិភាព​ឡើង​វិញ​នៅ​មីយ៉ាន់ម៉ា។ យ៉ាង​ណា​មិញ របប​សឹក​មិន​បាន​យក​កង់សង់ស៊ីស​ទាំង​នោះ​ទៅ​អនុវត្ត​​​ឡើយ​ ដោយ​ផ្ទុយ​ទៅ​វិញ​​បែរ​ជា​ធ្វើ​ការ​បង្ក្រាប​បង្ហូរ​ឈាម​​ទៅ​លើ​ចលនា​ប្រឆាំង​។

ទោះ​ជា​បែប​នេះ​​ក្ដី ការ​បញ្ជូន​​មន្ត្រី​តំណាង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​លើក​នេះ ទំនង​ជា​បង្ហាញ​ថា របបសឹក​មីយ៉ាន់ម៉ា​​កំពុង​ចាប់​ផ្ដើម​ទទួល​យក​នូវ​ការ​អនុវត្ត​កុងសង់ស៊ីល​៥​ចំណុច​សា​ជា​ថ្មី​ម្ដង​ទៀត៕

ដោយ៖ ឈាង

ចុចអាន៖ ថៃ ចង់​ធ្វើ​ជា​អ្នក​សម្របសម្រួល ដោះស្រាយ​ជម្លោះ​នៅ​មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ចំនួន​អ្នកស្លាប់​កើន​ដល់​៥៣​នាក់​ក្នុង​ការ​វាយប្រហារ​​របស់​អាមេរិកលើក្រុមហ៊ូធី

សំរាម
សន្តិសុខសង្គម២៧ នាទីutes មុន

ពលរដ្ឋរស់នៅក្បែរផ្សារ ២០០២ មានអារម្មណ៍មិនសប្បាយចិត្តពីបញ្ហាផ្លូវខូច និងសំរាមច្រើន

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

អាមេរិក ផ្តាំទៅក្រុមហ៊ូធីថា បើមិនឈប់បាញ់កប៉ាល់ដឹកទំនិញ កុំសង្ឃឹមបានសុខ

ព័ត៌មានជាតិ៣៩ នាទីutes មុន

អូស្ត្រាលី ស្នើសហការជាមួយសាកលវិទ្យាល័យនៅកម្ពុជាដើម្បីផ្តល់ឱកាសដល់និស្សិតទៅសិក្សាទីនោះ

ព័ត៌មានជាតិ៥៣ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ស្នើឱ្យអៀរឡង់ផ្តល់កម្ចី ការប្រាក់ទាប សម្រាប់សហគមន៍កសិកម្មទំនើប

Sokha Hotels

ព័ត៌មានពេញនិយម