ព័ត៌មានអន្ដរជាតិ
ប្រជាជនអាមេរិកទំនងលំបាកសម្រេចចិត្តក្នុងការបោះឆ្នោតប្រធាធិបតីទី៤៧
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧នៅថ្ងៃទី៥ខែវិច្ឆិកាខាងមុខនេះនឹងក្លាយជារបត់នយោបាយសកលលោក ក្នុងពេលដែលសង្គ្រាម អំពើហិង្សានយោបាយ និងជម្លោះនានា កើតរីករាលដាលនៅស្ទើរជុំវិញសកលលោក។ ក្នុងបរិបទដ៏ស្មុគស្មាញនេះ ប្រជាជនអាមេរិកអាចលំបាកក្នុងការសម្រេចចិត្តជ្រើសរើសប្រធានាធិបតីជាងការបោះឆ្នោតលើកមុនៗ។
ប្រជាជនអាមេរិក២៤៤លាននាក់មានសិទ្ធិបោះឆ្នោតក្នុងឆ្នាំ២០២៤ ខណៈដែលឆ្នាំ២០២០ ប្រជាជនអាមេរិកចេញទៅបោះឆ្នោតមានប្រមាណ៦៦,៦ភាគរយ។ ប្រើសិនបើការចេញទៅបោះឆ្នោតខ្ពស់បែបនោះទៀត ចំនួនអ្នកទៅបោះឆ្នោតនឹងមានចំនួនច្រើនជាង១៦២លាននាក់។
ប្រជាជនសហរដ្ឋអាមេរិកអាចលំបាកក្នុងការសម្រេចចិត្តថាតើបេក្ខជនរូបណាដែលខ្លួនត្រូវបោះឆ្នោតឱ្យ ដោយសារតែ លោកស្រី កាម៉ាឡា ហារីស ជាបេក្ខជននារីដ៏មានសក្តានុពលមួយរួបក្នុងពេលនេះ ដែលអាចឲ្យប្រជាជនអាមេរិកចង់ភ្លក់រសជាតិនៃការដឹកនាំរបស់ប្រធានាធិបតីស្រីលើកដំបូងក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក ប៉ុន្តែសង្គ្រាមទាំងឡាយដែលកំពុងកើតឡើងក្នុងអាណត្តិរបស់លោកស្រីដឹកនាំជាមួយលោក ចូ បៃដិន។
ក្នុងបរិបទនៃសង្គ្រាមស្ទើរតែពាសពេញសកលលោកបែបនេះ បេក្ខភាពរបស់លោក ដូ ណាល់ ត្រាំ ក៏មានសក្តានុពលសម្បើមណាស់ដែរដោយសារក្នុងរយៈកាលកន្លងមកនេះ លោក ដូណាល់ ត្រាំ បានបង្ហាញពីវិធីបញ្ចប់សង្គ្រាមនានា ជាពិសេសសង្គ្រាមនៅអ៊ុយក្រែនដែលចាប់ផ្តើមដោយភាគីរុស្ស៊ី។
សង្គ្រាមកំពុងកើតឡើងនៅអ៊ុយក្រែនដោយមានអាមេរិកជាអ្នកគាំទ្រ ប្រយុទ្ធតទល់ជាមួយប្រទេសរុស្ស៊ី។ សង្គ្រាមមួយផ្លូវដ៏សំខាន់ទៀត គឺសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហេសបូឡា ហ៊ូធី និង ប្រទេសអ៊ីរ៉ង់ នៅតំបន់មជ្ឈិមបូព៌ា ដែលសង្គ្រាមនេះសុទ្ធតែមានអាមេរិកនៅខាងក្រោយខ្នងរបស់អ៊ីស្រាអែល។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកដំបូងឡើយមានលក្ខណៈដូចនឹងការប្រកួតប្រជែងក្នុងឆ្នាំ២០២០ដែរ ប៉ុន្តែវាបានផ្តាស់ប្តូរវិញដោយសារតែប្រធានាធិបតី ចូ បៃដិន បានបោះបង់បេក្ខភាពចូលប្រកួតប្រជែងកៅអីនៅសេតវិមាន ដោយទម្លាក់ទៅឲ្យបេក្ខភាព លោកស្រី កាម៉ាឡា ហារីស ដែលជាអនុប្រធានាធិបតីវិញ។
គណបក្សប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់លោក ចូ បៃដិន បានធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំងនៅមុនទី២១ខែកក្កដា ពេលដែលលោកសម្រេចចិត្តបោះបង់ការប្រកួតប្រជែងនេះ ដោយយល់ព្រមតែងតាំង លោកស្រី កាម៉ាឡា ហារីស ជំនួសវិញ។ ចាប់ពីពេលនោះហើយ លោកស្រី ហារីស បានទាញប្រជាប្រិយភាពនៃបក្សនេះឡើងវិញ។
ចាប់តាំងពីរបេក្ខភាពប្រកួតប្រជែងទាំងពីរ លោក ដូណាល់ ត្រាំ តំណាងគណបក្សសាធារណៈរដ្ឋ និង លោកស្រី កាម៉ាឡា ហារីស តំណាងគណបក្សប្រជាធិបតេយ្យ និង ទទួលបានការតែងតាំងជាផ្លូវការពីសមាជបក្សរបស់ខ្លួនរៀងៗខ្លួនកាលពីខែកក្កដានិងខែសីហារៀងគ្នា លទ្ធផលនៃការស្ទង់មតិអំពីការបោះឆ្នោតរបស់អ្នកទាំងគឺប្រកៀកប្រកិតគ្នាជានិច្ច។
នៅពេលថ្ងៃបោះឆ្នោតកាន់តែជិតមកដល់ លទ្ធផលនៃការស្ទង់មតិត្រូវបានបង្ហាញជាបន្តបន្ទាប់ ដោយបង្ហាញនូវឥទ្ធិពលនៃការធ្វើយុទ្ធនាការសម្រាប់ការប្រណាំងប្រជែងសម្រាប់កៅអីនៅសេតវិមាន។ ប្រជាជនអាមេរិកអាចពិបាកក្នុងការសម្រេចថាតើបេក្ខជនមួយណាដែលខ្លួនត្រូវបោះឆ្នោតឱ្យ ដោយសារតែបេក្ខជនទាំងពីសុទ្ធតែមានសក្តានុពល និងប្រជាប្រិយភាពរៀងៗខ្លួនក្នុងការស្ទង់មតិជុំវិញការបោះឆ្នោតកន្លងមក។
មានការផ្សព្វផ្សាយជាច្រើនលើកឡើងថា លោកស្រី កាម៉ាឡា ហារីស នាំមុខលោកដូណាល់ ត្រាំ ជាប្រចាំចាប់តាំងពីលោកស្រីបានចូលប្រកួតប្រជែង នៅចុងខែកក្កដា។ លទ្ធផលនៃការស្ទង់មតិតាមអនឡាញ បង្ហាញឃើញថា លោកស្រី ហារីស បានដឹកមុខលោកត្រាំ ២ភាគរយ ដោយមានចំនួន៤៨ភាគរយ ខណៈលោក ដូណាល់ ត្រាំ មានចំនួន៤៦ភាគរយ។
បេក្ខភាពប្រធានាធិបតីទាំងពីរបានជួបជជែកផ្ទាល់មុខគ្នាម្តងកាលពីថ្ងៃទី១០ខែកញ្ញានៅរដ្ឋ Pennsylvania ដែលមានប្រជាជន៦៧លាននាក់តាមដាន។ ឆ្លងកាត់ការជជែកដេញដោលសាធារណៈលើកដំបូងរបស់បេក្ខជនប្រធានាធីបតីទាំងពីរ ប្រជាប្រិយភាពរបស់បេក្ខជនទាំងពីរនៅតែរក្សាភាពប្រកៀកប្រកិតគ្នាជាដរាប៕
រ៉ាន់ រើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់