ព័ត៌មានអន្ដរជាតិ
ពលរដ្ឋជាង១២លាននាក់នៅអាហ្វហ្គានីស្ថាន ប្រឈមអសន្តិសុខស្បៀងធ្ងន់ធ្ងរ
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានរាយការណ៍ថា មនុស្ស ១២,៤លាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងប្រឈមនឹងអ្វីដែលខ្លួនពិពណ៌នាថាជាកម្រិត «ធ្ងន់ធ្ងរ» នៃអសន្តិសុខស្បៀង។

របាយការណ៍ចុងក្រោយរបស់ WFP បានបញ្ជាក់ថា ជនជាតិអាហ្វហ្គានីស្ថានមួយចំនួនធំពិបាករកអាហារសម្រាប់ទទួលទានជាខ្លាំង។ WFP បានប៉ាន់ប្រមាណថា ថវិកាបន្ថែមចំនួន ៦១៧លានដុល្លារនឹងត្រូវការជាបន្ទាន់ ដើម្បីផ្គត់ផ្គង់កញ្ចប់ជំនួយដល់អ្នកខ្វះខាតនៅត្រឹមខែធ្នូឆ្នាំ២០២៤។
របាយការណ៍ដដែល បានបន្តថា វិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ បានកើតឡើងបន្ទាប់ពីក្រុមតាលីបង់ឡើងកាន់អំណាច ហើយធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់ WFP ក្នុងការផ្តល់ជំនួយស្បៀងអាហារនៅទូទាំងប្រទេស។
ដោយសារការផ្តល់ថវិកាមានកម្រិត WFP បច្ចុប្បន្នអាចផ្គត់ផ្គង់ដល់ពលរដ្ឋអាហ្វហ្គានីស្ថានប្រហែល១លាននាក់ប៉ុណ្ណោះ ដោយបន្សល់ទុកជាង ១១លាននាក់ផ្សេងទៀតមិនអាចទទួលបាននូវជំនួយ។
WFP បានព្រមានទៀតថា កុមារ និងម្តាយដែលបំបៅកូនចំនួន ១,៤លាននាក់ នឹងត្រូវបានដកចេញពីការទទួលបានកញ្ចប់អាហារជីវជាតិពិសេស ដោយសារបញ្ហាថវិកា។ មួយវិញទៀត បញ្ហាប្រឈមទាក់ទងនឹងអាកាសធាតុ ក៏កំពុងធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើង ហើយធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញចំពោះសហគមន៍នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ