ព័ត៌មានអន្ដរជាតិ
Milton ជាព្យុះសាហាវបំផុត ដែលវាយប្រហារទីក្រុង Tampa នៃរដ្ឋ Florida ក្នុងប្រវត្តិសាស្រ្តជាង ១០០ឆ្នាំ
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី៩ខែតុលាឆ្នាំ២០២៤, សហរដ្ឋអាមេរិក កំពុងភិតភ័យអំពីឥទ្ធិពលព្យុះកំណាច Milton ដែលនឹងវាយប្រហាររដ្ឋ Florida ពេញទំហឹងនៅថ្ងៃព្រហស្បតិ៍នេះ ជាពិសេសផ្លូវរបស់ព្យុះនេះគឺចំទីក្រុង Tampa តែម្តង ខណៈអភិបាលក្រុង បញ្ជាក់ថា នេះគឺជាព្យុះសង្ឃរាកាចសាហាវបំផុតដែលទីក្រុង Tampa មិនធ្លាប់ជួបប្រទះសោះនៅក្នុងប្រវត្តិសាស្រ្តរយៈពេលជាង១០០ឆ្នាំ។

ជាមួយនឹងកម្លាំងខ្យល់២៧០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានឲ្យពលរដ្ឋដែលរស់នៅចំផ្លូវព្យុះត្រូវជម្លៀសចេញពីផ្ទះសម្បែងជាបន្ទាន់ កុំបង្អង់យូរ បើមិនដូច្នេះទេនឹងត្រូវប្រឈមគ្រោះថ្នាក់ដល់បាត់បង់ជីវិតក៏ថាបាន។
ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលព្យុះជាតិអាមេរិក ហៅកាត់ NHC នៅក្នុងទីក្រុង Miami បានព្យាករថា ព្យុះកំណាច Milton នឹងវាយប្រហារមិនស្រាលឡើយ ហើយច្បាស់ជាបង្កការបំផ្លិចបំផ្លាញនិងវិនាសកម្មធំធេងមិនខាន។

ក្រៅពីការជម្លៀសមនុស្សរាប់លាននាក់ ជើងហោះហើររាប់រយជើងទៅនិងមកពីរដ្ឋ Florida ក៏ត្រូវលុបចោលផងដែរ មុនពេលព្យុះកំណាច Milton មកដល់។
យោងតាមទិន្នន័យពី FlightAware, នៅអាកាសយានដ្ឋានអន្តរជាតិ Tampa, ជើងហោះហើរចេញចំនួន១៥៨ជើង ត្រូវលុបចោលកាលពីថ្ងៃអង្គារទី៨ខែតុលា រួមជាមួយនឹងជើងហោះហើរចូលចំនួន១៨៨ ដែលសរុបទៅមានចំនួន ៣៤៦ជើង។

លើសពីនេះ ជើងហោះហើរចេញ-ចូលទីក្រុង Tampa ចំនួន៣៧៨ជើងផ្សេងទៀត ត្រូវបានលុបចោលរួចហើយ សម្រាប់ថ្ងៃពុធ។
សូមបញ្ជាក់ជាថ្មី ព្យុះ Milton នឹងវាយប្រហាររដ្ឋ Florida ខណៈតូលេខមនុស្សស្លាប់ដោយសារតែ Helene ដែលទើបកន្លងផុត បានកើនឡើងដល់ ២៣១នាក់។ ពេលបោកបក់លើរដ្ឋ Florida, ព្យុះ Helene ត្រូវគេចាត់ថ្នាក់ដាក់ក្នុងប្រភេទទី៤ប៉ុណ្ណោះ ប៉ុន្តែលើកនេះ ព្យុះ Milton បានឈានដល់កម្រិតទី៥ឯណោះ ដូច្នេះហើយទើបគេបារម្ភខ្លាំងថា វានឹងបង្កគ្រោះមហន្តរាយខ្លាំងក្លាបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ