Connect with us

ព័ត៌មានអន្ដរជាតិ

FBI ចាប់ខ្លួនបុរសម្នាក់ ដែលរៀបផែនការវាយប្រហារភេរវកម្ម នៅថ្ងៃបោះឆ្នោតអាមេរិក

បានផុស

នៅ

កាលពីថ្ងៃអង្គារទី៨ខែតុលាឆ្នាំ២០២៤ FBI បានចាប់ខ្លួនជនជាតិអាហ្វហ្គានីស្ថានម្នាក់ឈ្មោះ Nasir Ahmad Tawhedi បន្ទាប់ពីទទួលព័ត៌មានសម្ងាត់ថា បុរសអាយុ២៧ឆ្នាំរូបនេះ រៀបផែនការវាយប្រហារភេរវកម្មនៅថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នាខែក្រោយ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន AP ផ្សាយថា បុរសម្នាក់នេះ បានចូលមកសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២១ តាមវីសាអន្តោប្រវេសន៍ពិសេ​ស ហើយត្រូវចាប់ខ្លួននៅរដ្ឋ Oklahoma និងចោទថា មានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាម។  

យោងតាម FBI, Tawhedi បានចំណាយពេលឆែកអ៊ីនធើណិត មើលពីរបៀប Hack ប្រព័ន្ធកាមេរ៉ានៅក្នុងទីក្រុង វ៉ាស៊ីនតោន និងរដ្ឋទាំងឡាយណា ដែលមិនត្រូវការអាជ្ញាប័ណ្ណកាំភ្លើង។

ក្រោយមកនៅក្នុងខែសីហា, Tawhedi បានចាប់ផ្តើមទាក់ទងជាមួយគណនី Telegram មួយដែលប្រកាសជ្រើសរើសសមាជិកក្រុម ISIS។ ភ្នាក់ងារ FBI ក៏ទទួលបានសារថា Tawhedi និងម្ចាស់គណនី បានពិភាក្សាគ្នាពីរបៀបប្រើប្រាស់កាំភ្លើង ហើយលោក Tawhedi ក៏ស្នើឲ្យក្រុម ISIS រកនរណាម្នាក់ មើលថែគ្រួសាររបស់គាត់នាពេលអនាគតផងដែរ។

(រូបថត៖ AP)

ចុងក្រោយភ្នាក់ងារ FBI ក៏បន្លំខ្លួនធ្វើជាអ្នកលក់អាវុធ ហើយ Tawhedi បានទិញកាំភ្លើង AK-47 ចំនួន២ដើម ព្រមទាំងគ្រាប់កាំភ្លើងដើម្បីយកទៅអនុវត្តផែនការវាយប្រហារ ទើបចុងក្រោយឈានដល់ការចាប់ខ្លួនគាត់តែម្តង។

អំឡុងពេល FBI សាកសួរ, Tawhedi សារភាពថា គាត់មានគម្រោងលក់ទ្រព្យសម្បត្តិទាំងអស់នៅអាមេរិក ហើយបញ្ជូនប្រពន្ធនិងកូនរបស់គាត់ទៅអាហ្វហ្គានីស្ថានវិញ។ គាត់​និយាយ​ថា គាត់​មាន​គម្រោងប្តូរជីវិតបើក​ការ​វាយ​ប្រហារ​​ហិង្សា ​សំដៅ​លើ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន។

សូមបញ្ជាក់ថា ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​​ទី​៤៧ នឹងប្រព្រឹត្តទៅ​នៅ​ថ្ងៃ​​ទី​៥​ខែ​វិច្ឆិកា ហើយព្រឹត្តិការណ៍នោះ​​នឹង​ក្លាយ​ជា​របត់​​​​​នយោបាយ​សកលលោក​ ក្នុង​ពេលដែល​សង្គ្រាម អំពើហិង្សា​នយោបាយ ​និង​ជម្លោះ​​​នានា ​កើត​​​រីករាល​ដាល​​​​ស្ទើរ​ជុំវិញ​សកល​លោក​​៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ត្រាំ ប្រកាស​មិន​ឈរ​ឈ្មោះ​ជា​លើក​ទី​៤ បើ​ចាញ់​ឆ្នោត​ខែ​វិច្ឆិកា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម