Connect with us

ព័ត៌មានអន្ដរជាតិ

​ប៉េងប៉ោងសំរាមរបស់កូរ៉េខាងជើងអាចគំរាមកំហែងដល់ភេរវកម្ម​ជីវសាស្រ្ត​

បានផុស

នៅ

យោធាកូរ៉េខាងត្បូង បាននិយាយថា ​ភាគី​​ប្រទេស​កូរ៉េខាងជើង​បានបង្ហោះប៉េងប៉ោងសំរាមប្រហែល​១០០ឆ្ពោះទៅកាន់កូរ៉េខាង​ត្បូង​កាលពីព្រឹកថ្ងៃអង្គារ ដោយ​ត្រូវគេ​កត់សម្គាល់​កើត​​ឡើង​​ពីរថ្ងៃ​​ជាប់គ្នានៃការបង្កហេតុបែបនេះ ខណៈទីក្រុង​សេអ៊ូល​ព្រមាន​ថា ប៉េងប៉ោងសំរាមរបស់កូរ៉េខាងជើងអាចគំរាមកំហែងដល់ភេរវកម្ម​​ផ្នែក​ជីវៈសាស្រ្ត​។ យោង​ការចេញ​ផ្សាយរបស់សារព័ត៌មាន NK​។

(រូបភាព៖​ Yonhab)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គ​សេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង បានរកឃើញកញ្ចប់សំរាមប្រហែល​៦០ដែលបានធ្លាក់នៅជុំវិញផ្នែកខ្លះនៃទីក្រុង​សេអ៊ូល និងជុំវិញខេត្ត Gyeonggi។ ប៉េងប៉ោងទាំងនោះ​មានផ្ទុក​សំរាម​ក្នុងផ្ទះ​ដូចជា​ក្រដាស ថង់​ប្លា​ស្ទិ​ក និង​ដប​ប្លា​ស្ទិ​ក ខណៈ​មិន​មាន​សារធាតុ​គ្រោះថ្នាក់​ត្រូវ​បាន​គេ​រក​ឃើញនោះទេ​។

ទោះ​យ៉ាង​ណា​ទីក្រុងសេអ៊ូល បាន​ព្រមានថា ប៉េងប៉ោង​សំរាម​របស់​កូរ៉េ​ខាងជើងអាចគំរាមកំហែងដល់ជីវភេរវកម្ម ដោយប្រមុខ​ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានព្រមានថា កូរ៉េខាងត្បូងគួរតែស្តុកទុកវ៉ាក់សាំងសម្រាប់ជំងឺដូចជាជំងឺអុតស្វាយ ដោយសារតែលទ្ធភាពដែលថា ប៉េងប៉ោងសំរាមកូរ៉េខាងជើងអាចគំរាមកំហែងដល់ជីវសាស្ត្រ។

ប្រធាន KDCA លោក Jee Young-mi បាននិយាយក្នុងអំឡុងពេលសវនកម្មក្រសួងសុខភាព និងសុខុមាលភាពរបស់រដ្ឋសភាកាលពីថ្ងៃចន្ទថា​«យើងដឹងពីហានិភ័យនៃអំពើភេរវកម្មជីវសាស្រ្តដែលបង្កឡើងដោយប៉េងប៉ោងកខ្វក់ទាំងនេះ ហើយយើងជឿថា វាមានសារៈសំខាន់ណាស់ក្នុងការស្តុកទុកវ៉ាក់សាំងដើម្បីបង្ការ»។

(រូបភាព៖​ X)

ចាប់តាំងពីចុងខែឧសភាមក កូរ៉េខាងជើងបានបង្ហោះបញ្ជូនប៉េងប៉ោងជាង ៥០០០ ឆ្លងកាត់ព្រំដែនឆ្ពោះទៅកាន់កូរ៉េខាងត្បូង ខណៈការបង្ហោះចុងក្រោយនេះ កូរ៉េខាងជើង បានបញ្ជូនប៉េងប៉ោងផ្ទុកសំរាមចំនួន១២០កញ្ចប់​។ យោធាកូរ៉េខាងត្បូង​បានប្តេជ្ញាថា នឹងចាត់វិធានការយោធា «តឹងរ៉ឹង» ប្រសិនបើកូរ៉េខាងជើង «បំពាន» ជាមួយនឹងយុទ្ធនាការសំរាមដែលកំពុងបន្តរបស់ខ្លួន ឬធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនកូរ៉េខាងត្បូង។ ទោះយ៉ាងណាកូរ៉េខាងត្បូង បានបដិសេធមិនបាញ់​ទម្លាក់ប៉េងប៉ោងដោយផ្ទាល់ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព។

ជាការឆ្លើយតបទៅនឹងការបង្ហោះប៉េងប៉ោងរបស់កូរ៉េខាងជើង យោធាកូរ៉េខាងត្បូងបាននិងកំពុងបំពោងការផ្សាយឃោសនាប្រឆាំងកូរ៉េខាងជើងជារៀងរាល់ថ្ងៃតាមរយៈឧបករណ៍បំពងសំឡេងនៅតាមព្រំដែនចាប់តាំងពីថ្ងៃទី ២១ខែកក្កដាផងដែរ៕

(រូបភាព៖​ Yonhab)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ក្តាមសេះ
ព័ត៌មានជាតិ៤ នាទីutes មុន

ស្ថានីយភ្ញាស់ក្តាមសេះ ក្នុងសហគមន៍នេសាទភូមិថ្មី កំពុងដំណើរការភ្ញាស់ក្តាមមេពង ដើម្បីរក្សាស្ថិរភាពក្តាមនៅក្នុងសមុទ្រកែប

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម