ព័ត៌មានអន្ដរជាតិ
ស្ថានីយជិត១៥០០កន្លែងនៅរដ្ឋ Florida អស់សាំងផ្គត់ផ្គង់ ព្រោះព្យុះកំណាច Milton
ខណៈកំពុងត្រៀមខ្លួនរងការវាយប្រហារពីឥទ្ធិពលព្យុះកំណាច Milton ដែលត្រូវបានចាត់ទុកជាព្យុះសង្ឃរាដ៏កាចសាហាវ ស្ថានីយប្រេងឥន្ធនៈនៅតំបន់ជាច្រើននៃរដ្ឋ Florida កំពុងតែដាច់ស្ដុកប្រេងសាំង ចំពេលតម្រូវការមានសន្ទុះកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។

អ្នកស្រុកមួយចំនួនដែលស្ថិតនៅចំផ្លូវដែលព្យុះ Milton ឆ្លងកាត់ កំពុងព្យាយាមចាក់បំពេញសាំងយានយន្តរបស់ពួកគេ នៅមុនពេលត្រូវជម្លៀសខ្លួន។ ពលរដ្ឋផ្សេងទៀតដែលមានគម្រោងស្នាក់នៅបន្ត ក៏កំពុងព្យាយាមបំពេញធុងហ្គាស ដើម្បីទុកប្រើសម្រាប់ម៉ាស៊ីនភ្លើងរបស់ពួកគេ ត្រៀមក្នុងករណីដាច់ចរន្តអគ្គិសនី។
ទីភ្នាក់ងារតាមដានតម្លៃហ្គាស GasBuddy បានរាយការណ៍ថា គិតត្រឹមល្ងាចថ្ងៃអង្គារ ១៩,៧%នៃស្ថានីយប្រេងទូទាំងរដ្ឋ Florida គឺគ្មានប្រេងឥន្ធនៈ ដែលជាការកើនឡើងយ៉ាងខ្លាំង ខណៈកាលពីថ្ងៃចន្ទ កង្វះខាតប្រេងឥន្ធនៈមានត្រឹមតែ ៣% ប៉ុណ្ណោះ។ រដ្ឋ Florida មានស្ថានីយប្រេងឥន្ធនៈប្រមាណ ៧ ៥០០កន្លែង ដូច្នោះរបាយការណ៍របស់ GasBuddy មានន័យថាស្ថានីយប្រហែល ១ ៤៧៧កន្លែងបច្ចុប្បន្នគ្មានស្តុកប្រេងឥន្ធនៈនោះទេ។
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី៩ខែតុលាឆ្នាំ២០២៤, សហរដ្ឋអាមេរិក កំពុងភិតភ័យអំពីឥទ្ធិពលព្យុះកំណាច Milton ដែលនឹងវាយប្រហាររដ្ឋ Florida ពេញទំហឹងនៅថ្ងៃព្រហស្បតិ៍នេះ ជាពិសេសផ្លូវរបស់ព្យុះនេះគឺចំទីក្រុង Tampa តែម្តង ខណៈអភិបាលក្រុង បញ្ជាក់ថា នេះគឺជាព្យុះសង្ឃរាកាចសាហាវបំផុតដែលទីក្រុង Tampa មិនធ្លាប់ជួបប្រទះសោះនៅក្នុងប្រវត្តិសាស្រ្តរយៈពេលជាង១០០ឆ្នាំ។
ក្រៅពីការជម្លៀសមនុស្សរាប់លាននាក់ ជើងហោះហើររាប់រយជើងទៅនិងមកពីរដ្ឋ Florida ក៏ត្រូវលុបចោលផងដែរ មុនពេលព្យុះកំណាច Milton មកដល់៕
ដោយ៖ ឈាង
ចុចអាន៖ Milton ជាព្យុះសាហាវបំផុត ដែលវាយប្រហារទីក្រុង Tampa នៃរដ្ឋ Florida ក្នុងប្រវត្តិសាស្រ្តជាង ១០០ឆ្នាំ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ