Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេស៊ីល បំបែកកំណត់ត្រាថ្មី មួយថ្ងៃមានអ្នកស្លាប់ដោយសារកូវីដជិត២ពាន់នាក់ ឆ្លងជាង៧ម៉ឺនករណី

បានផុស

នៅ

ការស្លាប់ប្រចាំថ្ងៃដោយសារវីរុសកូវីដ១៩នៅក្នុងប្រទេសប្រេស៊ីល បានបំបែកកំណត់ត្រាថ្មីទៀត  ខណៈជំងឺរាតត្បាតនេះកំពុងធ្វើឲ្យប្រព័ន្ធសុខាភិបាលឈានទៅរកការដួលរលំ ហើយកម្មវិធីចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃអង្គារថា អ្នកស្លាប់ថ្មីប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩នៅក្នុងប្រទេសនេះ មានចំនួន១,៩៧២នាក់។ ប្រេស៊ីលជាប្រទេសមានអ្នកស្លាប់ច្រើនបំផុតលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។

ប្រេស៊ីលក៏បានរាយការណ៍ផងដែរនូវករណីថ្មី ចំនួន៧០,៧៦៤ករណី ដែលមានន័យថា ឥឡូវនេះមានមនុស្ស១១.១លាននាក់ហើយបានឆ្លងវីរុសនេះនៅក្នុងប្រទេសប្រេស៊ីល ខណៈយ៉ាងតិច២៦៨,៣៧០នាក់បានស្លាប់។

គួរបញ្ជាក់ថា កំណត់ត្រាចាស់នៃមរណភាពប្រចាំថ្ងៃ ត្រូវបានកំណត់នៅថ្ងៃទី៣ខែមីនា ដែលកាលនោះមានអ្នកស្លាប់ជាង១,៩០០នាក់។ តួលេខនេះបានកើនឡើងជាលំដាប់ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ នៅតែធ្ងន់ធ្ងរ! ២៤ម៉ោងចុងក្រោយ ប្រេស៊ីល មានអ្នកស្លាប់១,៥៥៥នាក់ទៀតដោយសារកូវីដ

ចុចអាន៖ ធ្ងន់ធ្ងរបំផុត! មួយថ្ងៃ ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដជិត២ពាន់នាក់ និងឆ្លងជាង៧ម៉ឺនករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម