Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ថា មេដឹកនាំ​តៃវ៉ាន់ មាន​ចេតនា​អាក្រក់​និយាយ​នាំ​ភ្លើង

បានផុស

នៅ

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​អះអាង​​ថា លោក Lai Ching-te មាន​ចេតនា​អាក្រក់ បង្កើត​ជា​ការ​កើន​ឡើង​នៃ​ភាព​តានតឹង។ ការ​ប្រកាស​បែប​នេះ​របស់​ចិន ធ្វើ​ឡើង​នៅ​មុន​​ពេល​​កោះ​តៃវ៉ាន់​ត្រៀម​រៀបចំ​ថ្ងៃ​បុណ្យ​ជាតិ​​នា​ថ្ងៃទី​១០​ខែ​តុលា។

លោក Lai Ching-te (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចិន​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា ការ​ថ្លែង​សន្ទរកថា​របស់​លោក Lai នៅ​ថ្ងៃ​ព្រហស្បតិ៍​​សប្ដាហ៍​នេះ នឹង​កំណត់​​នូវ​ការ​​​ឆ្លើយតប​​យោធា​​ណា​មួយ​ពី​ក្រុង​ប៉េកាំង។

ចិន បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​លោក Lai ដែលចូលកាន់តំណែងកាលពីខែឧសភា បន្ទាប់ពីឈ្នះការបោះឆ្នោតកាលពីខែមករា។ ចិន​បាន​ហៅ​​មេ​ដឹក​នាំ​តៃវ៉ាន់​ថ្មី​ថាជា «អ្នក​ផ្ដាច់​ខ្លួន​និយម» ហើយ​​អះអាង​ថា ដែន​កោះ​មួយ​នេះ​គឺ​ជា​​​ទឹកដី​របស់​ខ្លួន។

លោក Lai បាន​និយាយ​កាលពីចុងសប្តាហ៍​មុន​អំពីរបៀបដែល​វា​ «មិនអាចទៅរួចទេ» សម្រាប់សាធារណរដ្ឋប្រជាមានិតចិនក្នុងការក្លាយ​ម្ចាស់​គ្រប់គ្រង់​តៃវ៉ាន់ ដោយសារតែកោះតៃវ៉ាន់មានឫសគល់នយោបាយ​ចំណាស់​ជាង​។ យ៉ាង​ណា​មិញ ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ប្រទេស​ចិន បាន​​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក Lai គឺ​ជា​ការ​យល់​ខុស​ពី​ការ​ពិត។

ចិន​ បាន​បន្ថែមថា៖ «ភាពមិនប្រាកដប្រជានៃឯករាជ្យភាពតៃវ៉ាន់របស់​លោក Lai Ching-te គឺគ្រាន់តែជាស្រាចាស់​ដាក់​នៅក្នុងដបថ្មីប៉ុណ្ណោះ ហើយជាថ្មីម្តងទៀតបានបង្ហាញ​ពី​ជំហររឹងរូស​របស់លោក​ចំពោះឯករាជ្យភាពតៃវ៉ាន់ និងចេតនាដ៏អាក្រក់របស់លោក​ក្នុងការបង្កើនអរិភាព និងការប្រឈមមុខដាក់គ្នា»។

មេ​ដឹក​នាំ​តៃវ៉ាន់ នឹងថ្លែងសុន្ទរកថានៅថ្ងៃបុណ្យជាតិដ៏សំខាន់​របស់​ខ្លួន​នៅថ្ងៃព្រហស្បតិ៍ ដែលបង្ហាញពីការដួលរលំនៃរាជវង្សចិនចុងក្រោយក្នុងឆ្នាំ​​១៩១១ និង​ការ​ចាប់​កំណើត​នៃ​សាធារណរដ្ឋចិន។

​ក្រោយ​ចាញ់​សង្គ្រាម​ស៊ីវិល​​ជាមួយ​​បក្ស​កុម្មុយនិស្ត​​របស់​លោក ម៉ៅ សេទុង រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​បាន​រត់​ភៀសខ្លួនទៅ​គ្រប់គ្រង​នៅ​កោះ​តៃវ៉ាន់​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ។ សាធារណ​រដ្ឋ​ចិន​នៅ​តែ​ប្រើ​ជា​ឈ្មោះ​ផ្លូវការ​របស់​តៃវ៉ាន់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១០ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១១ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម