ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង កាត់ផ្ដាច់ផ្លូវ និងខ្សែរថភ្លើងទាំងស្រុង ដែលតភ្ជាប់ជាមួយកូរ៉េខាងត្បូង
ចាប់ពីថ្ងៃទី៩ខែតុលានេះតទៅ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នឹងកាត់ផ្ដាច់ផ្លូវ និងខ្សែរថភ្លើងទាំងអស់ ដែលតភ្ជាប់ទៅកូរ៉េខាងត្បូង ហើយកងទ័ពកូរ៉េខាងជើង នឹងផ្ដោតការពង្រឹងរបស់ខ្លួនបន្ថែមទៀតនៅលើខ្សែបន្ទាត់ព្រំដែន។

បើយោងតាមទីភ្នាក់ងារព័ត៌មាន KCNA អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជាការឆ្លើយតបទៅនឹងសមយុទ្ធសង្រ្គាមរបស់កូរ៉េខាងត្បូង ដែលខ្លួនហៅថាជា «រដ្ឋអរិភាពចម្បង និងជាសត្រូវចម្បងដែលមិនអាចកែប្រែបាន» ហើយវាក៏ជាការឆ្លើយតបទៅនឹងការដាក់ពង្រាយជាញឹកញាប់នូវសព្វាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់អាមេរិកនៅក្នុងតំបន់ផងដែរ។
សេចក្តីប្រកាសនេះ បានបង្ហាញពីការកើនឡើងភាពតានតឹងថែមទៀតដែលកម្រមានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយចំពោះសកម្មភាពនៅជិតបន្ទាត់កំណត់ព្រំដែន ដែលបំបែកកូរ៉េទាំងពីរ។
យោធាកូរ៉េខាងត្បូង ធ្លាប់បានប្រកាសកាលពីខែកក្កដាថា កូរ៉េខាងជើងបាននិងកំពុងដំឡើងគ្រាប់មីន និងរបាំងការពារ ព្រមទាំងបង្កើតដីសំណល់នៅតាមព្រំដែន ដែលមានការដាក់ពង្រាយយោធាយ៉ាងច្រើនអស់រយៈពេលជាច្រើនខែក្នុងឆ្នាំ២០២៤៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់