Connect with us

ព័ត៌មានអន្ដរជាតិ

គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton

បានផុស

នៅ

ក្នុងកម្មវិធីរបស់ទូរទស្សន៍ Weather Channel​ កាលពីថ្ងៃអង្គារទី៨ខែតុលាឆ្នាំ២០២៤ គេបានមើលឃើញពិធីការិនី Stephanie Abrams កំពុងនិយាយ ដោយមានវីដេអូ 3D នៅខាងក្រោយដែលបង្ហាញពីការព្យាករដ៏រន្ធត់អំពីឥទ្ធិពលវាយប្រហាររបស់មហាព្យុះសង្ឃរា Milton។

(រូបថត៖ Weather Channel)

ក្នុងវីដេអូដែលនិយាយពីគ្រោះមហន្តរាយនោះ, គេឃើញថា ព្យុះ Milton នឹងបង្កជាគ្រោះទឹកជំនន់ ហូរបោកយ៉ាងសន្ធាប់ កន្លែងខ្លះទឹកហក់ឡើងដល់ទៅកម្ពស់ ៤.៥ម៉ែត្រឯណោះ ជន់លិចផ្ទះសម្បែងនិងបំផ្លាញយានយន្ត ព្រមទាំងបង្កជាគ្រោះមហន្តរាយដ៏សោកនាដកម្មទៀតផង។

មួយថ្ងៃមុននេះ សូម្បីអ្នកឧតុនិយមអាមេរិកមួយរូប ក៏សម្រក់ទឹកភ្នែកតាមកញ្ចក់ទូរទស្សន៍ផងដែរ គ្រាន់តែដឹងថា Milton បានបង្កើនឥទ្ធិពលឡើងដល់កម្រិតទី៥ ក្លាយជា «ព្យុះបិសាច» ដ៏កាចសាហាវបំផុត។

(រូបថត៖ Weather Channel)

តាមការចុះផ្សាយរបស់ People, លោក John Morales បានសម្រក់ទឹកភ្នែកពេលផ្តល់ព័ត៌មានទាន់ហេតុការណ៍អំពីព្យុះ Milton លើកញ្ចក់ទូរទស្សន៍ WTVJ ដោយនិយាយទាំងភិតភ័យថា «នេះជាព្យុះសង្ឃរាដែលមិនគួរឲ្យជឿនិងមិននឹកស្មានដល់ទាល់តែសោះ។ ឲ្យខ្ញុំសុំទោស នេះដោយសារខ្ញុំរន្ធត់ចិត្តពេក»។

សូមបញ្ជាក់ជាថ្មី ព្យុះកំណាច Milton ជាមួយកម្លាំងខ្យល់២៧០គីឡូម៉ែត្រក្នុងមួយម៉ោង នឹងវាយប្រហាររដ្ឋ Florida ពេញទំហឹងនៅថ្ងៃព្រហស្បតិ៍ ជាពិសេសផ្លូវរបស់ព្យុះនេះគឺចំទីក្រុង ​Tampa តែម្តង ខណៈអភិបាលក្រុង បញ្ជាក់ថា Milton គឺជាព្យុះសង្ឃរាកាចសាហាវបំផុតដែលទីក្រុង Tampa មិនធ្លាប់ជួបប្រទះសោះនៅក្នុងប្រវត្តិសាស្រ្តរយៈពេលជាង១០០ឆ្នាំ។

 (រូបថត៖ NBC)

ដោយសារតែឥទ្ធិពលរបស់ព្យុះនេះ មនុស្សរាប់លាននាក់ត្រូវជម្លៀសជាបន្ទាន់ ខណៈជើងហោះហើររាប់រយជើងទៅនិងមកពីរដ្ឋ Florida ក៏ត្រូវលុបចោលផងដែរ។

យោងតាមទិន្នន័យពី FlightAware, នៅអាកាសយានដ្ឋានអន្តរជាតិ Tampa, ជើងហោះហើរចេញចំនួន១៥៨ជើង ត្រូវលុបចោលកាលពីថ្ងៃអង្គារទី៨ខែតុលា រួមជាមួយនឹងជើងហោះហើរចូលចំនួន១៨៨ ដែលសរុបទៅមានចំនួន ៣៤៦ជើង៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ជំរុញ​ឲ្យ​អ៊ីស្រាអែល​បើក​​ជំនួយ​ចូល​តំបន់​​ហ្គាហ្សា​ឡើង​វិញ

ព័ត៌មានជាតិ១៦ នាទីutes មុន

គ្រួសារជនរងគ្រោះ រួមទាំង​អតីតមេឃុំ​ស្នើសុំពិនិត្យ​​ឡើងវិញ ករណី​ឃាត់ខ្លួនបុរស ៣ នាក់ភ្ជួរដី​ដាំ​​ដំឡូង និង​ស្វាយ​ចន្ទី

កីឡា១៧ នាទីutes មុន

សហព័ន្ធ​កីឡាបញ្ចស៊ីឡាត់ នឹង​រៀបចំការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​លើកដំបូង

ព័ត៌មានជាតិ២៤ នាទីutes មុន

បណ្ឌិត ហង់ជួន ណារ៉ុន ស្នើគ្រប់ភាគីបន្តលើកកម្ពស់សាសនា និងសីលធម៌សង្គម

កីឡា៣៣ នាទីutes មុន

លោក​ Muñoz ឲ្យប្រយ័ត្ន​កីឡាករ​បរទេស២​រូប​​ក្នុង​ការ​វាយ​បក​យប់​នេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ថា ពេញចិត្តណាស់ ចំពោះលិខិតដែល ហ្សេលេនស្គី ផ្ញើឲ្យគាត់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

Starmer និង Macron នឹងដឹកដៃ Zelensky ទៅអាមេរិកម្តងទៀត ដើម្បីបញ្ចុះបញ្ចូល Trump ឲ្យជួយអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញ៖ កូរ៉េខាងជើង ប្រហែលមាននុយក្លេអ៊ែរ អាចបាញ់ខ្ទេចទីក្រុងអាមេរិកមួយបានហើយ

Sokha Hotels

ព័ត៌មានពេញនិយម