Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងបាងកក គ្របដណ្តប់ដោយខ្យល់បំពុល ក្នុងកម្រិតគ្រោះថ្នាក់

បានផុស

នៅ

ក្រោយធូរស្រាលបានមួយរដូវស្សាព្រោះតែមេឃភ្លៀង ពេលនេះទីក្រុងបាងកកនៃប្រទេសថៃ ត្រូវរងគ្រោះដោយខ្យល់បំពុលឬកម្ទេចធូលី PM2.5 សាជាថ្មី។

តាមការចុះផ្សាយរបស់ Nation កាលពីថ្ងៃអង្គារទី៨ខែតុលាឆ្នាំ២០២៤, PM2.5 បានគ្របដណ្តប់លើសង្កាត់ចំនួន១៦ក្នុងរាជធានីនៃប្រទេសថៃ។ 

ទីក្រុង បាងកក (រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលក្រុងនិយាយថា កាលពីថ្ងៃអង្គារ, PM2.5 នៅបាងកក បានកើនឡើងដល់កម្រិតគ្រោះថ្នាក់៣៧.៥មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប ចាប់ពីម៉ោង៥ដល់ម៉ោង៧ព្រឹក ខណៈ WHO កំណត់ថា កម្រិតសុវត្ថិភាពរបស់ PM2.5 គឺត្រឹម ១៥មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូបប៉ុណ្ណោះ។

អាស្រ័យហេតុដូច្នេះហើយ ទើបរដ្ឋបាលក្រុង អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវពាក់ម៉ាសពេលចេញក្រៅដើម្បីសុវត្ថិភាព ឬចៀសវាងសកម្មភាពនៅខាងក្រៅតែម្តងបើគ្មានការចាំបាច់។ លើសពីនេះ អ្នកក្រុងក៏ត្រូវណែនាំឲ្យកាត់បន្ថយការប្រើប្រាស់យានយន្តនិង ដាំដើមឈើបន្ថែមផងដែរ។

សូមបញ្ជាក់ថា PM 2.5 គឺជាកំហាប់តូចៗ មានអង្កត់ផ្ចិត២.៥មីក្រូម៉ែត្រឬតូចជាងនេះ ដែលអាចជ្រៀតចូលទៅក្នុងចរន្តឈាម ឬសូម្បីតែសួត ហើយការប៉ះពាល់ធាតុបំពុលទាំងនេះ អាចបណ្តាលឲ្យរលាកនិងរមាស់ក្នុងភ្នែក និងស្បែក ក៏ដូចជាក្អក និងតឹងទ្រូងផងដែរ។ មិនត្រឹមប៉ុណ្ណឹង ពេលណាមនុស្សស្រូបខ្យល់បំពុលនេះយូរៗទៅ វាអាចបង្កឲ្យមានជំងឺមហារីកសួត និងគាំងបេះដូងជាដើម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខេត្តថៃ ចំនួន៥០ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម