Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋតៃវ៉ាន់ភាគ​ច្រើន ជឿ​ថា ចិនមិន​ហ៊ាន​ឈ្លានពាន​ខ្លួន​ទេ ក្នុង​រយៈពេល​៥​ឆ្នាំ​ទៅ​មុខ

បានផុស

នៅ

បើ​​តាម​​​របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិសុខ និង​ការ​ការពារ​ជាតិ​តៃវ៉ាន់​ (INDSR) នៅ​ថ្ងៃ​ទី​៩​ខែ​តុលា ប្រជាជន​នៃ​ដែន​កោះ​មួយ​នេះ​ភាគ​ច្រើន​ជឿ​ថា ចិន​ទំនង​ជា​មិន​ហ៊ាន​ឈ្លានពាន​នោះ​ទេ​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៅ​មុខ​ទៀត ប៉ុន្តែ​​​ពួក​គេ​នៅ​ចាត់​ទុក​ចិន​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​ដដែល​សម្រាប់តៃវ៉ាន់​នា​ពេល​បច្ចុប្បន្ន។

(រូបភាព៖ Stimson)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្ទង់​មតិ​របស់ INDSR បាន​ធ្វើ​ឡើង​លើ​ពលរដ្ឋ​តៃវ៉ាន់​ប្រមាណ​ជា ១ ២០០​នាក់ កាល​ពី​​ខែ​កញ្ញា ហើយ​បាន​បង្ហាញ​ថា ៦១%​នៃ​ពួក​គេ​យល់​ឃើញ​​ថា តៃវ៉ាន់​នឹង​មាន​សុវត្ថិភាព​​បន្ត​ទៀត​ក្នុង​រយៈពេល​កន្លះ​ទសវត្សរ៍​​​ទៅ​មុខ ដោយ​គ្មាន​ការ​​វាយ​ប្រហារ​ពី​ចិន។ យ៉ាង​ណា​មិញ ពួក​គេ​​នៅ​តែ​បារម្ភ​ខ្លាំង​អំពី​ការ​គំរាម​កំហែង​​​​​នានា​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​ ដូចជា ការ​ធ្វើ​សមយុទ្ធ​យោធា និង​ការ​ឃោសនា​ប្រឆាំង ជា​ដើម។

ការស្ទង់មតិនេះ បង្ហាញពីភាពផ្ទុយគ្នាទៅនឹងការព្រមានរបស់ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក ដែលបាននិយាយកាលពីឆ្នាំមុនថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឲ្យ​យោធាត្រៀមខ្លួនធ្វើការវាយប្រហារឈ្លានពានតៃវ៉ាន់នៅឆ្នាំ​២០២៧។

INDSR បាន​​រៀបរាប់​​ថា ប្រជាជនតៃវ៉ាន់ដឹងពីការគំរាមកំហែង ប៉ុន្តែរក្សាភាពស្ងប់ស្ងាត់ និង​សមស្រប​ជាមួយនឹងការរំពឹងទុកនៃសង្រ្គាមដែលជិតមកដល់។

ជាង ៦៧% នៃអ្នកឆ្លើយតបទៅនឹងការស្ទង់មតិ បាន​ប្រាប់​ថា ពួកគេនឹងវាយបកវិញ បើ​ចិនវាយប្រហារ។ ប៉ុន្តែ​ពេល​សួរ​នាំ​អំពី​ទំនុក​ចិត្ត​ដែល​ថា​កង​កម្លាំង​តៃវ៉ាន់​អាច​ទប់ទល់​ និង​ការពារ​ដែន​កោះ​របស់​ខ្លួន​បាន​​ដែរ​ឬ​អត់ ពលរដ្ឋ​​​ត្រឹម​តែ​៥០%​ប៉ុណ្ណោះ​​ដែល​​ជឿ​ថា​ កង​កម្លាំង​តៃវ៉ាន់​អាច​មាន​សមត្ថភាព​ការពារ​ខ្លួន។

លោក Lee Kuan-chen អ្នកស្រាវជ្រាវ​នៅ​ INDSR បាន​ប្រាប់​ថា យោធារបស់តៃវ៉ាន់គួរតែបន្តបង្កើនសមត្ថភាពការពាររបស់ខ្លួន ដើម្បីកសាងទំនុកចិត្តសាធារណៈ។

ការស្ទង់មតិក៏បាន​ចោទ​សួរ​​ថាតើសហរដ្ឋអាមេរិកនឹងជួយការពារតៃវ៉ាន់ដែរឬក៏​​អត់ ហើយ​ចម្លើយ​​បាន​ឲ្យ​ដឹង​ថា ៧៤% ជឿថា រដ្ឋាភិបាលអាមេរិកទំនងជា​ជួយ​ «ដោយប្រយោល» តាម​រយៈ​ការផ្តល់នូវអាហារ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងសព្វា​វុធ។ ចំណែក​ ៥២% គិតថា យោធាអាមេរិកនឹងបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទៅធ្វើអន្តរាគមន៍។

ផ្អែក​លើ​ទិន្នន័យ​នេះ លោក Lee បាននិយាយថា រដ្ឋាភិបាលរបស់តៃវ៉ាន់គួរតែមានតម្លាភាពបន្ថែមទៀតអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ​រវាង​តៃវ៉ាន់ និងសហរដ្ឋអាមេរិក ដោយ​បន្ថែម​ថា៖ «តាមវិធីនោះ មនុស្សនឹងមិនមានការរំពឹងទុកខ្ពស់ពេក ឬទាបពេកលើជំនួយរបស់សហរដ្ឋអាមេរិកទេ»។

សូម​រំឭក​​ជា​ថ្មី​ម្ដង​ទៀត រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​​​ប្រកាស​​ថា តៃវ៉ាន់​ជា​ទឹកដី​របស់​ចិន​តាំងពី​បុរាណកាល​មក និង​តែង​ចាត់ទុក​តៃវ៉ាន់​ជា​អធិបតេយ្យភាព​​របស់ខ្លួន​ ហើយ​​ក៏​មិនបដិសេធ​ក្នុង​ការ​ប្រើប្រាស់​កម្លាំងយោធា​​​ដើម្បី​យក​កោះ​នេះ​ឲ្យ​​ស្ថិតក្រោម​ការគ្រប់គ្រង​របស់ខ្លួន​ឡើយ​។ រដ្ឋាភិបាល​តៃវ៉ាន់​​បាន​ច្រានចោល​ការ​អះអាង​ទាំង​នោះ ដោយ​និយាយ​ថា​មាន​តែ​ប្រជាជន​​​តៃវ៉ាន់​​ទេ​ដែល​អាច​សម្រេច​អនាគត​របស់​ពួកគេ។

រាជវង្ស Qing នៃ​ប្រទេស​ចិន បានចុះហត្ថលេខាប្រគល់កោះតៃវ៉ាន់ទៅប្រទេសជប៉ុន​នៅ​ក្នុងឆ្នាំ១៨៩៥ ក្រោម​សន្ធិសញ្ញា​មួយ​ ហើយ​នៅ​ឆ្នាំ១៩៤៥ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ កោះ​នេះ​ត្រូវបានប្រគល់ទៅឲ្យ​រដ្ឋាភិបាលសាធារណរដ្ឋចិន។ នៅ​៤​ឆ្នាំ​​បន្ទាប់​ក្រោយ​ចាញ់​សង្គ្រាម​ស៊ីវិល​​ជាមួយ​​បក្ស​កុម្មុយនិស្ត​​របស់​លោក ម៉ៅ សេទុង រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​បាន​រត់​ភៀសខ្លួនទៅ​គ្រប់គ្រង​នៅ​កោះ​តៃវ៉ាន់​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

រដ្ឋអាមេរិក មួយទៀត ប្រកាសអាសន្នភ្លើងឆេះព្រៃ

ព័ត៌មានជាតិ១៤ នាទីutes មុន

ទូតអង់គ្លេស៖ ជំនាញភាសាអង់គ្លេសអាចពង្រីកឱកាសយ៉ាងទូលំទូលាយដល់កម្ពុជាក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយជោគជ័យ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

លោក Macron ស្នើ EU ឲ្យ​បង្កើន​ចំណាយ​ការពារ​ជាតិ​ឡើង​ដល់ ៣,៥% នៃ GDP

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ពលករ​ឥណ្ឌូណេស៊ី​ដែលសង្គ្រោះ​​នៅមីយ៉ាន់ម៉ា​​ ត្រូវ​បញ្ជូន​ទៅ​​ដល់​ប្រទេស​​វិញ​

ព័ត៌មានជាតិ៣០ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្តមគិរីប្រឹក្សា(វត្តកោដូនតី)

សន្តិសុខសង្គម២៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សហគ្រាសចិន
សន្តិសុខសង្គម៧ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម