ព័ត៌មានអន្ដរជាតិ
ភាគខាងត្បូងថៃ កំពុងប្រឈមគ្រោះថ្នាក់ ដោយជំនន់ទឹកភ្លៀង
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី១០ខែតុលាឆ្នាំ២០២៤ ប្រទេសថៃ នៅតែបន្តរងគ្រោះដោយទឹកជំនន់ ជាពិសេសពេលនេះ បណ្តាខេត្តនាភាគខាងត្បូង សុទ្ធតែកំពុងប្រឈមគ្រោះថ្នាក់ព្រោះជំនន់ទឹកភ្លៀង ចាប់ពីពាក់កណ្តាលសប្តាហ៍នេះរហូតដល់ថ្ងៃសៅរ៍។

អ្វីដែលគួរឲ្យបារម្ភគឺថា អាងស្តុកទឹកនៅភាគខាងត្បូង ជិតទប់លែងជាប់ហើយ បើសិនជាភ្លៀងនៅតែធ្លាក់ខ្លាំង ហើយអាជ្ញាធរក៏ព្រមានដល់ពលរដ្ឋ ឲ្យតាមដានព័ត៌មាននិងប្រុងប្រៀបខ្លួនគ្រប់ពេលវេលាផងដែរ ដើម្បីជម្លៀសក្នុងករណីចាំបាច់។
លោក Surasri Kidtimonton អគ្គលេខាធិការការិយាល័យធនធានទឹកជាតិ (ONWR) បានឲ្យដឹងថា ខេត្តដែលប្រឈមគ្រោះថ្នាក់នៅភាគខាងត្បូងមានដូចជា Ratchaburi, Phetchaburi, Prachuap Khiri Khan, Ranong, Phangna, Phuket, Surat Thani, Krabi, Nakhon Si Thammarat, Trang, Satun, Phatthalung, Songkhla, Pattani, Yala និង Narathiwat។
យ៉ាងណាក្តី មិនមែនតែប៉ែកខាងត្បូងទេ សូម្បីភាគកណ្តាលប្រទេសថៃ ក៏ត្រូវប្រឈមនឹងទឹកជំនន់ផងដែរចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃទី២៤ខែតុលា ជាពិសេសខេត្តក្រុងដែលស្ថិតនៅតាមដងទន្លេ Chao Phraya, Tha Chin និង Mae Klong ដូចជា Samut Prakan, Bangkok, Nonthaburi, Pathum Thani, Samut Sakhon, Nakhon Pathom និង Samut Songkhram។

មុននេះដែរ ពោលគឺកាលពីថ្ងៃអង្គារទី៨ខែតុលា នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃ បានបញ្ជាក់ថា គិតត្រឹមពេលនេះ នៅមានខេត្តចំនួន១៩ទៀត នៅតែបន្តរងការវាយប្រហារដោយគ្រោះទឹកជំនន់ ដែលស្មើនឹង១ភាគ៤នៃប្រទេស។ ជាលទ្ធផល គ្រោះទឹកជំនន់បានបង្កទុក្ខលំបាកដល់មនុស្សជាង ៦៦ ២០២គ្រូសារនិង ជន់លិចភូមិចំនួន ១ ៥៥៦ ក្នុង៦៥ស្រុក។
ទោះបីជាយ៉ាងណាក៏ដោយ បើគិតចាប់តាំងពីថ្ងៃ១៦ខែសីហាដល់ថ្ងៃទី៧ខែតុលា គ្រោះទឹកជំនន់ បានវាយប្រហារខេត្តថៃរហូតដល់៤៤ ប៉ះពាល់ដល់មនុស្ស ២៤១ ៤៨២គ្រួសារ ហើយក្នុងនោះក៏សម្លាប់មនុស្ស៥២នាក់ផងដែរ ខណៈ២៨នាក់ទៀតរងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ