Connect with us

ព័ត៌មានអន្ដរជាតិ

អភិបាលរដ្ឋ Florida ប្រកាសថា ហួសពេលហើយ ចំពោះអ្នកមិនជម្លៀសគេចពីព្យុះសង្ឃរា Milton 

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី១០ខែតុលាឆ្នាំ២០២៤ អភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រកាសថា ពេលវេលានៃការជម្លៀសដោយសុវត្ថិភាពចេញពីរដ្ឋនេះដើម្បីគេចព្យុះកំណាច Milton គឺបានកន្លងផុតទៅហើយ។

(រូបថត៖ Daily Mail)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិតតែឥឡូវនេះ Milton បន្ថយកម្លាំងធ្លាក់មកជាព្យុះប្រភេទទី៣ក៏ពិតមែន ប៉ុន្តែឥទ្ធិពលរបស់វានៅតែខ្លាំង ហើយលោក DeSantis ព្រមានថា អ្នកណាដែលជម្លៀសមិនទាន់ពេល សូមមានការប្រុងប្រយ័ត្នខ្ពស់ឲ្យមែនទែន ព្រោះព្យុះនេះសាហាវណាស់ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

អ្នករដ្ឋ Florida រាប់លាននាក់ បានជម្លៀសចេញរួចទៅហើយ ដោយចរាចរណ៍តាមដងផ្លូវត្រូវកកស្ទះរាប់គីឡូម៉ែត្រ និងរាប់ម៉ោង ហើយសូម្បីតែស្ថានីយប្រេងឥន្ទនៈក៏លែងមានសាំងចាក់ឲ្យដែរ ដោយសារតម្រូវការខ្ពស់ពេក។

(រូបថត៖ AP)

នៅពេលបន្ថយកម្លាំងមកត្រឹមប្រភេទទី៣ មហាព្យុះសង្ឃរា Milton នៅតែមានកម្លាំងខ្យល់ ១៩៣គីឡូម៉ែត្រក្នុងមួយម៉ោង ហើយទោះព្យុះនេះមិនទាន់មកដល់ក៏ដោយ ប៉ុន្តែគ្រាន់តែចំហាយរបស់វា បានបង្កការបំផ្លិចបំផ្លាញផ្ទះរាប់រយខ្នង ថែមទាំងបោកផ្តួលរំលំដើមឈើនិងបង្គោលភ្លើងរួចទៅហើយ។

ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី Joe Biden ក៏អនុម័តសំណើគ្រាអាសន្នជួយដល់រដ្ឋ Florida ផងដែរ ដោយប្រកាសដាក់ពង្រាយក្រុមជួយសង្គ្រោះរាប់ពាន់នាក់ ថែមទាំងឧទ្ធម្ភាគចក្រ និងយានជំនិះ ដើម្បីឈរជើងរង់ចាំធ្វើប្រតិបត្តិការជួយសង្គ្រោះជីវិតប្រជាជន។

(រូបថត៖ AP)

សូមបញ្ជាក់ជាថ្មី ព្យុះកំណាច Milton នឹងវាយប្រហាររដ្ឋ Florida ពេញទំហឹងនៅថ្ងៃព្រហស្បតិ៍ ជាពិសេសផ្លូវរបស់ព្យុះនេះគឺចំទីក្រុង ​Tampa តែម្តង ខណៈអភិបាលក្រុង បញ្ជាក់ថា Milton គឺជាព្យុះសង្ឃរាកាចសាហាវបំផុតដែលទីក្រុង Tampa មិនធ្លាប់ជួបប្រទះសោះនៅក្នុងប្រវត្តិសាស្រ្តរយៈពេលជាង១០០ឆ្នាំ។

ព្យុះនេះកើតឡើតត្រឹម២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្យុះសង្ឃរា Helene វាយប្រហារភាគខាងត្បូងអាមេរិក សម្លាប់មនុស្សយ៉ាងតិច២២៥នាក់ ទូទាំងរដ្ឋ Florida, Georgia, South Carolina, Tennessee, Virginia និង North Carolina៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ជំរុញ​ឲ្យ​អ៊ីស្រាអែល​បើក​​ជំនួយ​ចូល​តំបន់​​ហ្គាហ្សា​ឡើង​វិញ

ព័ត៌មានជាតិ១៤ នាទីutes មុន

គ្រួសារជនរងគ្រោះ រួមទាំង​អតីតមេឃុំ​ស្នើសុំពិនិត្យ​​ឡើងវិញ ករណី​ឃាត់ខ្លួនបុរស ៣ នាក់ភ្ជួរដី​ដាំ​​ដំឡូង និង​ស្វាយ​ចន្ទី

កីឡា១៥ នាទីutes មុន

សហព័ន្ធ​កីឡាបញ្ចស៊ីឡាត់ នឹង​រៀបចំការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​លើកដំបូង

ព័ត៌មានជាតិ២៣ នាទីutes មុន

បណ្ឌិត ហង់ជួន ណារ៉ុន ស្នើគ្រប់ភាគីបន្តលើកកម្ពស់សាសនា និងសីលធម៌សង្គម

កីឡា៣១ នាទីutes មុន

លោក​ Muñoz ឲ្យប្រយ័ត្ន​កីឡាករ​បរទេស២​រូប​​ក្នុង​ការ​វាយ​បក​យប់​នេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ថា ពេញចិត្តណាស់ ចំពោះលិខិតដែល ហ្សេលេនស្គី ផ្ញើឲ្យគាត់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

Starmer និង Macron នឹងដឹកដៃ Zelensky ទៅអាមេរិកម្តងទៀត ដើម្បីបញ្ចុះបញ្ចូល Trump ឲ្យជួយអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញ៖ កូរ៉េខាងជើង ប្រហែលមាននុយក្លេអ៊ែរ អាចបាញ់ខ្ទេចទីក្រុងអាមេរិកមួយបានហើយ

Sokha Hotels

ព័ត៌មានពេញនិយម