Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ព្រមានថា គ្រប់គ្នាភ្ញាក់ផ្អើលមិនខាន ពេលឃើញការសងសឹករបស់ខ្លួន លើអ៊ីរ៉ង់

បានផុស

នៅ

ក្រោយពេល​ចុះទៅពិនិត្យអង្គភាពចារកម្ម៩៩០០ របស់​កងកម្លាំង​ការពារ​អ៊ីស្រាអែល កាល​ពី​ថ្ងៃពុធ​ទី៩ខែ​តុលាឆ្នាំ២០២៤​ រដ្ឋមន្ត្រីការពារជាតិ Yoav Gallant បានបង្ហោះសារព្រមានថា ការសងសឹករបស់ទីក្រុង Tel Aviv ទៅលើអ៊ីរ៉ង់ នឹងកាចសាហាវ ហើយធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា ការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ លើអ៊ីស្រាអែល កាលពីថ្ងៃទី១ខែតុលា គឺជាការវាយប្រហារដ៏ខ្លាំងក្លាបំផុត ប៉ុន្តែត្រូវបរាជ័យ ដោយសារវាយមិនចំគោលដៅ។ អ៊ីរ៉ង់ នឹងមិននឹកស្មានដល់ឡើយពីអ្វីដែលនឹងកើតឡើង។ អ្នកដែលព្យាយាមធ្វើបាបរដ្ឋអ៊ីស្រាអែល នឹងទទួលខុសត្រូវ ពួកគេនឹងឃើញលទ្ធផល។

រម្លឹកទៅកាលពីថ្ងៃទី១ខែតុលា អ៊ីរ៉ង់បានបាញ់មីស៊ីលប្រហែល២០០គ្រាប់ ស្រោចលើអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស Ismail Haniyeh, មេដឹកនាំក្រុមហេសបូឡា Hassan Nasrallah និងមេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ Abbas Nilforoushan។

ទាហានអ៊ីស្រាអែល (រូបថត៖ AP)

នោះជាលើកទីពីរហើយ ដែលអ៊ីរ៉ង់វាយប្រហារដោយផ្ទាល់លើទឹកដីអ៊ីស្រាអែល ក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីការបាញ់មីស៊ីលរាប់រយគ្រាប់និងដ្រូនរាប់រយគ្រឿងកាលពីខែមេសា។

ការព្រមាននេះកើតឡើងចំពេល ប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ពិភាក្សាគ្នាតាមទូរស័ព្ទអំពីបញ្ហានៅតំបន់មជ្ឈិមបូព៌ា។

លោក Biden ក៏ធ្លាប់ព្រមានអ៊ីស្រាអែលកុំឲ្យកំណត់គោលដៅកម្មវិធីនុយក្លេអ៊ែរ ឬអណ្តូងប្រេងរបស់អ៊ីរ៉ង់ដែរ ព្រោះវានឹងបង្កឲ្យមានការឆ្លើយតបទ្រង់ទ្រាយធំពីទីក្រុងតេហេរ៉ង់ និងធ្វើឲ្យតម្លៃប្រេងឆៅពិភពលោកហក់ឡើងខ្ពស់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​បៃដិន​និង​នេតាន់យ៉ាហ៊ូ​សន្ទនាគ្នា ប៉ុន្មានថ្ងៃ​ក្រោយ​សង្ស័យអ៊ីរ៉ង់​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ក្រោម​ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម